ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម បណ្ដាលមកពីបញ្ហាទាំងនេះ
ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម ជាជំងឺមួយដែលកោសិកាឈាមក្រហមត្រូវបំផ្លាញលឿនជាងការផលិត។ ជាក់ស្ដែង កោសិកាឈាមក្រហមដឹកនាំអុកស៊ីសែនទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ ប៉ុន្តែប្រសិនបើបរិមាណកោសិកាឈាមទាបជាងធម្មតា នោះយើងអាចមានជំងឺស្លេកស្លាំង។ យ៉ាងណាមិញ ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម អាចកើតឡើងដោយសារតែតំណពូជ ឬកើតឡើងដោយឯកឯង។

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហមបណ្ដាលមកពីអ្វី?
ក្រៅពីតំណពូជ រាងកាយយើងអាចបង្កើតកោសិកាឈាមក្រហមធម្មតា ប៉ុន្តែត្រូវបានបំផ្លាញនៅពេលក្រោយ ដោយសារតែ៖
- ការឆ្លងមេរោគជាក់លាក់
- ការប្រើប្រាស់ថ្នាំ ដូចជាថ្នាំផ្សះ ថ្នាំប្រឆាំងនឹងគ្រុនចាញ់។
- ជំងឺមហារីកឈាម
- ជំងឺភាពស៊ាំប្រឆាំងខ្លួនឯង
- ដុំសាច់
- ប្រឹសបេះដូងសិប្បនិមិ្មត្តដែលបំផ្លាញកោសិកាឈាមក្រហម នៅពេលដែលចេញពីបេះដូង
- ប្រតិកម្មធ្ងន់ធ្ងរចំពោះការបញ្ចូលឈាម។
រោគសញ្ញានៃជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម
- ស្បែកស្លេកស្លាំង
- ទឹកនោមពណ៌ខ្មៅ
- គ្រុនក្ដៅ
- ខ្សោយ
- វិលមុខ
- វង្វេងស្មារតី
- លំពែង និងថ្លើមរីកធំ
- ចង្វាក់បេះដូងលោតញាប់
- សំឡេងបេះដូងខុសពីធម្មតា

អត្ថបទគួរអាន៖