ចំណេះដឹងមូលដ្ឋាន
១- ការឆ្លុះមើលប្លោកនោមជាអ្វី?
ការឆ្លុះមើលប្លោកនោមជាការពិនិត្យរកមើលបញ្ហានៅក្នុងប្លោកនោមដោយប្រើឧបករណ៍ឆ្លុះដាក់ក្នុងប្លោកនោម (cystoscope)។ ជំងឺក្នុងប្លោកនោមនិងបំពង់ទឹកនោមមួយចំនួនអាចព្យាបាលបានក្នុងពេលតែមួយ។
ការឆ្លុះមើលប្លោកនោមអាចធ្វើក្នុងករណីដែលអ្នកជំងឺ មានឈាមក្នុងទឹកនោម ឬមានការបង្កររោគម្តងហើយម្តងទៀត ឬមានបញ្ហាក្នុងការនោម (ឈឺទប់មិនចង់បាន ឬទប់មិនបាន)។
អត្ថបទពាក់ព័ន្ធ៖
- ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម
- មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម
- អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?
២- ហេតុអ្វីបានជាត្រូវធ្វើឆ្លុះប្លោកនោម?
នៅពេលសង្ស័យថាយើងមានបញ្ហាប្លោកនោមដូចជា មានឈាមក្នុងទឹកនោម ឬមានការបង្កររោគម្តងហើយម្តងទៀត ឬមានបញ្ហាក្នុងការនោម (ឈឺទប់មិនចង់បាន ឬទប់មិនបាន)។
អំឡុងពេលឆ្លុះ គ្រូពេទ្យក៏អាចធ្វើការច្រឹបសាច់យកទៅមើល ឬព្យាបាលក្នុងពេលជាមួយគ្នាតែម្តង។ បើសិនជាលទ្ធផលធម្មតាទេ គ្រូពេទ្យប្រាប់យើងពីលទ្ធផលដើម្បីឲ្យបានធូរចិត្ត។
អត្ថបទពាក់ព័ន្ធ៖
- អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន
- ការពារ ប្រសើរជាងព្យាបាល! សញ្ញា៤យ៉ាង គួរដឹងពីក្រួសក្នុងតម្រងនោម
- លើសឈាម និងជំងឺតម្រងនោម មានអីពាក់ព័ន្ធគ្នា?
កត្តាប្រឈម
៣- កត្តាប្រឈមនៃការឆ្លុះមើលប្លោកនោម?
ការឆ្លុះមើលប្លោកនោមអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីអ្នកជំងឺ។ បើអ្នកជំងឺសម្រេចចិត្តថាមិនធ្វើនោះទេ គ្រូពេទ្យអាចនឹងពិបាករកមូលហេតុនៃអាការៈ។ អ្នកជំងឺគួរពិភាក្សាជាមួយគ្រូពេទ្យអ្នកច្បាស់និងលម្អិតពីបញ្ហានេះ។
CT scan អាចឲ្យដឹងពីបញ្ហាខ្លះៗតែមិនច្បាស់ដូចការឆ្លុះមើលនេះទេ។ ដោយសារការឆ្លុះមើលអាចមើលឃើញភាពមិនប្រក្រតីមួយចំនួននៃភ្នាសខាងក្នុងរបស់ប្លោកនោមបាន។
យើងគួរយល់ដឹងពីកត្តាប្រឈមនិងផលលំបាកមុនពេលវះកាត់។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានលម្អិត។
អត្ថបទពាក់ព័ន្ធ៖
- មិនចង់កើតក្រួសក្នុងតម្រងនោម គួរយល់របៀបបង្ការទាំងនេះ
- វិធីងាយៗ អាចថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ
- មានបញ្ហាតម្រងនោម មិនចង់ឲ្យកាន់តែធ្ងន់ធ្ងរ ប្រយ័ត្នអាហារទាំងនេះ!
ដំណើរការលាងឈាម
៤- គួរត្រៀមខ្លួនបែបណាមុនឆ្លុះមើលប្លោកនោម?
អ្នកជំងឺត្រូវពិគ្រោះជាមួយគ្រូពេទ្យពីថ្នាំដែលយើងកំពុងប្រើ អាលែកហ្ស៊ី ឬជំងឺផ្សេងដូចជា ថ្នាំប្រឆាំងកំណកឈាម (Wafarin ឬ Clopidogrel) ថ្នាំ beta-blocker ជំងឺទឹកនោមផ្អែម និងកាជក់បារីជាដើម។ យើងត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យពីការបង្អត់អាហារនិងទឹកមុនពេលវះកាត់។
៥- មានអ្វីកើតឡើងកំឡុងពេលឆ្លុះមើលប្លោកនោម?
គ្រូពេទ្យនឹងដាក់ថ្នាំសណ្តំឲ្យយើងក្នុងការវះកាត់នេះ។ ការវះកាត់នេះប្រើរយៈពេលប្រមាណ៣០នាទីប៉ុណ្ណោះ។គ្រូពេទ្យនឹងដាក់ឧបករណ៍ឆ្លុះមើលប្លោកនោមចូលតាមបង្ហួរនោម ដើម្បីរកមើលថាមានអ្វីមិនធម្មតាលើភ្នាសឬស្រទាប់ខាងក្នុងនៃប្លោកនោម និងធ្វើការច្រឹបសាច់បើសិនជាចាំបាច់។ បើសិនជាគ្រាប់គ្រួសឬសាច់ដុះតូចៗ គ្រូពេទ្យអាចកាត់ឬយកចេញក្នុងពេលនេះតែម្តង។
៦- ចំណុចដែលត្រូវធ្វើក្រោយពេលឆ្លុះមើលប្លោកនោម
អ្នកជំងឺអាចទៅផ្ទះវិញក្នុងថ្ងៃដដែលនេះ ក្រោយពេលអស់ជាតិថ្នាំសណ្ដំ និងអាចនោមបាន។ តែយ៉ាងណាវិញគ្រូពេទ្យនៅតែណែនាំឲ្យអ្នកជំងឺនៅយូរជាងនេះដើម្បីសុវត្ថិភាព។
អ្នកជំងឺមិនគួរបើកបរ ឬបញ្ជាគ្រឿងយន្ត (សូម្បីតែចម្អិនអាហារ) ឬសកម្មភាពណាដែលនាំឲ្យមានគ្រោះថ្នាក់បាន យ៉ាងហោចណាស់ក្នុងពេល ២៤ម៉ោងដំបូងទោះបីជាបានធូរស្បើយហើយក៏ដោយ។ ក្នុងពេលនេះដែរ បើសិនជាយើងនៅមានអាការៈមិនស្រួលដោយសារថ្នាំសណ្ដំ យើងមិនគួរចុះកិច្ចសន្យា ឬចុះហត្ថលេខាលើឯកសារណាឡើយ ឬក៏ផឹកស្រាឡើយ។
អ្នកជំងឺអាចនឹងឈឺដូចគេចាក់ពេលនោមដំបូងក្រោយការឆ្លុះមើល។ យើងគួរញ៉ាំទឹកឲ្យបាន ៣លីត្រក្នុងមួយថ្ងៃដើម្បីឲ្យបត់ជើងតូចបានស្រួល។
បើសិនជាអ្នកជំងឺមានការឈឺចាប់ ឬមិនស្រួលនោះ គឺអាចលេបថ្នាំបំបាត់ការឈឺចាប់ដូចជា Paracetamol។ ជាធម្មតាអ្នកជំងឺអាចទៅធ្វើការបានវិញនៅថ្ងៃបន្ទាប់។
ការហាត់ប្រាណអាចជួយឲ្យអ្នកជំងឺឆាប់ត្រឡប់ទៅធ្វើការងារបានធម្មតាវិញលឿន។ មុនពេលអ្នកជំងឺហាត់ប្រាណ គួរតែសុំយោបល់ពីគ្រូពេទ្យសិន។
ក្រុមគ្រូពេទ្យនឹងប្រាប់យើងពីលទ្ធផលនៃការឆ្លុះនិងពិគ្រោះពីការព្យាបាលឬការតាមដានផ្សេងៗ។
បើអ្នកមានចម្ងល់ ឬកង្វល់ណាមួយ សូមទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការបកស្រាយនិងព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
- Ureteral cancer (មហារីកបំពង់បង្ហូរនោម)
- ឆ្ងល់អត់ ម៉េចបានអ្នកជំងឺទឹកនោមផ្អែម នោមញឹកនោះញឹក?
- កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ?
ថែទាំក្រោយការឆ្លុះមើលប្លោកនោម
៧- មានអ្វីកើតឡើងក្រោយពេលឆ្លុះមើលប្លោកនោម?
- ហូរឈាមអំឡុងពេល ឬក្រោយពេលឆ្លុះ៖ អាចមានការហូរឈាមតិចតួចនៅពេលនោមដំបូង ដែលមានចំពោះស្រ្តីដែលបានច្រឹបសាច់។ គ្រូពេទ្យអាចនឹងបាច់ទឹកចូលក្នុងប្លោកនោមដើម្បីលាងកំណកឈាមក្នុងប្លោកនោមចេញ។
- ការបង្ករោគ៖ សញ្ញរបស់វាគឺចេះតែចង់បត់ជើង ហើយបត់ជើងចេញតិចៗ ហើយមានអារម្មណ៍មិនស្រួលពេលបត់ជើងនេះទៀត។ បើសិនជាអ្នកជំងឺមានអាការៈទាំងនេះ សូមប្រាប់គ្រូពេទ្យដើម្បីទទួលបានការព្យាបាល។
- ការរួមតូចនៃបង្ហួរនោម៖ ដោយសារមានសន្លាក់នៅនឹងបង្ហួរនោម។ វាមិនមែនជារឿងធម្មតាឡើយដែលមានបញ្ហានេះនៅពេលធ្វើការឆ្លុះលើកដំបូង។ បើសិនជាមានបញ្ហានេះ អ្នកនឹងត្រូវធ្វើការវះកាត់បន្ថែមទៀតដើម្បីដោះស្រាយវា (អត្រាប្រឈម តិចជាង ១ ក្នុងចំនោម ១០០០)។
- រន្ធក្នុងប្លោកនោម៖ បើសិនជាមានរន្ធ អ្នកជំងឺនឹងត្រូវដាក់បំពង់បង្ហូរនៅនឹងប្លោកនោមពីរបីថ្ងៃដើម្បីអោយរន្ធនោះជិតវិញ។ បើវាមិនជិតទេ អ្នកជំងឺនឹងត្រូវធ្វើការវះកាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]