គ្រឿងស្រវឹងអាចរំខានដល់ការប្រើប្រាស់ជាតិស្ករក្នុងឈាម ហើយក៏អាចរំខានដល់ថ្នាំជំងឺទឹកនោមផ្អែមខ្លះផងដែរ។ ជាការល្អ គ្នាយើងត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិនថាសុខភាពរបស់យើងពិតជាអាចផឹកគ្រឿងស្រវឹងបានឬយ៉ាងណា។
កត្តាប្រឈមមួយចំនួនខាងក្រោមនេះ អាចកើតចេញពីគ្រឿងស្រវឹងរបស់អ្នកជំងឺទឹកនោមផ្អែម។
១. កម្រិតជាតិស្ករចុះទាប
ថ្លើមជួយបញ្ចេញជាតិស្ករទៅក្នុងចរន្តឈាមទៅតាមតម្រូវការ ដែលអាចជួយឲ្យកម្រិតជាតិស្ករក្នុងឈាមនៅកម្រិតធម្មតា។ ពេលយើងផឹកគ្រឿងស្រវឹង ថ្លើមត្រូវងាកមកបំបែកអាល់កុល។ ពេលថ្លើមកំពុងជាប់បំបែកជាតិអាល់កុល នោះវានឹងឈប់បញ្ចេញជាតិស្ករដែរ។ ជាលទ្ធផលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះយ៉ាងឆាប់រហ័ស អាចនាំឲ្យយើងប្រឈមនឹងបញ្ហាកម្រិតជាតិស្ករចុះទាប។