ទោះយ៉ាងណា ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) រូបនេះលើកឡើងថា បច្ចុប្បន្ននេះមិនទាន់មានការព្យាបាលច្បាស់លាស់សម្រាប់ផលវិបាកសុខភាពបន្ទាប់ពីជំងឺកូវីដ-១៩ ទេ ព្រោះមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលបង្កពួកវា។ អ្វីដែលយើងអាចធ្វើបានគឺទៅរកគ្រូពេទ្យតាមអាការៈជំងឺ។ ឧទាហរណ៍៖ បើមានអាការពិបាកដកដង្ហើម យើងត្រូវទៅជួបគ្រូពេទ្យឯកទេសសួត។
ជាទូទៅ ដើម្បីចៀសវាងផលវិបាកសុខភាពបន្ទាប់ពីជំងឺកូវីដ-១៩ យើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ កុំ និង ៣ ការពារ ព្រមទាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។ វ៉ាក់សាំងអាចការពារយើងពីជំងឺធ្ងន់ធ្ងរ និងបន្ថយអត្រាមរណៈ បើសិនជាយើងឆ្លងជំងឺកូវីដ ១៩។ ជាពិសេសយើងត្រូវថែរក្សាសុខភាពដោយវិធីសាមញ្ញៗដូចជា ញុំាអាហារ និងភេសជ្ជៈដែលល្អចំពោះសុខភាព សម្រាកឱ្យបានច្រើន ជៀសវាងបារី និងគ្រឿងស្រវឹង ក៏ដូចជាហាត់ប្រាណជាប្រចាំ។