រដ្ឋបាលខេត្តបានណែនាំវិធានការ ៤ចំណុច ដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ចូលក្នុងសហគមន៍ដូចជា៖
១. បិទជាបណ្ដោះអាសន្នចំពោះកាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្គូ កាស៊ីណូព្រីន កាស៊ីណួក្រោន កាស៊ីណូហ្ក្រេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន។
២. បិទជាបណ្ដោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។
៣. ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាកឲ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់។
៤. ត្រូវយកចិត្តទុកដាក់ខ្ពស់ ណែនាំបន្ថែមលើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។