យល់ដឹងពីកម្រិតមូលដ្ឋាន
១- តើការដាក់បំពង់សុងអាហារជាអ្វី?
ឧបករណ៍ percutaneous endoscopic gastrostomy ជាទូទៅត្រូវបានគេហៅថា feeding tube procedure feeding tube insertion ឬ feeding tube placement គឺជាបំពង់អាហារដែលគេដាក់តាមស្បែកចូលទៅក្នុងក្រពះដើម្បីផ្តល់សារធាតុចិញ្ចឹម និងសារធាតុរាវដែលខ្លួនយើងត្រូវការ។
២- តើការដាក់បំពង់សុងអាហារធ្វើឡើងដើម្បីអ្វី?
វិធីនេះធ្វើលើអ្នកជំងឺដែលមានបញ្ហាលំបាកក្នុងការលេបហារ។ ដូច្នេះគ្រូពេទ្យរបស់យើងនឹងធ្វើវិធីសាស្រ្តនេះដើម្បីរក្សាអាហារូបត្ថម្ភរបស់យើងឱ្យបានគ្រប់គ្រាន់។
អត្ថបទពាក់ព័ន្ធ៖
- អាហារ៥មុខនេះ ល្អខ្លាំងទាំងសុខភាពខួរក្បាល និងការចងចាំ
- ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន
- Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ)
ដឹងពីកត្តាប្រឈម
១- កត្តាប្រឈមនៃការដាក់បំពង់សុងអាហារ
ការដាក់បំពង់បំប៉ននេះគឺជាការវះកាត់សាមញ្ញមួយ ប៉ុន្តែវាត្រូវបានគេប្រើសំរាប់លក្ខខណ្ឌស្មុគស្មាញប៉ុណ្ណោះ ហើយវាក៏មិនបានជួយគ្រប់ស្ថានភាពទាំងអស់ទេ។ បំពង់ percutaneous endoscopic gastrostomy វាមិនមានការគំរាមកំហែងដល់ជីវិត ឬវាក៏គ្មានគុណភាពលើអ្នកដែលជិតស្លាប់ដោយសារជំងឺខួរក្បាល ឬជំងឺមហារីកដំណាក់កាលចុងក្រោយ។
ក្រុមអ្នកថែទាំសុខភាពអាចផ្តល់សារធាតុចិញ្ចឹម និងសារធាតុរាវឲ្យយើងបានតាមរយៈបំពង់មួយគឺ (បំពង់ Naso–gastric ឬ បំពង់ NG) ដែលគេដាក់បំពង់នេះតាមរន្ធច្រមុះចុះទៅក្នុងក្រពះ។ បំពង់អាហារនេះក៏អាចបញ្ចូលទៅក្នុងក្រពះដោយផ្ទាល់តាមការវះកាត់ដែរ។
ការធ្វើដូចនេះអាចឱ្យគ្រូពេទ្យអាចផ្តល់សារធាតុចិញ្ចឹម និងសារធាតុរាវដោយផ្ទាល់តាមសរសៃឈាម(parenteral nutrition – PN) ។ គ្រប់នីតិវិធីទាំងអស់សុទ្ធតែមានហានិភ័យ ដូច្នេះយើងគួរតែសួរគ្រូពេទ្យវះកាត់ដើម្បីពន្យល់ពីហានិភ័យទាំងអស់ដែលអាចកើតលើខ្លួនយើង។
ផលវិបាកដែលអាចកើតមានឍគឺមានដូចជា ប្រតិកម្មដែលមិនបានរំពឹងទុកលើការប្រើប្រាស់ថ្នាំស្ពឹក ការហូរឈាមច្រើនហួស ឬការវិវត្តទៅជាកំណកឈាម (សរសៃឈាម deep vein thrombosis, DVT) ។
សម្រាប់ការវះកាត់ដាក់ percutaneous endoscopic gastrostomy មានផលវិបាកជាក់លាក់ដូចជា៖ ការធ្លាយសារធាតុរាវដែលត្រូវទៅក្នុងក្រពះ និងការស្ទះបំពង់។ វាសំខាន់ណាស់ដែលយើងត្រូវយល់ពីហានិភ័យ និងផលវិបាកមុនពេលវះកាត់។ ប្រសិនបើគ្នាយើងមានសំណួរសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
- ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ
- ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន និងវិវត្តជាមហារីក?
- Allergic Rhinitis (ជំងឺ រលាកច្រមុះដោយសារអាល្លែកហ្ស៊ី)
យល់ដឹងនូវអ្វីដែលបានកើតឡើង
១- តើត្រូវរៀបចំដូចម្តេចសម្រាប់ការដាក់បំពង់សុងអាហារ?
គ្នាយើងត្រូវពិភាក្សាជាមួយគ្រូពេទ្យអំពីថ្នាំដែលយើងបានប្រើ ថ្នាំដែលយើងមានប្រតិកម្ម ឬស្ថានភាពសុខភាពមុនពេលធ្វើការវះកាត់។ យើងនឹងត្រូវជួបគ្រូពេទ្យឯកទេសខាងថ្នាំសណ្ដំដើម្បីធ្វើការជាមួយគ្នា ហើយវាសំខាន់ណាស់ដែលត្រូវឈប់ញ៉ាំអាហារ និងផឹកទឹកមុនពេលធ្វើការវះកាត់។
យើងត្រូវច្បាស់ពីការណែនាំមុនពេលធ្វើការវះកាត់រួមមាន៖ អាហារអ្វីដែលយើងគួរញ៉ាំមុនពេលធ្វើការវះកាត់ ដោយមិនត្រូវញ៉ាំ ឬផឹកអ្វីរយៈពេល ៨ ម៉ោងមុនពេលដាក់បំពង់អាហារ។
២- តើមានអ្វីកើតឡើងកំឡុងពេលធ្វើការដាក់បំពង់សុងអាហារ?
បើចាំបាច់ អ្នកឯកទេសខាងដាក់បំពង់អាហារនឹងដាក់ថ្នាំសណ្ដំដើម្បីសម្រួលក្នុងការដាក់បំពង់សុងអាហារ។ Percutaneous endoscopic gastrostomy ប្រើរយៈពេលពី១៥ទៅ២០នាទី។ បំពង់នេះបានដាក់ពាកែវយឹតដែលអាចបត់បែនបាន (endoscope) ទៅផ្នែកខាងក្រោយនៃបំពង់ក និងចុះក្រោមទៅក្នុងក្រពះ។ អ្នកឯកទេសខាងបំពង់សុង (endoscopist) នឹងប្រើបំពង់សុងដែលមានកាមេរ៉ាដើម្បីដាក់បញ្ចូលបំពង់អាហារ។
អ្នកឯកទេសខាងបំពង់សុងនឹងកាត់ផ្នែកតូចមួយនៅជញ្ជាំងពោះរួចដាក់បំពង់ចូលទៅក្នុងក្រពះតាមរន្ធដែលកាត់នៅលើ ជញ្ជាំងពោះរបស់យើង ហើយត្រូវផ្លុំបំប៉ោងបំពង់នោះដើម្បីជួយការពារកុំឲ្យបំពង់របូតចេញទៅក្រៅ។
ប្រសិនបើគ្នាយើងមានសំណួរ ឬកង្វល់សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យវះកាត់ដើម្បីទទួលបានព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
ការជាសះស្បើយ
១- តើមានអ្វីកើតឡើងបន្ទាប់ពីធ្វើការដាក់បំពង់សុងអាហារ?
ប្រសិនបើយើងត្រូវគ្រូពេទ្យដាក់ថ្នាំសណ្ដំ យើងនឹងដឹងខ្លួនវិញក្នុងរយៈពេលប្រហែលមួយម៉ោងក្រោយ ហើយយើងនឹងមានអារម្មណ៍ទល់នៅក្នុងពោះតែវានឹងបាត់វិញក្នុងពេលពីរបីម៉ោងក្រោយ។ យើងអាចត្រលប់ទៅរកសកម្មភាពធម្មតារវិញនៅមួយ ឬពីរសប្តាហ៍ក្រោយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]