ជំងឺវិបត្តិគ្រាប់ឈាមស

ជំងឺវិបត្តិគ្រាប់ឈាមស - បង្ក​ដោយ​មេរោគ​ក្នុង​ឈាម។ ផ្នែក​នេះ​នឹង​លម្អិត​ពី​​មូលហេតុ​ធំៗ​អ្វី​ខ្លះ? គួរ​ការពារ ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​លទ្ធផល​ល្អ​បំផុត

ចំណេះដឹងទូទៅ

ជំងឺវិបត្តិគ្រាប់ឈាមស

កត្ដាអ្វីខ្លះដែលអាចបណ្ដាលឲ្យគ្រាប់ឈាមសកើនឡើង?

តើអ្វីទៅគឺជាគ្រាប់ឈាមស? គ្រាប់ឈាមសគឺជាកោសិកាគ្រាប់ឈាមមួយប្រភេទដែលផលិតចេញមកពីខួរឆ្អឹង មក​ជាមួយគ្រាប់ឈាមក្រហម និង ប្លាកែត។ ឈាមសមានតួនាទីសំខាន់ជួយការពាររាងកាយ ប្រយុទ្ធប្រឆាំងជំងឺ ការរលាក និងការឆ្លងមេរោគផ្សេងៗ ព្រោះវាជាផ្នែកមួយនៃប្រព័ន្ធការពារមិនអាចខ្វះបាន។ ដូច្នេះការកើនឡើងបរិមាណគ្រាប់ឈាមស ​អាច​មក​ពី​កត្តា​មួយ​ចំនួន​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! Neutrophilia leukocytosis៖ គឺការកើនឡើងគ្រាប់ឈាមសដើម្បីប្រឆាំងទៅនឹងការរលាក និង ការខូចខាតជាលិកាក្នុងរាងកាយ។ Lymphocytosis៖ ការកើនឡើងឈាមសដើម្បីការពារ ប្រព័ន្ធទឹករងៃក្នុងរាងកាយ។ Monocytosis៖ ការកើនឡើងឈាមសដើម្បីជួយពង្រឹងទៅប្រព័ន្ធការពារ កុំឲ្យឆ្លងពពួកបាក់តេរី និងមេរោគ។ Eosinophilia៖ ការកើនឡើងឈាមសប្រឆាំងទៅនឹងការរលាក ការឆ្លងមេរោគ និងភាពមិនប្រក្រតីនៃការប្រព័ន្ធ​ការពារ។ Basophilia៖ ការកើនឡើងគ្រាប់ឈាមស ដើម្បីប្រឆាំងទៅនឹងការឆ្លងពពួកប៉ារ៉ាសិត និងប្រឆាំងការអាលែកហ្ស៊ី។ ការកើនឡើងគ្រាប់ឈាមសក្នុងរាងកាយ មិនមែនគ្មានមូលហេតុនោះទេ ព្រោះវាអាចបញ្ជាក់បានថា ក្នុងរាងកាយរបស់យើងកំពុងតែមានបញ្ហាអ្វីមួយកើតឡើង តួយ៉ាងដូចជាការឆ្លងមេរោគ ការឆ្លងបាក់តេរី ការរងរបួស ការ​អា​លែកហ្ស៊ី ឬមានជំងឹផ្សេងមកបៀតបៀនសុខភាពរបស់យើង។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និង​ឈាម មានប្រសាសន៍ថាពេល​ចំនួនគ្រាប់ឈាមសឡើងត្រឹម២០ពាន់ គឺ​ដោយសារតែមានមេរោគ ឬបាក់តេរី ចូលឈ្លានពានខ្លួនយើង ហើយខួរឆ្អឹងក៏ផលិតគ្រាប់ឈាមសច្រើន ដើម្បីទប់ទល់ជាមួយនឹងពពួកបាក់តេរី និងមេរោគទាំងនោះ។ ផ្ទុយទៅវិញ បើឈាម​ស​ឡើង​ច្រើន​លើសពី១០០ពាន់ គឺ​ជា​សញ្ញា​កើតជំងឺមហារីកឈាមហើយ។ កត្ដាសំខាន់ៗដែលបណ្ដាលឲ្យកើនបរិមាណគ្រាប់ឈាមស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ