ទម្លាប់មួយចំនួនយើងគួរអនុវត្ត បន្ទាប់ពីកើតជំងឺបម្រុងទឹកនោមផ្អែម
១. របបអាហារត្រឹមត្រូវ
ចំពោះអ្នកដែលកើតជំងឺបម្រុងទឹកនោមផ្អែម ឬជំងឺទឹកនោមផ្អែមប្រភេទ២ គប្បីញ៉ាំបន្លែដែលគ្មានជាតិម្សៅ ដូចជាខាត់ណាខៀវ ការ៉ុត ផ្កាខាត់ណា ផ្លែឈើ ប្រូតេអ៊ីន និងខ្លាញ់សុខភាព ។ ជាមួយគ្នានេះដែរ យើងគប្បីជៀសវាងពពួកអាហារបន្ថែមស្ករទើបជាការប្រសើរ។
២. បញ្ចេញសកម្មភាពរាងកាយ
ជាមួយនឹងការញ៉ាំអាហារដែលមានជីវជាតិ ការបញ្ចេញសកម្មភាពរាងកាយ ក៏រួមចំណែកក្នុងការគ្រប់គ្រងជំងឺបម្រុងទឹកនោមផ្អែមដូចគ្នា។ ជាធម្មតា មនុស្សពេញវ័យភាគច្រើនដែលកើតជំងឺបម្រុងទឹកនោមផ្អែម តែងតែធាត់ជ្រុល ឬលើសទម្ងន់។ យោងតាមការសិក្សាអំពីការបង្ការជំងឺទឹកនោមផ្អែមបានបង្ហាញថា ទម្លាប់រស់នៅដែលរួមបញ្ចូលការសម្រកទម្ងន់ និងសកម្មភាពរាងកាយ អាចជួយកាត់បន្ថយការវិវត្តទៅជាជំងឺទឹកនោមផ្អែមបាន។