backup og meta

ជំងឺទឹក​នោម​ផ្អែមប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​

ជំងឺទឹក​នោម​ផ្អែមប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​

ជំងឺទឹក​នោម​ផ្អែម ប្រុសៗ​គ្នា​យើង​ត្រូវ​តែ​ប្រយ័ត្ន!យើង​អាច​ប្រឈម​​​កើត​​ជំងឺនេះ បើ​មាន​រោគ​សញ្ញា​ប្លែកៗ​លើ​ស្បែក តម្រងនោម ឬ​ប្រព័ន្ធ​ប្រសាទ​។ អ្វី​សំខាន់​ ជំងឺ​នេះធ្វើ​ឲ្យ​ប្រុសៗ​អសមត្ថភាព​ផ្លូវភេទ​ទៀត​ផង។ តើ​បញ្ហា​សុខភាពមួយនេះ ពាក់ព័ន្ធ​អ្វីខ្លះដែល​អាច​ធ្វើ​ឲ្យ​អា​អូន​តូច​លែង​ឡើង​រឹង ឬអសមត្ថភាពផ្លូវភេទ?

១- ជំងឺទឹកនោមផ្អែមបណ្ដាលឲ្យអសមត្ថភាពផ្លូវភេទ

ក្រៅពី​បញ្ហា​អសមត្ថភាពផ្លូវភេទ​របស់​ស្ត្រី បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ មាន​ន័យ​ថា ​លិង្គ​មិន​ឡើង​រឹង ​ឬ​​រឹង​មិន​បាន​យូរ ហើយ​មូល​ហេតុ​បង្ក​ឲ្យ​ប្រុសៗ​គ្នា​យើង​ជួប​បញ្ហា​នេះ អាច​មក​ពីលើស​ឈាម ស្រ្តេស ជក់​បារី ញុំាគ្រឿងស្រវឹង ធាត់លើសទម្ងន់ ផល​រំខាន​ដោយ​លេប​ថ្នាំ បញ្ហាតម្រង​នោម បញ្ហា​សរសៃ​ឈាម​ និង​ប្រព័ន្ធ​ប្រសាទ។ ប៉ុន្តែ​បើ​គ្នា​យើង​មាន​បញ្ហា​អសមត្ថ​ភាព​ផ្លូវ​ភេទ ត្រូវ​ដឹង​ថា​អាច​បណ្ដាល​មក​ពី​​ទឹក​នោម​ផ្អែម។ តាម​ការ​សិក្សា​មួយ​នៅ​អាមេរិក ​ប្រុសៗ​មាន​ទឹក​នោម​ផ្អែម​ប្រមាណ​ពី ២០-៧០ ភាគរយ មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។

​ទឹក​នោម​ផ្អែម ក៏​ជា​មូល​ហេតុ​នាំឲ្យ​ខូច​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​សរសៃ​ឈាម​ និង​សរសៃ​ប្រសាទ​លិង្គ​ដំណើរ​ការ​ខុស​ប្រក្រតី ជា​ហេតុ​បង្ក​បញ្ហានេះ។ ឯ​បញ្ហា​ផ្លូវ​ទឹក​នោម​វិញ ជំងឺ​នេះ​ ធ្វើឲ្យ​ទឹកកាម​បញ្ចេញ​ចូល​ក្នុង​ប្លោក​នោម (Retrograde ejaculation) រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់ ​ទឹក​កាម​ចេញ​តិច​ជាង​មុន។

[embed-health-tool-heart-rate]

២- គួរបង្ការបញ្ហាបែបណា?

វិធី​បង្ការ​ល្អ​បំផុត គឺរក្សា​ជាតិ​ស្ករ​ក្នុង​ឈាមឲ្យ​មាន​លំនឹង​ល្អ។ គ្នា​យើង​អាច​ជ្រើស​យក​វិធី​​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ ​ដូច​ជា ប្រើ​ថ្នាំ​ពេទ្យ ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​សុខភាព។ រីឯ​ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ មាន Tadalafil (Cialis®), Vardenafil (Levitra®) and sildenafil (Viagra®) និងការព្យាបាលផ្សេងទៀតទៅតាមមូលហេតុច្បាស់លាស់ ដូចជាការប្រើថ្នាំ Testosterone បើគ្រូពេទ្យរកឃើញអ្នកជំងឺមានបរិមាណ Testosterone ទាប។ល។ មុននឹងប្រើថ្នាំណាមួយ យើងត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ចៀស​វាង​ប្រតិកម្ម​ជា​មួយ​ថ្នាំ​ផ្សេង​ទៀត តែទោះយ៉ាងណា ការថែទាំជំងឺទឹកនោមផ្អែម​ឲ្យបានល្អជារឿងសំខាន់ ។

ករណី​ខ្លះ​ ជំងឺ​ទឹក​នោម​ផ្អែម ​ក៏​អាច​បណ្តាល​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ​ថប់​បារម្ភ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អសមត្ថភាព​ផ្លូវ​ភេទ​កាន់​តែ​ធ្ងន់ធ្ងរ។ ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ បើ​ប្រុសៗ​គ្នា​យើង​មាន​អាការៈ​មិន​ស្រួល​ ឬ​សង្ស័យ​ណា​មួយ។ ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ អាច​នឹង​ជួយ​សុខ​ភាព​ផ្លូវ​កាយ​ដូចគ្នា។

ហាត់ប្រាណ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

៣- រោគសញ្ញាជំងឺទឹកនោមផ្អែម

 – ចរន្ត​ឈាម​មិន​ល្អ៖ បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម ​ធ្វើឲ្យ​រមាស់​ជើង ងាយ​បង្ករោគ​ (​បាក់តេរី និង​ពពួក​ផ្សិត)។ ថែ​រក្សា​ស្បែក​​បាន​ល្អ​អាច​ការ​ពារ​បញ្ហា​សើ​ស្បែក​បាន។

– ប្រព័ន្ធ​ប្រសាទ៖ ប្រុសៗ​មាន​ជំងឺ​នេះ​ប្រមាណ ៥០ភាគរយ រងការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ​មាន​រោគ​សញ្ញា​ចាក់ៗ ឬ​ឈឺ​ចាប់​ចុង​ដៃ​ចុង​ជើង។ បើ​មាន​អារម្មណ៍​ទាំង​នេះ ឬ​ស្ពឹក ប្រ​ញាប់​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ព្យាបាល​ទាន់​ពេល​ អាច​ទប់​ស្កាត់​ការ​រាល​ដាល​ផ្សេងទៀត។

ជំងឺ​ទឹក​នោម​ផ្អែម ប្រុសៗ​គ្នា​យើង​អាច​ប្រឈម​ខ្ពស់​ជាង​ស្រីៗ។ យ៉ាង​ណា យើង​នៅ​តែ​អាច​រស់​នៅ​ប្រកប​ដោយ​ផា​សុកភាព ​គ្រាន់​តែ​ថែរក្សា​សុខភាព និង​ប្រើ​ប្រាស់​ថ្នាំត្រឹម​ត្រូវ អាច​ការពារ​ខ្លួនពី​ផល​វិបាក​ផ្សេងៗ​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ ត្រៀម​ខ្លួន​ទុក​ជាមុន ការ​ពារ​ និង​ព្យាបាល​ជំងឺ​នេះ​ពិត​ជា​សំខាន់ ​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ បើ​គ្នា​យើង​មាន​បញ្ហា​អសមត្ថ​ភាព​ផ្លូវ​ភេទ ​ឬ​រោគ​សញ្ញា​ណា​មួយ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– បញ្ហា​អសមត្ថភាព​ផ្លូវភេទ​អាច​បណ្ដាល​មក​ពី​​ទឹក​នោម​ផ្អែម លើស​ឈាម ស្រ្តេស ជក់​បារី ញុំាគ្រឿងស្រវឹងច្រើន ធាត់លើសទម្ងន់ ផល​រំខាន​ដោយ​លេប​ថ្នាំ បញ្ហាតម្រង​នោម បញ្ហា​សរសៃ​ឈាម​ និង​ប្រព័ន្ធ​ប្រសាទ។
– វិធី​បង្ការបញ្ហា​អសមត្ថភាព​ផ្លូវភេទ​​បណ្ដាល​មក​ពី​​ទឹក​នោម​ផ្អែម​ល្អ​បំផុត គឺរក្សា​ជាតិ​ស្ករ​ក្នុង​ឈាមឲ្យ​មាន​លំនឹង​ល្អដោយ៖
  • ប្រើ​ថ្នាំ​ពេទ្យ
  • ហាត់​ប្រាណ
  • ញ៉ាំ​អាហារ​សុខភាព

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Autonomic nervous system disorders. http://www.nlm.nih.gov/medlineplus/autonomicnervoussystemdisorders.html. Accessed August 22, 2016.

Complications. http://www.diabetes.org/living-with-diabetes/complications/. Accessed August 22, 2016.

Erectile dysfunction: What causes ED? http://www.diabetes.org/living-with-diabetes/treatment-and-care/men/erectile-dysfunction.html. Accessed August 22, 2016.

Neuropathy (Nerve damage). http://www.diabetes.org/living-with-diabetes/complications/neuropathy/. Accessed August 22, 2016.

Sexual and urologic problems of diabetes. http://diabetes.niddk.nih.gov/dm/pubs/sup/. Accessed August 22, 2016.

Skin complications. http://www.diabetes.org/living-with-diabetes/complications/skin-complications.html. Accessed August 22, 2016.

កំណែ​ប្រែបច្ចុប្បន្ន

08/09/2022

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​?

អ្នក​ជំងឺទឹកនោមផ្អែម មិនប្រយ័ត្នអាចខូចតម្រងនោម និងត្រូវលាងឈាម


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


អត្ថបទ​ដោយ Chamnan Amrith · កែ Sep 08, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម