តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មានបញ្ហាលិង្គមិនឡើងរឹង សាក ៣ ក្បាច់នេះអាចជួយបាន

មានបញ្ហាលិង្គមិនឡើងរឹង សាក ៣ ក្បាច់នេះអាចជួយបាន

ប្រុសៗ​កំពុង​ពិបាក​រឿង​លិង្គ​មិន​ឡើង​រឹង ឈប់​បារម្ភ​ទៅ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធីសាស្ត្រ ​៣ យ៉ាង ​​ដោះ​ស្រាយ​បញ្ហា​អត់​សប្បាយ​ចិត្ត​រឿង​យប់ព្រលប់​មួយ​នេះ។

១- ពិនិត្យសុខភាពទៀងទាត់

ប្រុសៗ​រាប់​លាន​នាក់ តែង​មាន​បញ្ហា​លិង្គ​មិន​ឡើងរឹង ហើយ​អាច​ជា​រឿង​គួរ​ឲ្យ​​ខ្មាស​អៀន​ ពេល​​​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ពី​រឿង​នេះ។ ត្រូវ​ចាំ​ថា ​បញ្ហា​នេះ​មិនមែន​កើត​មាន​លើ​យើង​ម្នាក់​ទេ កុំ​ខ្មាស​អៀន ​ស្ទាក់​ស្ទើរ​ទៅ​ប្រឹក្សា​យោបល់​ ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​អី។

មួយទៀត ប្រុសៗ​ចាស់ៗ​ត្រូវ​ចាំ​ថា ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​នេះ​មិន​មែន​ជា​រឿង​ធម្មតា​លើ​មនុស្ស​ចាស់​ទេ តែ​​ឆ្លុះ​បង្ហាញ​ពី​បញ្ហា​មួយ​ត្រូវ​ការ​ព្យាបាល​ទៅ​វិញ។ មុន​សម្រេច​ចិត្ត​ព្យាបាល​ខ្លួន​ឯង គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​មុន រក​ពី​ឫស​គល់​ម៉េច​បាន​ជា​លិង្គ​មិន​ឡើង​រឹង។ បើ​​លើសឈាម ឡើង​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ឬ​លើស​ជាតិ​ស្ករ ជំងឺ​ទាំងនេះ​អាច​ជា​មូលហេតុ​នាំឲ្យ​យើង​ងាយ​ជួប​ប្រទះ​​បញ្ហា​នេះ ជា​ពិសេស​ជំងឺបេះដូង​ និង​ទឹក​នោម​ផ្អែម ​ជា​មូលហេតុ​​ចម្បង​លិង្គ​មិន​ឡើង​រឹង។

បញ្ហាលិង្គមិនឡើងរឹង

២- ហាត់ប្រាណរក្សាទម្ងន់ឲ្យល្អ

លំហាត់​ប្រាណ​ជា​សកម្ម​ភាព​សំខាន់​មួយ ដើម្បីរក្សា​សុខភាព​ និង​ទម្ងន់។ យើង​គួរ​ទៅ​កន្លែង​ហាត់​ប្រាណ ហាត់​យ៉ូហ្គា ដើរ រត់ ឡើង​ភ្នំ ​ហែល​ទឹក ហាត់​តេក្វាន់ដូ ជិះ​កង់ ឬ​អ្វី​ផ្សេង​ដែល​អាច​ជួយ​បង្កើន​ភាព​មាំមួន​ និង​អារម្មណ៍​ស្រស់​ស្រាយ ពិសេស​គួរ​ហាត់ ឬ​ធ្វើ​សកម្ម​ភាព​ទាំង​នេះ​យ៉ាង​ហោច​ណាស់​ ៤​ ដង​ក្នុង​មួយ​សប្ដាហ៍ និង​ម្តង ៣០ ​នាទីយ៉ាងតិច។

ការ​សិក្សា​មួយរបស់​សាកល​វិទ្យាល័យ Harvard សហរដ្ឋអាមេរិក​ថា ​ប្រុសៗ​អត់​ធ្វើ​លំហាត់​ប្រាណ ​​ងាយ​ជួប​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ខ្ពស់​ជាង​ប្រុសៗ​ធម្មតា​ដល់ទៅ​ ៤១%។ ជាង​នេះ​ទៀត ការ​ហាត់​ប្រាណ​ក៏​ជួយ​រក្សា​ទម្ងន់​ថែម​ទៀត​ផង។ អ្នក​មាន​ទំហំ​ចង្កេះ​ធំ​ក៏​ងាយ​មាន​បញ្ហា​ខាងលើ​ដែរ អ៊ីចឹង​ យើង​គួរ​ធ្វើ​លំហាត់​ប្រាណឲ្យ​​បាន​ទាន់​ពេល និង​រក្សា​តុល្យភាព​អា​ហារ។ គួរ​ញ៉ាំ​អាហារ​​សម្បូរ​វីតាមីន​ ដូចជា​ បន្លែ ផ្លែ​ឈើ និង​មាន​​បរិមាណ​ប្រូតេអ៊ីន (សាច់) គ្រប់គ្រាន់ ​និង​សារធាតុ​ខ្លាញ់​ល្អ។

៣- កុំស្មុគស្មាញពេក

និយាយ​ពី​បញ្ហា​លិង្គ​មិន​ឡើង​រឹង អារម្មណ៍​ស្មុគ​ស្មាញ​ជា​ជន​ដៃ​ដល់​ចម្បង​ក្នុង​រឿង​នេះ។ បើ​យើង​អាច​កម្ចាត់​ស្រ្តេស ​និង​ឫស​គល់​វា​បាន អាអូនតូច​​អាចធ្វើ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។ ទុក​បញ្ហា​នៅ​កន្លែង​ការងារ​មួយ​ឡែក ត្រឡប់​មក​ផ្ទះ​ជាមួយ​អារម្មណ៍​រីករាយ បើ​ទោះ​យើង​វក់​នឹង​ការ​ងារ​ក៏ដោយ គួរ​ទុក​មួយ​ឡែក​សិន មិន​ថា​រវល់​ការ​ងារ​គ្មាន​ពេល​សម្រាក​ប៉ុនណា ត្រូវ​រក​ពេល​លំហែ​ម្ដងម្កាល។ ធ្វើ​ការ​ច្រើន​ពេក ​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដំណើរ​ឡើង​រឹង​របស់​លិង្គ​ប៉ុណ្ណោះ​ទេ វា​ក៏​ជះឥទ្ធិពល​មិន​ល្អ​ដល់​ការ​រស់​នៅ​របស់​យើង​ដូចគ្នា។

ប្រុសៗ​យើង​អាច​ភ្ញាក់​ផ្អើល​ពី​ប្រសិទ្ធភាព​បន្ទាប់​ពី​សាក​វិធី​សាស្ត្រ​ខាង​លើ ហើយ​បើ​វិធី​ខាង​លើ​នៅ​តែ​មិន​បាន​ផល​ កុំ​ស្ទាក់​​ស្ទើរ​ឆាប់​ទៅ​រក​គ្រូពេទ្យ​​ប្រឹក្សា​យោបល់​ និង​ទទួល​យក​ការ​ព្យាបាល​ត្រឹមត្រូវ​តាម​​វេជ្ជសាស្ត្រ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ 16/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត