backup og meta

សញ្ញាព្រមានទាំង ៤ នៃមហារីកឆ្អឹង គ្នាយើងគួរប្រយ័ត្ន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 29

    សញ្ញាព្រមានទាំង ៤ នៃមហារីកឆ្អឹង គ្នាយើងគួរប្រយ័ត្ន!

    ជំងឺ​មហារីក​ឆ្អឹង​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​លូតលាស់​​មិន​ប្រក្រតី​​ចេញ​ពី​ខាង​ក្នុង ឬខាង​ក្រៅ​ឆ្អឹង ដែល​ភាគ​ច្រើន​លេច​ឡើង​នៅ​លើ​ឆ្អឹង​អាង​ត្រគាក ឬ​ឆ្អឹង​វែង​នៃ​ដៃ​ និង​ជើង។ តើ​ជំងឺ​មហារីក​ឆ្អឹង​មាន​រោគសញ្ញា​ព្រមាន​អ្វី​ខ្លះ​ ដែល​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន?

    មូលហេតុ​នៃ​ជំងឺ​មហារីក​ឆ្អឹង

    ​​​​​ជំងឺ​មហារីក​ឆ្អឹង​ជា​ប្រភេទ​ជំងឺ​មហារីក​កម្រ​មួយ​ ដែល​មាន​តិច​ជាង​១​%​ ​ក្នុង​ចំណោម​ជំងឺ​មហារីក​ទាំង​អស់។ មូលហេតុ​បង្ក​នៃ​ជំងឺ​នេះ​ រួម​មាន​៖

    • កត្តា​អាយុ
    • ការ​ប្រែប្រួល​ហ្សែន​
    • ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ
    • ទម្លាប់​រស់នៅ​មិនល្អ
    • កំណក​ឆ្អឹង​លូតលាស់​ច្រើន​ជ្រុល
    • ការ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម​ពី​មុន។

    សញ្ញា​ព្រមាន​មួយ​ចំនួន​​នៃ​ជំងឺ​មហារីក​ឆ្អឹង​មាន​៖

    ១. ឈឺចាប់​ និង​ហើម

    ការ​ឈឺចាប់​ត្រង់​ឆ្អឹង​​ស្រួចស្រាល់ និង​ហើម​ជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​ឆ្អឹង។ អាការៈ​នេះ​​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ពិបាក​គេង​។

    ២. ស្រក​ទម្ងន់ និង​អស់​កម្លាំង​ខ្លាំង

    ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​ស្រក​ទម្ងន់​ភ្លាម​ៗ ក៏​អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​ឆ្អឹង​ដូច​គ្នា។ មួយ​វិញ​ទៀត ប្រសិនបើ​យើង​ចេះ​តែ​មាន​អាការៈ​អស់​កម្លាំង​ជា​ប្រចាំ គួរ​តែ​​ធ្វើ​ការ​តាមដាន​ឲ្យ​បាន​ដិតដល់​​ ឬ​ពិនិត្យ​សុខភាព​ដោយ​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។

    ៣. គាំងសន្លាក់

    ចំណែក​ឯ​ការគាំង​សន្លាក់ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ដើរ ឬ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ ក៏​ជា​រោគសញ្ញា​មួយ​​នៃ​ជំងឺ​មហារីក​ឆ្អឹង​ដែរ​។ ​

    មហារីកឆ្អឹង

    ៤. ពក​នៅ​លើ​ឆ្អឹង

    ជំងឺ​មហារីក​ អាច​បណ្ដាល​ឲ្យ​មាន​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា ដែល​ពេល​ខ្លះ​អាច​លេច​ចេញ​ជា​ដុំ​ពក​នៅ​លើ​ឆ្អឹង​តែ​ម្ដង។ ​​​

    មហារីក​ឆ្អឹង​អាច​បង្ការ​បាន​អត់?

    បច្ចុប្បន្ន​នេះ អ្នក​ជំនាញ​នៅ​ពុំ​ទាន់​មាន​​​វិធីសាស្ត្រ​ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​ឆ្អឹង​បាន​នៅ​​ឡើយ​ទេ។ យ៉ាង​ណា​មិញ ការ​រក​ឃើញ​ជំងឺ​មហារីក​ប្រភេទ​នេះ​បាន​ទាន់​ពេលវេលា​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ទទួល​បាន​ជោគជ័យ​ខ្ពស់។ ក្នុង​ករណី​ដែល​យើង​មាន​រោគសញ្ញា​ដូច​ខាង​លើ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ក៏​ដូចជា​​ស្វែង​យល់​ពី​កត្តា​ហានិភ័យ​ផ្សេង​ៗ​ទាក់ទង​នឹង​ជំងឺ​មហារីក​ឆ្អឹង​នេះ។

    ចំណុចសំខាន់

    សញ្ញា​ព្រមាន​មួយ​ចំនួន​​នៃ​ជំងឺ​មហារីក​ឆ្អឹង​មាន​៖


    • ឈឺចាប់​ និង​ហើម
    • ស្រក​ទម្ងន់​ និង​អស់​កម្លាំង​ខ្លាំង​
    • គាំង​សន្លាក់
    • ពក​នៅ​លើ​ឆ្អឹង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 29

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម