home

មហារីកថ្លើម

មហារីកថ្លើម​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ថ្លើម​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អត្ថបទ មហារីកថ្លើម

មហារីកថ្លើម

សរីរាង្គ​ក្នុង​រាងកាយ​យើង ថ្លើម​មាន​មុខងារ​សំខាន់​បំផុត ហើយ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បរិភោគ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ថ្លើម មុន​ពេល​ត្រូវ​បាន​បម្លែង និង​ធ្វើ​ដំណើរ​ចែកចាយ​នៃ​សារធាតុចិញ្ចឹម។ ដូចនេះ​ហើយ​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការតម្រង់​ដំណើរការ​សរីរ:​ធម្មតា រួម​ទាំង​មុខងារ​រំលាយ​អាហារ ព្រម​ទាំង​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ឈាម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅបាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់​ខ្លះ​ៗ​ប្រចាំថ្ងៃ​ដែល​អាច​ធ្វើឲ្យ​ខូច​ថ្លើម​ដោយ​មិន​ដឹង​ថា ការ​ខូចខាត​ជា​រៀងរាល់​ថ្ងៃ គឺ​បន្តិច​ម្ដង​ៗ និង​ដំបូង​ៗ​គ្មាន​រោគសញ្ញា​អ្វី​ជាក់​ស្ដែង។ - ផឹក​ស្រា - ជក់បារី - ប្រើប្រាស់​ថ្នាំ​បូរាណ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​គ្មាន​វេជ្ជបញ្ជា - គេង​មិន​បាន​គ្រប់គ្រាន់ - លើស​ទម្ងន់ ឬ​ធាត់​ពេក ញ៉ាំ​អាហារ​លើស​កាឡូរី និង​សម្បូរ​ជាតិ​ខ្លាញ់ អំបិល... ដូច្នេះហើយដើម្បី​ចៀសវាង​ថ្លើម​ខូច យើង​ទាំង​អស់​គ្នាត្រូវ​ធ្វើ​​ដូច​ខាងក្រោម​នេះ​វិញ ទើប​ការពារ​ថ្លើម​មិន​ឲ្យ​ខូច ព្រមទាំងជីវិតមាន​សុខភាព​ល្អ​ឡើង​វិញ៖ - មិន​ញ៉ាំ​គ្រឿង​កំប៉ុង ឬ​អាហារ​ដែល​រក្សា​ទុក​យូរ សាច់​ប្រឡាក់​យូរ គ្រឿង​បន្ថែម​រសជាតិ ឬ​បន្ថែម​ពណ៌ ក្លិន - ចៀសវាង​ញ៉ាំ​ផ្អែម​ពេក និង​ប្រៃ​ពេក - ត្រូវ​បរិភោគ​ប្រភេទ​អាហារ​ជា​បន្លែ ផ្លែឈើ ត្រី ធម្មជាតិ​ស្រស់​ៗ និង​ចៀសវាង​ទម្លាប់​អាក្រក់​ទាំង ៥ ខាងលើ​ឲ្យ​បាន​ជាពិសេស​ចំណុច​ទី​១ និង​ទី​២ ចំពោះ​បុរស។

មហារីកថ្លើម

គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​គួរ​ឲ្យ​ខ្លាច​មួយ​ដែល​មាន​ភាគ​រយ​ទាប​ក្នុង​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​វិញ​បាន។ ជំងឺ​មហារីក អាច​កើត​បាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​លើ​រាង​កាយ​របស់​យើង​ម្នាក់ៗ ហើយ​ថ្លើម​ក៏​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សាហាវ​មួយ​នេះ​ដែរ បើ​មិន​ប្រយ័ត្ន​សុខភាព។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ថ្លើម​កើត​ចេញ​ពី​សាច់​ថ្លើម​ខ្លួន​ឯង ឬ​ឆ្លង​រាល​ដាល​ពី​សរីរៈ​ដទៃ។ ជំងឺ​នេះ​មាន​ច្រើន​ប្រភេទ តែ​មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​កើត​មាន​ញឹក​ញាប់ និង​កាច​សាហាវ​ជាង​គេ គឺ​ជា​ពួក​ប្រភេទ​កើត​ចេញ​ពី​កោសិកា​ថ្លើម​ដែល​ក្រិន​ហៅ​ថា CHC (Chronic Hepatitis C)។ ជំងឺ​មហារីក​ថ្លើម​នេះ ភាគ​ច្រើន​កើត​ឡើង​ដោយ​ស្ងាត់ៗ មិន​សូវ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដឹង​ទេ តែ​ពេទ្យ​អាច​សម្គាល់​រោគ​សញ្ញា​ខ្លះៗ​ដូច​ជា ឈឺពោះ អស់​កម្លាំង មិន​ឃ្លាន​អាហារ ស្លេក​ស្លាំង ស្រក​ទម្ងន់ និង​មាន​ដុំ​ក្នុង​ពោះ​នៅ​ពេល​ប៉ះ​ទៅ។ ស្រប​គ្នា​នេះ​ដែរ ជំងឺ​មហារីក​ថ្លើម​អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​រួម​មាន៖ - ញ៉ាំ​ស្រា និង​ជក់​បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម - ជំងឺ​រលាក​ថ្លើម B និង​C - ជំងឺ​ទឹក​នោម​ផ្អែម បារ៉ាស៊ីត ថ្នាំ​ពន្យា​រកំណើត - វិទ្យុសកម្ម - សារធាតុ​គីមី​មួយ​ចំនួន - ការ​សាយ​ភាយ​ពី​សរីរាង្គ​ដទៃ​ទៀត។ ដោយ​សារ​តែ​ជំងឺ​មហារីក​ថ្លើម​កើត​ឡើង​ស្ងាត់ៗ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​តាម​ដាន​សុខភាព​ជា​ប្រចាំ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯក​ទេស ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ធ្វើ​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា មុន​ពេល​ជំងឺ​រាល​ដាល​កាន់​តែ​ខ្លាំង។

មហារីកថ្លើម

ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​ញឹក​ញាប់​នោះ​មាន​​ប្រភេទ B និង C ​បង្ក​ឡើង​ដោយ​វីរុស ហើយ​ជា​ជំងឺ​រ៉ាំរ៉ៃ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ ឲ្យ​ក្រិន​ថ្លើម និង​កើត​មហារីក​ថ្លើម។ ជំងឺ​រលាក​ថ្លើម មិន​មាន​រោគ​សញ្ញា​អី​ឲ្យ​ដឹង​នោះ​ទេ បើ​ចាំ​ដល់​មាន​រោគ​សញ្ញា ទើប​យើង​ទៅ​ពេទ្យ ជា​ការ​មួយ​ខុស​ធ្ងន់ នេះ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​មហាបរិញ្ញា អ៊ុង ចក្រាវុធ។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ក្រពះ ពោះវៀន និងថ្លើម រូបនេះ​បន្ត​ថា ជំងឺ​រលាក​ថ្លើម​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​មាន​ប្រមាណ​ជា ៥%ប៉ុណ្ណោះ ឯ៩៥%ទៀត មិន​ចេញ​រោគ​សញ្ញា​នោះ​ទេ ខណៈ​រោគ​សញ្ញា​ដែល​ចេញ​នោះ​ទៀត​សោត​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយ។ "មាន​​ចេញ​ជា​រោគ​សញ្ញា​ឲ្យ​លឿង​ភ្នែក​ឲ្យ​អី​ហ្នឹង ថា ៥%ចុះ ៩៥% គឺ​អត់​មាន​រោគ​សញ្ញា ជួន​កាល​រោគ​សញ្ញា​វា​បន្លំ​ជាមួយ​ជំងឺ​ផ្តាសាយ ឲ្យ​ឈឺ​ឆ្អឹង​ឆ្អែង ហៀរ​សម្បោរ ភាគ​ច្រើន​ទាំង​ខ្ញុំ​ទាំង​គេ​អី ភាគ​ច្រើន អ្នក​ណា​ហៀរ​សម្បោរ​ថា​ឈឺ​ថ្លើម តែ​ជួនកាល​វា​ជា​រលាក​ថ្លើម"។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។ ជំងឺ​រលាក​ថ្លើម មាន​តែ​ការ​ទៅ​ពិនិត្យ​សុខភាព និង​ធ្វើ​តេស្ត​ឈាម ទើប​អាច​ដឹង​ថា មាន​ឬ​ក៏​អត់។ លោក​វេជ្ជបណ្ឌិត​ថា ការដែល​គ្រូពេទ្យ​ព្យាបាល​ជំងឺ​រលាកថ្លើម​​​បាន គឺ​នៅ​មុនពេល​​វា​មាន​គ្រោះ​ថ្នាក់ ទៅ​ជាក្រិន​ថ្លើម និង​មហារីក​ថ្លើម ទើប​មាន​លទ្ធភាព​ព្យាបាល​ឲ្យ​ថ្លើម​ជា ឬ​ក៏​អាច​ពន្យារ និង​កាត់​បន្ថយ​ការ​ក្រិន​ថ្លើម ​មហារីក​ថ្លើម។ បច្ចុប្បន្ន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​នោះ​ទេ ថ្នាំ​ព្យាបាល​គឺ​គ្រាន់​តែ​ទប់​ស្កាត់​មេរោគ​កុំ​ឲ្យ​រីក​រាល​ដាល​ធំ​តែ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​​ផល​វិបាក​របស់​វា។ ទោះ​​ជា​មិន​មាន​ថ្នាំ​ព្យាបាល […]

មហារីកថ្លើម

វត្តមាន​ទឹក​ដក់​នៅ​ក្នុង​ស្រោម​ពោះ ហើយ​មិន​មាន​ឈាម នោះ​គេ​ឲ្យ​ឈ្មោះ​ថា​ទាច​ទឹក។ ​ទាច​ទឹក​នេះ​មិន​មែន​ជា​ជំងឺ​តំណ​ពូជ​ទេ ហើយ​វា​ក៏​មិន​អាច​សុខៗ កើត​បាន​ដោយ​ឯក​ឯង​ដែរ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី។ ជំងឺ​ទាច​ទឹកនេះ ​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ការ​បង្ក​របស់​ជំងឺ​ដទៃ​ផ្សេងៗ​ជា​ច្រើន​ទៀត​មាន​ដូច​ជា៖ -​ ជំងឺ​ក្រិន​ថ្លើម និង​រលាក​ថ្លើម -​ ជំងឺ​ដុំ​នៅ​ក្នុង​ថ្លើម (មហារីក​ថ្លើម) - ជំងឺ​ដុំ​នៅ​ក្នុង​ក្រពះ (មហារីក​ក្រពះ) - ជំងឺ​ដុំ​នៅ​ក្នុង​ពោះវៀន​ធំ (មហារីក​ពោះវៀន) - ជំងឺ​ដុំ​នៅ​ក្នុង​ស្រោម​ខ្លាញ់​ពោះ​វៀន - ជំងឺ​ដុំ​នៅ​ក្នុង​ដៃ​ស្បូន - ជំងឺ​ដុំ​នៅ​ក្នុង​លំពែង ។ល។ ​ពេល​​ឈឺ​ទាច​ទឹក អ្នក​ជំងឺ​មាន​បង្ហាញ​រោគ​សញ្ញា​បែប​ម៉េច​ខ្លះ? លោក​វេជ្ជបណ្ឌិតឯកទេសផ្នែក​សម្ភព និង​រោគ​ស្ត្រីរូបនេះ​​ថា រោគ​សញ្ញា​ជំងឺ​ទាច​ទឹក អាស្រ័យ​ទៅ​លើ​មូល​ហេតុ​របស់​ជំងឺ​នីមួយ​ៗ​ដែល​បង្ក​ឡើង។ ប៉ុន្តែខាង​គ្រូពេទ្យ​អាច​កំណត់​បាន​ថា កើត​ជំងឺ​ទាច​ទឹក​ ដោយសង្កេត​មើល​ទៅ​លើ​សភាព​របស់​អ្នក​ជំងឺ និង​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ឡើងលើ​អ្នក​ជំងឺ។ ដូច​ទៅ​នឹង​ជំងឺ​ដទៃ​ទៀត​ដែរ ជំងឺ​ទាច​ទឹក​ក៏​ផ្ដល់​ផល​វិបាក​ដល់​អ្នក​ជំងឺ​ដែរ៖ "ក្រៅពី​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ថមថយ​នូវ​កម្លាំង រាង​កាយ​ស្គម​ស្គាំង ពិបាក​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជំងឺ​ទាច​ទឹក​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ព្យាបាល"។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ជំងឺ​ទាច​ទឹក​អាច​ឆក់​ជីវិត​យើង ក្នុង​ករណី​ដែល​មិន​មាន​ការ​ព្យាបាល​ទាន់​ពេល និង​មិន​ត្រឹម​ត្រូវ​។ បើ​ចង់​ចៀស​ឆ្ងាយ​ជំងឺ​ទាច​ទឹក​នេះ​កាន់​តែ​ខ្លាំង គឺ​ត្រូវ​ចេះ​ថែ​ទាំ​សុខភាព កុំឲ្យ​កើត​ជំងឺ​ដែល​បាន​រៀប​រាប់​ប្រាប់ ហើយ​មិន​គួរ​ផឹក​ស្រា​ច្រើន​រហូត​ទាល់​តែ​កើត​ក្រិន​ថ្លើម​ទេ ព្រោះ​ជំងឺ​ក្រិន​ថ្លើម​ គឺ​ជា​ប្រភព​នៃ​ជំងឺ​ទាច​ទឹក។

មហារីកថ្លើម

១-ព័ត៌មានទូទៅ ១.១-តើអ្វីជាជំងឺ​រលាកថ្លើមបណ្ដាលពីវីរុស? ជំងឺរលាកថ្លើម សំដៅទៅលើការរលាកទៅលើកោសិកាថ្លើម​ និង​ខូច​ខាត​សាច់​ថ្លើម។ ជំងឺ​​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ និង​បណ្ដាល​មកពី​​មូល​ហេតុ​ជា​ច្រើន ប៉ុន្តែ​រោគ​សញ្ញា​របស់​ជំងឺរលាកថ្លើមអាច​ប្រហាក់ប្រហែល​គ្នា។ ​ថ្លើម​មានមុខ​ងារ ​ដូច​ជា កម្ចាត់​ជាតិ​ពុល​ក្នុង​ឈាម ជាកន្លែង​ស្តុក​វីតាមីន និង​​ផលិត​អ័រម៉ូន។ ការរលាក​ថ្លើម​អាច​បង្កផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ទាំង​អស់​នេះ និង​ធ្វើ​ឲ្យ​លេច​ចេញ​បញ្ហា​សុខ​ភាព​ជា​ច្រើន។ មូល​ហេតុ​របស់​ជំងឺ​រលាក​ថ្លើម​មាន​ច្រើន ប៉ុន្តែ​មូលហេតុ​ដែល​មាន​ច្រើន​ជាង​គេ គឺ​បណ្ដាល​មកពី​វីរុស។ អ្នក​ជំនាញ​ជឿ​ថា ​មានវីរុស​យ៉ាង​តិច ៥​ ប្រភេទដែល​អាច​បង្កឲ្យ​រលាក​ថ្លើមបាន​។ ​ប្រភេទជំងឺរលាកថ្លើម​ដែល​កើត​ច្រើន​ជាង​គេ​គឺ រលាក​ថ្លើម​ប្រភេទ A  B និង C ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា ៦ ចំណុច ចាំបាច់ត្រូវធ្វើ ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺថ្លើមគ្រប់ប្រភេទ ១.២- ប្រភេទជំងឺរលាកថ្លើមដោយសារវីរុស ប្រភេទ​វីរុស​រលាក​ថ្លើម​មាន​ច្រើន​ទម្រង់ តែ​ប្រភេទ​ដែល​កើត​ឡើង​ច្រើន​ជាង​គេ​ចំនួន ៣ គឺ​រលាក​ថ្លើម​ប្រភេទ A  B និង C។ រាល់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​កើត​ឡើង​ស្រួច​ស្រាវ​ក្នុង​រយៈ​ពេល ៦ខែ ឬ​តិច​ជាង​នេះ។ ប៉ុន្តែ​ រលាក​ថ្លើម​ប្រភេទ B និង C អាច​កើត​ជា​ជំងឺ​រ៉ាំ​រ៉ៃ។ រាល់​ប្រភេទ​ជំងឺ​រលាក​ថ្លើម​ទាំង​អស់ មាន​លក្ខណៈ​ខុស​ៗ​គ្នា ប៉ុន្តែ​រោគ​សញ្ញា​​មាន​ភាព​ស្រដៀង​គ្នា។ រលាក​ថ្លើម​ប្រភេទ A ភាគ​ច្រើន​នៃ​ជំងឺរលាក​ថ្លើម​ប្រភេទ A […]

មហារីកថ្លើម

ជំងឺ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) គឺ​សំដៅលើ​ជំងឺ​ថ្លើម ដែល​បង្ក​ឡើង​ដោយ​វីរុស។ ជំងឺ​នេះ បង្ក​ឲ្យ​ថ្លើម​មាន​ស្នាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លើម​ងាយ​នឹង​ចុះ​ខ្សោយ និង​ក្លាយ​ទៅ​ជា​មហារីក។ ប្រសិន​បើ​មិន​ព្យាបាល​ទេ ជំងឺ​នេះ អាច​បង្ក​ឲ្យ​ស្លាប់​បាន។ ១- តើជំងឺ​រលាក​ថ្លើម​ប្រភេទBឆ្លង​យ៉ាង​ដូច​ម្ដេច? ប្រសិន​បើ​នរណា​ម្នាក់​ឆ្លង​ជំងឺ​នេះ នោះ​គេ​អាច​នឹង​លេច​ចេញ​សញ្ញា​និង​រោគ​សញ្ញា​ដូច​ជា៖ ខាន់​លឿង (ស្បែក​រួម​ទាំង​ផ្នែកមួយ​ចំនួន​នៅ​លើ​រាង​កាយ​ប្រែ​ពី​ស ទៅ​ជា​លឿង ថែម​ទាំង​ទឹក​នោម​ឡើង​ក្រម៉ៅ ប្រែ​ទៅ​ជា​ពណ៌​ឈាម​ជ្រូគ ឬ​ករណី​ខ្លះ​ទៅ​ជា​ពណ៌ទឹក​ក្រូច)  លាមក​ឡើង​ស គ្រុន​ក្ដៅ អស់​កម្លាំង​ខ្លាំង បាត់​ចំណង់​ញ៉ាំ​អាហារ ចង្អោរ ឬក្អួត ឈឺ​ពោះ រោគ​សញ្ញា​ទាំង​នេះ អាច​នឹង​លេច​ចេញ​ឡើង​ក្រោយ​ពី​ឆ្លងពី១​ខែ​ទៅ ៦​ខែ។ មនុស្ស​ជា​ច្រើន​អាច​ដឹង​ថា​មាន​ជំងឺ​នេះ នៅ​ពេល​ដែល​ធ្វើ​តេស្ត​ឈាម​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ កើតរលាកថ្លើមប្រភេទ B ពេលពពោះប៉ះពាល់កូនអត់? គួរព្យាបាលម៉េច? អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ? ២- តើ​ត្រូវ​ព្យាបាល ជំងឺ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) ដូច​ម្ដេច? ព្យាបាល​ភ្លាម​ៗ​បន្ទាប់​ពី​ឆ្លង បន្ទាប់​ពីយើង​ដឹង​ថា​បាន​ប៉ះ​នឹង​វីរុស​ជំងឺ​រលាក​ថ្លើម​ប្រភេទ B យើង​ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម។ ប្រសិន​បើ​យើង​​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ ឬមិន​ប្រាកដ​ថា​ការ​ចាក់​វ៉ាក់សាំង​ពី​មុន​នោះមាន​ប្រសិទ្ធិភាព​ឬ​អត់​នោះ គ្រូ​ពេទ្យ​នឹង​ចាក់​វ៉ាក់​សាំង​បន្ថែម ហើយ ​និងចាក់​ថ្នាំ Hepatitis Immune globulin នៅ​ក្នុង​អំឡុង​ពេល ១២​ម៉ោង​បន្ទាប់​ពី​ហេតុ​ការ​ដែល​យើង​​ប៉ះ​នឹង​វីរុស។ ថ្នាំ​ប្រូតេអ៊ីន​នេះ […]

មហារីកថ្លើម

ស្បែក​របស់​យើង​គ្រប់​គ្នា​ប្រៀប​បាន​ដូច​ជា​បង្អួច ដែល​អាច​ធ្វើ​ឲ្យ​សុខ​ភាព​របស់​យើង​ប្រែ​ក្លាយ​ទៅ​ជា​មាន​ជំងឺ ប្រសិន​បើ​ស្បែក​របស់​យើង​មាន​ការ​ប្រែ​ប្រួល។ បញ្ហា​រមាស់​ស្បែក​​អាច​ជា​សញ្ហា​មួយ​បង្ហាញ​អំពី​បញ្ហា​សុខ​ភាព​មួយ​ចំនួន មា​នដូច​ជា​ជំងឺ​ថ្លើម​ជា​ដើម។ ជា​ការ​ពិត​ទៅ​បម្រែ​បម្រួល​នៃ​ស្បែក​ គឺ​ជា​សញ្ញា​ដំបូង​របស់​ជំងឺ​ថ្លើម​សម្រាប់​អ្នក​ជំងឺ។ រមាស់​ស្បែក​គឺ​ជា​សញ្ញា​កើត​ឡើង​ច្រើន​ជាង​គេ ហើយ​វា​ក៏​ជា​រោគ​សញ្ញា​គួរ​ឲ្យ​ធុញ​ទ្រាន់​ជាង​គេ​សម្រាប់​ជំងឺ​ថ្លើម​ប្រម៉ាត់​នេះ​ផង​ដែរ។ វា​អាច​កើត​ឡើង​ឆាប់​បាត់​ទៅ​វិញ និង​អាច​មាន​សញ្ញា​តិច​តួច ឬ​អាច​កើត​ឡើង​រហូត និង​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ។ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​រមាស់​ពេញ​ដង​ខ្លួន​លើ​អ្នក​ជំងឺ​ថ្លើម គឺ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ក្រៅ​ពី​ការ​បក​ស្រាយ​ដែល​​ទាក់​ទង​ទៅ​នឹង​ការ​ស្ទះ​លំហូរ​នៃ​ទឹក​ប្រំម៉ាត់។ អត្ថបទពាក់ព័ន្ធ៖ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ? ក្រៅ​ពី​នេះ​គេ​ក៏​ជឿ​ដែរ​ថា​បញ្ហា​រមាស់​លើ​ស្បែក ក៏​បណ្ដាល​មក​ពី​បញ្ហា​លំហូរ​នៃ​ទឹក​ប្រម៉ាត់​ថយ​ចុះ (cholestasis) ដែល​ធ្វើ​ឲ្យ​ទឹក​ប្រម៉ាត់​ក្នុង​ចរន្ដ​ឈាម​កើន​ឡើង ដោយ​សារ​តែ​ប្រព័ន្ធ​បង្ហូរ​របស់​វា​ស្ទះ។ ទឹក​ប្រម៉ាត់​ត្រូវ​បាន​ផលិត​ឡើង​​ក្នុង​សាច់​ថ្លើម ហើយ​វា​ចេញ​ពី​ក្នុង​ថ្លើម​តាម​រយៈ​ប្រព័ន្ធ​ទឹក​ប្រម៉ាត់​ដែល​រត់​កាត់​លំពែង និង​ទៅ​បញ្ចេញ​ចោល​ក្នុង​ពោះ​វៀន​តូច​របស់​យើង។ វា​ជួយ​សម្អាត​កាក​សំណល់​ផលិត​ចេញ​ពី​ថ្លើម និង​ជួយ​ឲ្យ​ពោះ​វៀន​ស្រូប​អាហារ​ជាតិ​ខ្លាញ់​បាន​ល្អ។ ថ្លើម​បន្សាប​ជាតិ​ពុល និង​ច្រោះ​ជាតិ​ប្រៃ​ចេញ​ពី​ក្នុង​ទឹក​ប្រម៉ាត់។ ប្រសិន​បើ​មុខ​ងារ​ទាំង​នេះ​ធ្វើ​ការ​មិន​បាន​ល្អ វា​នឹង​ធ្វើ​ឲ្យ​ចាល់​ជាតិ​អំបិល​ក្នុង​ទឹក​ប្រម៉ាត់ ជាតិ​អាស៊ីដ​ក្នុង​ទឹក​ប្រម៉ាត់ និង​មាន​ជាតិ​ប៊ីលីរ៉ុយប៊ីន​កើត​ឡើង។ គេ​ជឿ​ថា​វត្តមាន​នៃ​សារធាតុ​ទាំង​អស់​នោះ​ គឺ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឡើង​រមាស់ និង​ក្រហាយ។ មាន​ការ​ស្រាវ​ជ្រាវ​កំពុង​ធ្វើ​ឡើង​ដើម្បី​សិក្សា​បន្ថែម​អំពី​សារធាតុ​គីមី​ជាក់​លាក់ ដែល​បង្ក​ឲ្យ​ស្បែក​រមាស់​ទាក់​ទង​ជាមួយ​ទឹក​ប្រម៉ាត់ ដែល​លទ្ធ​ផល​របស់​ការ​សិក្សា​នោះ​ អាច​ធ្វើ​ឲ្យ​យើង​រក​មធ្យោបាយ​ព្យាបាល​បញ្ហា​រមាស់​នេះ​បាន។ ១- លក្ខណៈនៃបញ្ហារមាស់លើអ្នកមានជំងឺថ្លើម រមាស់​ច្រើន​កន្លែង ឬ​រមាស់​ពេញ​ដង​ខ្លួន​បណ្ដាល​មក​ពី​ជំងឺ​ថ្លើម អាច​កើត​ឡើ​ង​មុខសញ្ញា​ ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ការ​វិវត្ដន៍​របស់​បញ្ហា​ចាល់​ទឹក​ប្រម៉ាត់។ រមាស់​ស្បែក​ក្នុង​បញ្ហា​ចាល់​ទឹក​ប្រម៉ាត់​មាន​លក្ខណៈ​ប្លែក​ខុស​ពី​គេ។ វា​ភាគ​ច្រើន​រមាស់​ខ្លាំង​តាម​អវយវៈ​ ជា​ពិសេស​គឺ​នៅ​លើ​បាត​ដៃ និង​បាត​ជើង។ វា​រមាស់​កាន់​តែ​ខ្លាំង​នៅ​ពេល​ល្ងាច​ជិត​យប់ និង​នៅ​ពេល​យប់ ដែល​វា​នឹង​រំខាន​ដល់​ដំណេក​របស់​យើង​។ វា​ច្រើន​កើត​ឡើង​កាន់​តែ​ខ្លាំង​ពេល​អ្នក​មក​រដូវ អ្នក​ព្យាបាល​ប្រើ​វិធី​ចាក់​អ័រម៉ូន […]

មហារីកថ្លើម

ទាច​ទឹក ជា​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ពោះ​ឡើង​ធំ​ខុស​ធម្មតា ទាល់​តែ​បូម​ទឹក​ពី​ក្នុង​ពោះ​ចេញ ទើប​អាការៈ​អ្នក​ជំងឺ​ធូរ​ស្បើយ​បន្តិច។ កើត​​ទាច​​ទឹក​មក​ពី​អ្វី? ក្រៅ​ពី​បូម​ទឹក​ចេញ​ពី​ពោះ មាន​វិធី​អី​ផ្សេង​ដើម្បី​ព្យាបាល​ទាច​ទឹក​ទេ? ១. អ្វី​ទៅ​ជា​​ទាច​ទឹក? បើ​តាម​ការ​បក​ស្រាយ​​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ទាច​ទឹក​គឺ​ជា​វត្តមាន​របស់​ទឹក​នៅ​ក្នុង​ស្រោម​ពោះ វា​កើត​ឡើង​ដោយ​ការ​ជ្រាប​ចេញ​ពី​សរសៃ​ឈាម​តូចៗ នូវ​សារធាតុ​រាវ ដែល​មាន​ទំហំ​តូច​ទៅ​ក្នុង​ស្រោម​ពោះ ដោយសារ​តែ​ការ​កើន​ឡើង​នូវ​សម្ពាធ​នៅ​ក្នុង​សរសៃ​ឈាម​តូចៗ ឬ​បាតុភូត​រលាក​នៅ​ក្នុង​ស្រោម​ពោះ។ ទាច​ទឹក​ជា​រោគ​សញ្ញា​មួយ ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម ហើយ​វា​​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន​ទៀត​ដូច​ជា របេង​ស្រោម​ពោះ មហារីក​ស្រោមពោះ មហារីកក្រពះ និង​ដុំ​ដៃ​ស្បូន ។ល។ ២. ក្រៅ​ពី​បូម​ទឹក​ចេញ​ពី​ពោះ មាន​វិធី​អី​ផ្សេង​ព្យាបាល​ទាច​ទឹក​ទេ? នៅ​ស្រុក​ខ្មែរ​ទាច​ទឹក​ត្រូវ​គេ​ជួប​ប្រទះ​ជា​ញឹក​ញាប់​លើ​អ្នក​ជំងឺ​ក្រិន​ថ្លើម។ វត្តមាន​របស់​ទាច​ទឹក​បញ្ជាក់​ថា សភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ហ្មត់ចត់។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ក្រិន​ថ្លើម អ្នក​ជំងឺ​មួយ​ចំនួន​តូច​​ដែល​មាន​ទាច​ទឹក អាច​ស្លាប់​ក្នុង​រយៈពេល​​ខ្លី ទោះ​បី​ជា​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​បែប​វេជ្ជសាស្ត្រ​ក៏​ដោយ។ បែប​នេះ​​ទើប​​បង្កើត​ជា​ពាក្យ​ចចាមអារ៉ាម​ថា ការ​បូម​ទឹក​ចេញ​ពី​ពោះ​នៅ​ពេល​មាន​ទាច​ទឹក អាច​ឲ្យ​អ្នក​ជំងឺ​ឆាប់​ស្លាប់ ដែល​ជំនឿ​នេះ​គឺ​ជា​កំហុស​មួយ​ដ៏​ធំ។ ការ​ព្យាបាល​ទាច​ទឹក​គឺ​គេ​ប្រើ​ថ្នាំ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បត់​ជើង​តូច​បាន​ច្រើន ដែល​អាច​ជួយ​ឲ្យ​ទាច​ទឹក​អាច​ថយ​ចុះ​ទៅ​វិញ​រហូត​ដល់​អស់។ ប៉ុន្តែ​ថ្នាំ​នេះ​អាច​ក្លាយ​ទៅ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញ បើ​យើង​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់។ ឧទាហរណ៍ ក្នុង​ករណី​អ្នក​ជំងឺ​ក្រិន​ថ្លើម មាន​ទាច​ទឹក យើង​អាច​ឲ្យ​ថ្នាំ​បញ្ចុះ​ទាច​ទឹក​គាត់​បាន លុះ​ត្រា​តែ​ទឹក​ទាច​របស់​គាត់​មិន​មាន​មេរោគ។ បើ​ទាច​ទឹក​មាន​មេរោគ ហើយ​​យើង​ប្រើ​ថ្នាំ​បញ្ចុះ​ដោយ​មិន​ដឹង នោះ​​វា​នឹង​ធ្វើ​ឲ្យ​ជំងឺ​របស់​គាត់​មាន​សភាព​កាន់​តែ​ធ្ងន់ អាច​រហូត​​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ទឹក​ទាច មិន​បាន​បូម​ចេញ​នោះ​ទេ នៅ​ពេល​ដែល​វា​មាន​ចំនួន​កាន់​តែ​ច្រើន អ្នក​ជំងឺ​នឹង​តឹង​ពោះ​ខ្លាំង​ពិបាក​ទ្រាំ ពិបាក​ដក​ដង្ហើម លើស​ពី​នេះ​ទៅ​ទៀត ក្នុង​រយៈពេល​វែង ទាច​ទឹក​អាច​ធ្វើ​ឲ្យ​ផ្ចិត​អ្នក​ជំងឺ​ប៉ោង​លៀន​ចេញ​មក​ក្រៅ ទី​បំផុត​អាច​ធ្លាយ […]

មហារីកថ្លើម

សម័យនេះ ស្រា ស្រាបៀរ ពេញ​និយម​ណាស់ មិន​ថាក្នុង​ឱកាស​អ្វី​ក៏ដោយ តែង​តែ​មាន​មុខ​ជានិច្ច នាំ​ឲ្យ​បញ្ហា​ផឹក​ស្រា​នៅ​ជុំ​វិញ​ពិភព​លោក កាន់​តែ​គួរឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង។ ការ​ផឹក​ស្រាច្រើន​លើស​កម្រិត ​មិន​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​ខាត​បង់​លុយ​កាក់​ច្រើន​ប៉ុណ្ណោះ​ទេ អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត គឺ​សុខភាព​យើង​តែ​ម្តង ដោយ​បច្ចុប្បន្ន ជំងឺ​ថ្លើមដោយ​សារ​ផឹក​ស្រា កាន់​តែ​គួរ​ឲ្យ​បារម្ភ។ "Hello គ្រូពេទ្យ" ពេល​នេះ នឹង​លើក​ឡើង​ពី​ការ​ប្រែ​ប្រួស​ថ្លើម ក្រោយ​ផឹក​ជាតិ​អាល់កុល​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ​ជាតិ​អាល់កុល​ក្នុងស្រា​ស្រូប​ចូល​ក្នុង​ខ្លួនម៉េចវិញ? ពេល​យើង​ផឹកជាតិ​អាល់កុល វានឹង​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម​តាម​រយៈ​ភ្នាស​ក្រពះ ​និង​ពោះវៀន ហើយ​ចរន្ត​ឈាម ​ចេញ​ពី​ប្រព័ន្ធ​រំលាយ​អាហារ នឹង​ត្រូវ​ឆ្លង​កាត់​ថ្លើម មុន​នឹង​ទៅ​ដល់​បេះដូង។ ដូច​នេះ​ហើយ កំហាប់​ជាតិ​អាល់កុល​​ខ្ពស់​បំផុត នឹង​​ឆ្លង​កាត់​នៅ​ត្រង់​ថ្លើម​នេះ​ឯង ដោយ​សារ​កោសិកា​ថ្លើម​ មាន​ប្រព័ន្ធ​អង់ហ្ស៊ីម​មួយ​សម្រាប់​បំប្លែង និង​សំយោគ​ជាតិ​អាល់កុល​ ដោយ​ធ្វើ​តាម​រយៈ​​ប្រតិកម្ម​គីមី ឲ្យ​ទៅ​ជា​ទឹក និង​ឧស្ម័ន​កាបូន​ឌី​អ៊ុកស៊ីត ​បញ្ចេញ​ចោល​តាម​ទឹក​នោម និង​តាម​សួត។ ប៉ុន្តែសមត្ថភាព​ថ្លើម គឺ​​មាន​កម្រិត ហើយ​វា​អាច​សំយោគ​កម្រិត​ជាតិ​អាល់កុល​បាន​មួយ​ចំនួន​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ម៉ោង​ៗ។ តាម​រយៈ​ការ​សិក្សា អ្នក​វិទ្យាសាស្ត្រ ណែនាំ​ថា​ គួរ​ញ៉ាំ​ជាតិ​អាល់កុល ត្រឹម ១-២ IU (តម្លៃឯកតា​អន្តរជាតិ) ​ក្នុង​មួយ​ថ្ងៃ ដែល ១ IU = ២៥ មិល្លីលីត្រ […]

មហារីកថ្លើម

តើ​អ្វី​ទៅ​ជា​មហារីក​ថ្លើម​រាល​ដាល? មហារីក​ថ្លើម​មាន​២​ប្រភេទ​៖ប្រភេទ​កើត​លើ​ថ្លើម​ផ្ទាល់​និង​ដំណាក់​កាល​រាល​ដាលពី​ប្រភព​ដទៃ។ ភាព​ខុស​គ្នា​របស់​វា​គឺ​មហារីក​ដែល​ទាក់​ទង​នឹង​កោសិកា​ថ្លើម​ដែល​កើត​ក្នុង​ថ្លើម។ប៉ុន្តែ​ពេល​ខ្លះ​មហារីក​ថ្លើម​អាច​រាល​ដាល​មក​ពី​ប្រភព​ដទៃ​ក៏​មានដែរ ​ដែល​មិន​មែន​ចេញ​ពី​សរីរាង្គ​ថ្លើម​ខ្លួន​ឯង​ផ្ទាល់​ដោយ​សារ​វា​បណ្ដាល​មក​ពី​កោសិកា​មហារីក​ចេញ​ពី​ក្នុង​ខ្លួន​យើង​ត្រង់​កន្លែង​ណាមួយ​ដែល​បង្ក​ទៅ​ជា​មហារីក​រាល​ដាល​នេះ​ឡើង។ មហារីក​ថ្លើម​រាលដាល​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​បណ្ដាល​មក​ពី​សួត,សុដន,ពោះវៀន​ធំ​,លំពែង,ឬ​ក្រពះ​ជាដើម។មហារីក​ឈាម​និង​ក្រពេញ​ទឹក​រងៃ​ដែល​ហៅ​ថា​ Hodgkin's disease អាច​មាន​ទំនាក់ទំនង​ជាមួយ​ថ្លើម​ដែរ។ហើយ​វា​ក៏​អាច​បណ្ដាល​មក​ពី​មហារីក​ដទៃ​ទៀត​ដូច​ជា​មហារីក​កន្សោម​ពង​លើ​ស្ត្រី​,មហារីក​ស្បូន​និង​ស្បែក​ជាដើម។មហារីក​រាល​ដាល​ទៅ​ថ្លើម​ដោយ​សារ​វា​ជា​កន្លែង​ចម្រោះ​របស់​រាង​កាយ​ហើយ​វា​កើន​ចំនួន​មិន​ឈប់​ឈរ​ពី​កោសិកា​ដើម​ហើយ​ជ្រាត​ចូល​ក្នុង​សរសៃ​ឈាម​។ ប្រសិន​បើ​ព្យាបាល​ក្នុង​ដំណាក់​កាល​ដំបូង​ទាន់​ពេល​ក៏​ដោយ​ក៏​មហារីក​រាល​ដាល​ទៅ​លើ​ថ្លើម​នៅ​តែ​អាច​កើត​មាន​ប៉ុន្មាន​ឆ្នាំ​ក្រោយ។ប្រសិន​អ្នក​មាន​ជំងឺ​មហារីក​កន្លែង​ណា​មួយ​ក៏​ដោយ​គួរ​គប្បី​ទៅ​ពិនិត្យ​ស្វែង​រក​ការ​រាល​ដាល​ទៅ​ដល់​ថ្លើម​ឲ្យ​បាន​ទៀង​ទាត់។ រោគ​សញ្ញា៖ នៅ​ដំណាក់​កាល​ដំបូង​គឺ​មិន​សូវ​មាន​រោគ​សញ្ញា​ឬ​មិន​មាន​រោគ​សញ្ញា​តែ​ម្ដង​តែ​អាច​មាន​ខ្លះ​ៗ​ដូច​ជា៖ ស្រក​ទម្ងន់ បាយ​មិន​សូវ​បាន មាន​ក្ដៅ​ខ្លួន​ តែ​សញ្ញា​ទាំង​នេះ​អាច​ងាយ​ច្រឡំ​ជាមួយ​នឹង​រោគ​ដទៃ​ទៀត។ ការ​រីក​ទំហំ​និង​ការ​ឡើង​ក្រិន​នៃ​សាច់​ថ្លើម​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​មាន​កើត​មហារីក​ហើយ។នៅ​ក្នុង​អំឡុង​ពេល​នេះ​អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួល​ពោះ​ផ្នែក​ខាង​លើ​ស្ដាំ​នៃ​ពោះ។ វា​អាច​មាន​ការ​ឡើង​ខាន់​លឿង​នៅ​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​។ប៉ុន្តែ​យូរ​ៗ​ទៅ​ឈាន​ដល់​ដំណាក់​កាល​បន្ទាប់​ហើយ​ការ​ឡើង​លឿង​គឺ​ជៀស​មិន​ផុត​ដោយ​សារ​មាន​ការ​ស្ទះ​រន្ធ​ទឹក​ប្រមាត់​ដែល​ចេញ​ពិ​ថ្លើម​ចូល​ទៅ​ក្នុង​ពោះវៀន​តូច។ដោយ​សារ​តែ​ការ​ស្ទះ​នេះ​ហើយ​ដែល​បង្ក​ឲ្យ​មាន​ការ​ចាល់​ទឹក​ប្រមាត់​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​បង្ក​ទៅ​ជា​ឡើង​លឿង​នៅ​លើ​ស្បែក​និង​ភ្នែក។បន្ទាប់​មក​គឺ​មាន​សញ្ញា​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោម​ពោះ​។ចុង​ក្រោយ​បំផុត​អ្នក​ជំងឺ​មាន​អាករ​វង្វេង​និង​ងងុយ​គេង​ដែល​បណ្ដាល​មក​ពី​ការ​ពុល​កោសិកា​ខួរ​ក្បាល​,លុះ​ដល់​ថ្លើម​លែង​ដំណើរ​ការ​មុខងារ​ហើយ​គឺ​ត្រូវ​លាង​ឈាម​ជៀស​មិន​ផុត។ហើយ​គេ​ហៅ​ថា​ការ​ពុល​កោសិកា​ខួរ​ក្បាល។ ជាទូទៅ​សញ្ញា​នៃ​មហារីក​រាល​ដាល​ដល់​ថ្លើម​មាន​ដូចជា៖ មិន​សូវ​ឃ្លាន​បាយ ស្រក​ទម្ងន់ ទឹក​នោម​ពណ៌​ក្រមៅ ហើម​,ឡើង​លឿង,ឈឺ​ពោះ​ផ្នែក​ខាង​លើ​ខាង​ស្ដាំ​ចង្អោរ,វង្វេង​,បែក​ញើស​និង​ក្ដៅ​ខ្លួន ប្រសិន​បើ​អ្នក​ជំងឺ​មាន​អាការ​ក្អួត​ឈាម​ឬ​ចុះ​ទម្ងន់​គ្មាន​មូលហេតុ,លាមក​ខ្មៅ​,ពិបាក​លេប​អាហារ,គឺ​ត្រូវ​ប្រញាប់​មក​ជួប​អ្នក​ឯក​ទេស​ដើម្បី​ធ្វើ​តេស្ត​មើល​ស្ថាន​ភាព​សាច់​ថ្លើម​ជា​បន្ទាន់​និង​ត្រូវ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ​ទាន់​ពេល​វេលា។ រោគ​វិនិច្ឆ័យ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ដឹង​ថា​មិន​ធម្មតា​ដែល​នាំ​ពួក​គាត់​ទៅ​ស្វែង​រក​ការ​ព្យាបាល​នៅ​ពេល​ដែល​មហារីក​មាន​កម្រិត​ធ្ងន់ធ្ងរ​។ក្នុង​ពេល​ពេល​ពិនិត្យ​កាយ​សម្បទា​គ្រូពេទ្យ​នឹង​ពិនិត្យ​រក​មើល​កូន​កណ្ដុរ​រាលដាល​ប្រសិន​បើ​សង្ស័យ​ថា​មាន​មហារីក​ថ្លើម​។ការ​ធ្វើ​តេស្ត​មាន​ច្រើន​ប្រភេទ​ដើម្បី​រក​មើល​ជំងឺ​មហារីក​ប្រភេទ​នេះ​ហើយ​មាន​ដូចជា​៖ ការ​តេស្ត​មុខងារ​ថ្លើម៖​មាន​ដូចជា​កំណត់​សុច្ចនា​ករ​ក្នុង​ឈាម​,ការ​កើន​ឡើង​អង់ស្ស៊ីម​និង​ប្រូតេអ៊ីន​មួយ​ចំនួន។ហើយ​ការ​ធ្វើ​តេស្ត​សេរ៉ូឡូស្ស៊ី​គឺ​អាច​ដឹង​ពី​ទំនាក់ទំនង​របស់​មហារីក​បាន អេកូ​ថ្លើម ធ្វើ​ស៊ីធី​ស្កេន​ពោះ អឺម​រ៉ាយ ថត​រូប​ភាព​វេជ្ជសាស្ត្រ ធ្វើ​ការ​វះកាត់​តាម​ការ​ស៊ក​បំពង់​ ទៅ​តាម​ប្រភេទ​របស់​មហារីក​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​តែ​លឿន​កាន់​តែ​ល្អ។ការ​ស្វែង​រក​មហារីក​ដែល​ល្អ​គឺ​ការ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់​និង​ដឹង​ពី​សញ្ញា​សង្ស័យ​ឲ្យ​បាន​លឿន​។ ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

x