មហារីកឆ្អឹង

មហារីកឆ្អឹង​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ឆ្អឹង​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកឆ្អឹង

វីតាមីន D ក៏រួមចំណែកជួយប្រឆាំងនឹងជំងឺមហារីក

តើអត្ថប្រយោជន៍វីតាមីន D ពិតជាសំខាន់សម្រាប់សុខភាពយើង និង អាចប្រឆាំងនឹងជំងឺមហារីកមែនឬទេ? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រយៈពេលកន្លងមកយើងបានដឹងត្រឹមថា វីតាមីន D គឺជាសារធាតុមួយមានមុខងារសំខាន់ជួយឲ្យឆ្អឺងរឹងមាំ ពិសេសម្រាប់សុខភាពកុមារតែម្ដង ប៉ុន្ដែការសិក្សាបានរកឃើញថា សមត្ថភាពម្យ៉ាងទៀតរបស់វីតាមីន D ក៏អាចជួយការពារពីការកើតជំងឺមហារីកផងដែរ។ ជាក់ស្ដែងណាស់ វីតាមីន D គឺជាប្រភេទខ្លាញ់រលាយ ដែលត្រូវបានបែងចែកជាពីរប្រភេទគឺ វីតាមីន D ប្រភេទ ergocalciferol ដែលមាននៅក្នុងរបបអាហារ និង វីតាមីន D ប្រភេទ cholecalciferol ដែលកើតមានក្នុងរាងកាយក្រោយពេលសំយោគជាមួយពន្លឺព្រះអាទិត្យ។ វីតាមីន D អាចជួយអោយរាងកាយអាចចាប់យកកាល់ស្យូម និង ផូស្វ័រដើម្បីបង្កើនការលូតលាស់របស់ឆ្អឹងថែមទាំងធ្វើឲ្យឆ្អឹងរឹងមាំទៀតផង។ លើសពីនោះក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យរឹងមាំដូចគ្នា ដែលនេះជាហេតុធ្វើអោយសុខភាពយើងល្អប្រសើរ អាចប្រឆាំងនឹងមេរោគ ជំងឺផ្សេងៗបាន។ ការសិក្សាមួយបានពិសោធន៍អ្នកជំងឺមហារីកក្នុងរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក ដោយបង្ហាញលទ្ធផល ក្នុងចំណោមអ្នកជំងឺទាំងនោះមាន ៧៧% ដែលកង្វះវីតាមីន D ក្នុងរាងកាយ។ នៅមានការសិក្សារកឃើញស្រដៀងគ្នាផ្សេងៗទៀត ដែលបញ្ជាក់ថាអ្នកមានជំងឺមហារីកអាចមានចំណែក នៃកង្វះវីតាមីន D ក្នុងរាងកាយ។ ជាធម្មតាក្នុងមួយថ្ងៃរាងកាយរបស់យើង ត្រូវការវីតាមីន D ក្នុងបរិមាណផ្សេងៗគ្នា ដូចជា៖ ចាប់ពីវ័យ១៤ […]

ស្វែងរក មហារីកឆ្អឹង

មហារីកឆ្អឹង

Osteosarcoma (មហារីកឆ្អឹង)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ឆ្អឹង? មហារីក​ប្រភេទ​នេះ​ ​ច្រើន​កើត​លើ​ឆ្អឹង​ខ្មង​ជើង​ ឆ្អឹង​ភ្លៅ​ និង​ឆ្អឹង​ដើម​ដៃ​។ ជំងឺ​នេះ​សង្កេត​ឃើញ​ភាគ​ច្រើន​កើត​លើ​យុវវ័យ ដែល​ជា​ពេល​ឆ្អឹង​កំពុង​លូតលាស់​ខ្លាំង ​ហើយ​ប៉ះពាល់​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី។ មិន​តែ​ប៉ុណ្ណោះ​ ​ឃើញ​មាន​កើត​លើ​មនុស្ស​ចាស់​ដូចគ្នា ​អំឡុង​ពេល​កំពុង​ព្យាបាល​មហារីក​ដទៃ​ទៀត​ដោយ​សារធាតុ​គីមី ត្រូវ​គ្រូពេទ្យ​រក​ឃើញ​ចៃដន្យ​តាម​រយៈ​ការ​ថត​កាំរស្មី។ ២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ? មហារីក​ប្រភេទ​នេះ​ អាច​កើត​លើ​មនុស្ស​គ្រប់វ័យ​មិន​ថា​ចាស់ ឬ​ក្មេង ប៉ុន្តែ​ក្មេង​ប្រុស​ស្ថិត​នៅ​វ័យ​ជំទង់​ប្រឈម​ខ្ពស់​ជាង​ក្មេង​ស្រី ពិសេស​កម្ពស់​ខ្ពស់​ខុសប្រក្រតី​តែ​ម្តង។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។ រោគសញ្ញា៣- រោគ​សញ្ញា​មានអ្វី​ខ្លះ? ក្មេងៗ​អាច​ឈឺ​ចាប់​ពេល​យប់ ​ឬ​បន្ទាប់​ពី​រត់​លេង​រួច​ ហើយក្មេង​អាច​ដើរ​វៀច​ៗ ​ដោយសារ​ឆ្លងរោគ​នៅ​ជើង ទាមទារ​ឲ្យ​ប៉ាម៉ាក់ ត្រូវ​ប្រញាប់​យក​អូន​ៗ​​​ទៅ​មន្ទីរ​ពេទ្យ ពិសេស​ពេល​ប្រទះ​ឃើញ​អាការៈ​ដូចជា៖ – ហើម ​ឬ​មាន​ដុំ​ពក​នៅ​កន្លែង​បង្ក​រោគ – ឈឺ​ចាប់​នៅ​សន្លាក់​ ​ឈឺ​បាត់​ៗ​រាប់​ខែ – ងាយ​បាក់​ឆ្អឹង។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អ​បំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- ​មូលហេតុ​បង្ក​មានអ្វីខ្លះ? វិបត្តិ​តំណពូជ ឬ DNA ជា​ផ្នែក​មួយ​បង្ក​ជា​មហារីក​ឆ្អឹង ដោយ​សារ​កោសិកា​ឆ្អឹង​លូតលាស់​លឿន​ទ្វេ​ដង​ខុស​ប្រក្រតី​។ ក្មេងៗ​មាន​ការ​លូតលាស់​លឿន​ ងាយ​កើត​មហារីក​ឆ្អឹង​ ជាង​ក្មេង​ដទៃ​ ប៉ុន្តែ​មូលហេតុ​ច្បាស់​លាស់​ក្នុង​ករណី​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​បន្ត​ស្រាវជ្រាវ​នៅ​ឡើយ។ លើស​ពី​នេះ ក្មេង​មាន​ជំងឺ​ Paget​ និង​មហារីក​សរសៃ​ភ្នែក ​ក៏​បង្ហាញ​ថា​មាន​ឱកាស​​កើត​មហារីក​ឆ្អឹង​ដូច​គ្នា។ កត្តាប្រឈម ៦- កត្តា​ប្រឈម​បង្ក​មានអ្វីខ្លះ? គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ក្នុង​ករណី​មាន​សង្ស័យ ឬ​មាន​ចម្ងល់​ពាក់ព័ន្ធ​ជំងឺ​មហារីក​ឆ្អឹង។ រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាលព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ […]


មហារីកឆ្អឹង

Bone Cancer (​មហារីក​ឆ្អឹង)

និយមន័យ១- អ្វី​ជាជំងឺ​មហារីក​ឆ្អឹង? ជំងឺ​មហារីក​ឆ្អឹង ​សំដៅ​លើ​ដុំ​មហារីក​សាច់កាច​កើត​នៅ​ក្នុង​ឆ្អឹង ប៉ុន្តែ​មហារីក​ឆ្អឺង​ទាំងអស់ មិនមែន​សុទ្ធ​តែ​ជា​សាច់​កាច​នោះ​ដែរ។ កោសិកា​មហារីក​ក្នុង​ឆ្អឹង ​លូត​លាស់ សម្លាប់​ជាលិកា​ឆ្អឹង​​ល្អ​ អាច​គម្រាម​កំហែង​ដល់​ជីវិត ហេតុនេះ​សំខាន់​បំផុត ត្រូវ​ដឹង​ពី​កន្លែង​មហារីក​ក​កើត និង​រាល​ដាល​ដើម្បី​អាច​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ប្រភេទ​ជំងឺ​មហារីក​ឆ្អឹង​ជា​ទូទៅ​មាន​ដូច​ជា៖ – មហារីក​ឆ្អឹង (Osteosarcoma)៖ កើត​ដំបូង​លើ​ជាលិកា Osteoid មាន​រចនា​សម្ព័ន្ធ​ស្រដៀង​ទៅ​នឹង​រចនា​សម្ព័ន្ធ​របស់​ឆ្អឹង។ មហារីក​ប្រភេទ​នេះ​ជា​រឿយ​ៗ​កើត​ឡើង​នៅ​លើ​ឆ្អឹង​ជង្គង់ និង​ឆ្អឹង​ដើម​ដៃ។ – មហារីក​ឆ្អឹង (Chondrosarcoma)៖ កើត​ដំបូង​លើ​ជាលិកា​ឆ្អឹង​ខ្ចី រួម​មាន​ជាលិកា Resilient និង​ជាលិកា​ទន់​ ​យឺត​គ្រប​ដណ្តប់ ការ​ពារ​ចុង​ឆ្អឹង​វែង។ មហារីក​ប្រភេទ​នេះ កើត​មាន​ញឹក​ញាប់​បំផុត​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក ជើង និង​ស្មា។ – មហារីក Ewing Sarcoma Family of Tumors (ESFT)៖ ជា​មហារីក​កើត​មាន​ក្នុង​ឆ្អឹង ​និង​អាច​កើត​មាន​ក្នុង​ជាលិកា​រលោង (សាច់​ដុំ ខ្លាញ់ ជាលិកា​សរសៃ សរ​សៃ​ឈាម ​ជាលិកា​​ផ្សេង​ៗ)។ មហារីក​ប្រភេទ​នេះ ​ច្រើន​កើត​នៅ​តាម​ឆ្អឹង​ខ្នង ឆ្អឹង​អាង​ត្រ​គាក ឆ្អឹង​ជើង និង​ដៃ។ មហារីក​ឆ្អឹង​មាន ៤ ដំណាក់​កាល​៖ – ដំណាក់​កាល​ទី ១ ៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស