មនុស្សមួយចំនួន មានអាការៈងងុយដេកគ្រប់ពេល ទាំងដែលទើបនឹងក្រាកពីគេងសោះ តែមិនដែលដឹងថាមកពីបញ្ហាអ្វី។ ចំពោះបញ្ហានេះលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា មកពីបញ្ហាទាំងប៉ុន្មានដូចខាងក្រោម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មនុស្សមួយចំនួន មានអាការៈងងុយដេកគ្រប់ពេល ទាំងដែលទើបនឹងក្រាកពីគេងសោះ តែមិនដែលដឹងថាមកពីបញ្ហាអ្វី។ ចំពោះបញ្ហានេះលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា មកពីបញ្ហាទាំងប៉ុន្មានដូចខាងក្រោម។
ផលវិបាកមួយរបស់អ្នកជំងឺទឹកនោមផ្អែម នោះគឺធ្វើឲ្យខួរក្បាលខ្វះអុកស៊ីសែន ក្នុងរយៈពេលវែង។ ក្រៅពីការបង្កឲ្យងងុយគេង អស់កម្លាំង ជំងឺទឹកនោមផ្អែម នៅអាចបង្កឥទ្ធិពលអសកម្មមួយចំនួន ខាងរាងកាយ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថា ពេលប្រះខ្នងគេង គឺមិនចង់ក្រោកសោះ។ ដូចនេះហើយបានជាអ្នកជំងឺទឹកនោមផ្អែម តែងគេងនៅពេលថ្ងៃទ្វេដង ជាងអ្នកធម្មតា។
មុខងារក្រពេញទីរ៉ូអ៊ីតថមថយ នោះធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងដែរ សូម្បីតែគេងច្រើនជាង ១៥ ម៉ោង ហើយក៏ដោយ ក៏នៅតែគ្មានអារម្មណ៍ថាគ្រប់គ្រាន់។
ពេលថ្លើមមានបញ្ហា នោះសកម្មភាពរបស់ថ្លើមប្រាកដជាទទួលរងឥទ្ធិពល ធ្វើឲ្យថ្លើមមិនអាចស្តុកវីតាមីន សារជាតិរ៉ែ ផលិតប្រូតេអ៊ីនថ្មីសម្រាប់សរីរាង្គ ដើម្បីបង្កើតថាមពលយ៉ាងលឿនពេលចាំបាច់ទៀត។ ដូចនេះដែលអ្នកមានបញ្ហាថ្លើម តែងមានអារម្មណ៍ងងុយគេង មិនថាយប់ ថ្ងៃឡើយ ហើយបើទោះជាគេងច្រើនប៉ុនណាក៏នៅតែងងុយដដែល។
កង្វះគ្រាប់ឈាមធ្វើឲ្យខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ មិនអាចផ្គត់ផ្គង់គ្រប់សារជាតិចាំបាច់ ដើម្បីរក្សាសកម្មភាពនៅសភាពធម្មតា។ ផលប៉ះពាល់នាំឲ្យអស់កម្លាំង ងងុយគេង មិនអាចប្រមូលផ្តុំអារម្មណ៍បានល្អ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ