វីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងអាចបង្កជារោគសញ្ញាស្រាល បើប្រៀបធៀបនឹងវ៉ារ្យង់កូវីដ-១៩ប្រភេទមុនៗ។ ចំពោះមនុស្សទូទៅ អូមីក្រុងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ ជាពិសេស ប្រសិនបើយើងបានចាក់វ៉ាក់សាំងគ្រប់ដូស។ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រនៅតែសិក្សាអំពីផលប៉ះពាល់នៃវ៉ារ្យ៉ង់ថ្មីទៅលើកុមារ អ្នកឯកទេសជំងឺឆ្លងកុមារ លោកស្រីAsha Bowenបានឲ្យដឹងថា កូវីដ-១៩បន្តមានកម្រិតស្រាលចំពោះកុមារភាគច្រើន ដែលមានរោគសញ្ញាមួយចំនួនដូចជា ហៀរសំបោរ គ្រុនក្ដៅ ឬមិនស្រួលខ្លួនរយៈពេលតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ។ ជាក់ស្ដែង កុមារអាចជាសះស្បើយយ៉ាងឆាប់រហ័ស ហើយកុមារភាគច្រើនមិនត្រូវការការព្យាបាលនៅមន្ទីរពេទ្យឡើយ។