ជំងឺរលាកសន្លាក់មិនមែនកើតតែលើមនុស្សចាស់ប៉ុណ្ណោះទេ សូម្បីតែក្មេងក៏អាចប្រឈមនឹងបញ្ហាសុខភាពមួយនេះដែរ។ ជំងឺនេះពាក់ព័ន្ធនឹងបញ្ហាសន្លាក់ជាច្រើនប្រភេទ ដែលបណ្ដាលមកពីការរលាកនៃសន្លាក់ ហើយប៉ះពាល់ដល់សាច់ដុំជុំវិញឆ្អឹង និងនាំឲ្យមានអាការៈរឹង ឈឺចាប់ ព្រមជាមួយនឹងការថយចុះនៃចលនា។ ជាក់ស្ដែង ជំងឺរលាកសន្លាក់កើតឡើងដោយសារតែការរងរបួស ការឆ្លងមេរោគ ប្រព័ន្ធភាពស៊ាំមិនដំណើរការនិងការធ្វើមេតាប៉ូលីសមិនប្រក្រតី។