៣. ក្រើនរំឭកពួកគាត់ឲ្យពិសារទឹកឲ្យបានគ្រប់គ្រាន់
ការពិសារទឹកយ៉ាងតិច ៨កែវ/ថ្ងៃជារឿងចាំបាច់ក្នុងរក្សាប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ និងមានសុខភាព ល្អ។ ពេលវ័យកាន់តែចាស់ ការទទួលទានទឹកក៏កាន់តែចុះថយ។ ហេតុនេះហើយវាជាគំនិតល្អក្នុងការដាក់ ឲ្យមានទឹកជាប្រចាំនៅកន្លែងដែលពួកគាត់រស់នៅ អាចឲ្យជួយឲ្យពួកគាតងាយស្រួលយកពិសារបានងាយ ស្រួលនិងជួយឲ្យគាត់ពិសារទឹកបានគ្រប់គ្រាន់ផងដែរ។
៤. ប្រាកដថាពួកគាត់ទទួលទានដំណេកបានគ្រប់គ្រាន់
ជារឿងធម្មតាដែលពួគគាត់ជួបប្រទះនូវបញ្ហាគេងមិនលក់អំឡុងពេលដ៏ពិបាកនេះ។ ដូច្នេះហើយ យើងត្រូវជួយឲ្យពួកគាត់ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយថ្ងៃ ដោយរក្សាបន្ទប់គេងរបស់ពួកគាត់ឲ្យស្ងប់ស្ងាត់ និងក្នុងសីតុណ្ហភាពសមរម្យមួយ។
៥. ជម្រុញ និងលើកទឹកចិត្តពួកគាត់ក្នុងការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់អាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អ និងជួយជម្រុញឲ្យ ប្រព័ន្ធការពាររាងកាយរឹងមាំល្អ ដែលចាំបាច់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជំនួសឲ្យការធ្វើលំហាត់ ប្រាណធ្ងន់ៗ ខ្លាំងៗ យើងគួរជំរុញឲ្យពួកគាត់ធ្វើលំហាត់ប្រាណស្រាលៗដូចជា ការដើរ និងជិះកង់រាល់ថ្ងៃ ជាដើម។
៦. ជួយពួកគាត់រំសាយភាពតានតឹង
កាត់បន្ថយនូវភាពតានតឹងក៏សំខាន់សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមដែរ។ យើងអាចជួយពួកគាត់កាត់បន្ថយភាពតានតឹងដោយចំណាយពេលច្រើនជាមួយពួកគាត់ និងបង្កើតបរិយាកាសដែលពួកគាត់អាចសប្បាយរីករាយជាមួយយើងបាន ហើយការហាត់យូហ្គាក៏អាចមានប្រយោជន៍ផងដែរ។

៧. រំឭកពួកគាត់ឲ្យលាងដៃ
រំឭកពួកគាត់ឲ្យលាងដៃជាមួយសាប៊ូ និងទឹកឲ្យបានស្អាត បន្ទាប់ពីប៉ះពាល់នឹងវត្ថុអ្វីមួយ មុនពេលញ៉ាំអាហារ និងក្រោយពេលចេញទៅក្រៅ។ វិធីនេះជួយក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ- ១៩ ក៏ដូចជាការរក្សាសុខភាពទូទៅឲ្យបានល្អ។