ជីវិតមនុស្សម្នាក់ណាមិនធ្លាប់ស្ត្រេស គ្រាន់តែថា ខ្លះអាចធ្វើចិត្ត រិះរកវិធីគ្រប់គ្រងអារម្មណ៍ធុញថប់នេះបាន ប៉ុន្តែខ្លះទៀតកាន់តែព្យាយាម កាន់តែស្ត្រេស ពិសេសគ្នាយើង ឬម៉ាក់ប៉ា អ៊ំៗ មានជំងឺរ៉ាំរ៉ៃ ដូចទឹកជាទឹកនោមផ្អែមជាដើម កាន់តែពិបាកគ្រប់គ្រងបញ្ហាស្ត្រេសមួយកម្រិតទៀត។ បើអ៊ីចឹងអត្ថបទ “Hello គ្រូពេទ្យ” មានវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ស្ត្រេស សម្រាប់គ្នាយើង ឬម៉ាក់ប៉ា អ៊ំៗ មានជំងឺទឹកនោមផ្អែម អាចជួយបន្ធូរអារម្មណ៍ឲ្យស្រស់ស្រាយបាន។
នៅពេលអារម្មណ៍ស្ត្រេស រាងកាយនឹងផលិតអ័រម៉ូន បញ្ជូនព័ត៌មានតាមសរសៃប្រសាទ។ បើស្រ្តេសខ្លាំងពេក អាចធ្វើអោយប៉ះពាល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ហេតុនេះគ្នាយើង ម៉ាក់ប៉ា អ៊ំៗ មានជំងឺទឹកនោមផ្អែម ចាំបាច់បំផុតត្រូវគ្រប់គ្រងស្ត្រេសឲ្យបាន។
ស្រ្តេសអាចបណ្ដាលមកពីកត្តាផ្លូវចិត្ត និងផ្លូវកាយ ពិសេសសម្រាប់យើងកំពុងមានជំងឺឈាមផ្អែមទឹកនោមផ្អែមប្រភេទទី ២ តែម្តង។ ពេលស្រ្តេសដោយសារសម្ពាធផ្លូវចិត្តម្តងៗ នឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងគំហុក។ ផ្ទុយទៅវិញសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទ ១ អាចឡើងជាតិស្ករ ឬចុះមិនទៀងទាត់ ខណៈស្រ្តេសផ្លូវកាយវិញ បើមានជំងឺទាំងពីរប្រភេទ ជាតិស្ករនឹងកើនឡើងដូចគ្នា។
យើងអាចជួបស្ថានភាពនាំឲ្យស្រ្តេសគ្រប់ពេល អ៊ីចឹងត្រូវចេះរកវិធីដោះស្រាយ។ ឧ. បើឃើញ ផ្លូវខាងមុខស្ទះ គួរបើកផ្លូវផ្សេង ឬចេញទៅផ្ទះមុនម៉ោងកុំឲ្យស្ទះជាប់នឹងគេ។ បើមានបញ្ហានៅកន្លែងធ្វើការ គួរនិយាយជាមួយមេ ឬរកជំនួយពីមិត្តរួមការងារ ដើម្បីទទួលបានដំណោះស្រាយល្អៗ។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ក្រៅពីនេះ អាចធ្វើអ្វីខ្លួនចង់ធ្វើ ឬជាមួយមិត្តភក្តិ ព្រោះអាចជាប្រយោជន៍ដោះស្រាយស្ថានភាពស្ត្រេសបានភ្លាមៗ។ ឧទាហរណ៍ថា ទៅហាត់ប្រាណ ដើម្បីរាងកាយមាំមួន ព្រោះការលើកដៃលើកជើង ធ្វើឲ្យអ័រម៉ូន ដូប៉ាមីន (Dopamine) ឬអ័រម៉ូនរីករាយ បញ្ចេញច្រើនជួយកាត់បន្ថយ ស្រ្តេសបាន។ លេងកីឡា រៀនរាំ ជិះកង់ ឬហាត់យូហ្គា ក៏អាចជួយបានដូចគ្នា ឬអាចរៀនជំនាញផ្សេងៗ ដើម្បីជីវិតកាន់តែរីករាយ។