ប៉ុន្តែ ព័ត៌មានមិនពិតបានកើតមាននៅក្នុងសហគមន៍ម៉ាក់ប៉ាដែលកំពុងរំពឹងចង់បានកូនដែលពាក្យចចាមអារ៉ាមថា វ៉ាក់សាំងកូវីដ-១៩បង្កឲ្យមានវិបត្តិគ្មានកូន ឬរលូតកូន ឬថាប្រូតេអ៊ីនមានក្នុងវ៉ាក់សាំងអាចបំផ្លាញប្រូតេអ៊ីនមាននៅក្នុងសុកបាន។ ផ្ទុយទៅវិញ ទិន្នន័យបានបង្ហាញយ៉ាងច្បាស់ថាវ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាព។ ការសិក្សាមួយរបស់ CDC អាមេរិកចេញផ្សាយនៅខែនេះឲ្យដឹងថា ស្ត្រីពពោះជាង ៤៦ ០០០នាក់ មិនមានហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬកូនកើតមកតូចជាងទារកដទៃនោះទេ។
បន្ថែមពីនេះ ការចាក់វ៉ាក់សាំងក៏មិនប៉ះពាល់ដល់លទ្ធភាពក្នុងការមានកូនដែរ ហើយចំពោះស្ត្រីបំបៅដោះកូនក៏មិនប្រឈមនឹងហានិភ័យសុខភាពដែរ តែវ៉ាក់សាំងកូវីដ-១៩ អាចបង្កើតអង់ទីករជ្រាបចូលទៅក្នុងទឹកដោះម្ដាយជួយបង្កើតរនាំងការពារទារកពីជំងឺកូវីដ-១៩បានទៀតផង។
ម៉្យាងវិញទៀត ទិន្នន័យក៏បានបង្ហាញផងដែរថា ជំងឺកូវីដ-១៩ អាចសម្លាប់ស្ត្រីមានផ្ទៃពោះ និងគភ៌ក្នុងផ្ទៃបាន។ ការសិក្សាឆ្នាំ២០២០រ បស់ The British Medical Journal បានរកឃើញថា បើស្ត្រីឆ្លងជំងឺនេះអំឡុងពេលពពោះ ហានិភ័យនៃទារកកើតមិនគ្រប់ខែនឹងកើនឡើងទ្វេដង ហើយហានិភ័យកូនស្លាប់ក្នុងអាចកើនឡើងគុណនឹងបី។ មិនតែប៉ុណ្ណោះ ស្ត្រីពពោះដែលឆ្លងកូវីដ-១៩ ក៏អាចប្រឈមនឹងការកើតជំងឺបម្រុងក្រឡាភ្លើង ឬត្រូវការសម្រាលដោយវះកាត់ជាបន្ទាន់ផងដែរ។