backup og meta

កុំឲ្យឮតែគេថា នេះជា​ចំណេះដឹងទាក់ទងនឹងជំងឺរលាកថ្លើមប្រភេទ B

កុំឲ្យឮតែគេថា នេះជា​ចំណេះដឹងទាក់ទងនឹងជំងឺរលាកថ្លើមប្រភេទ B

ជំងឺ​រលាក​ថ្លើម​ប្រភេទB គឺ​ការ​ឆ្លង​មេរោគ​ថ្លើម​ដែល​អាច​គំរាម​កំហែង​ទៅ​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ ហើយ​វា​បង្ក​ដោយ​វីរុស ​HBV។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ គឺ​ជា​បញ្ហា​សុខភាព​ធំ​មួយ​ទូទាំង​ពិភព។ វា​អាច​បណ្ដាល​ឲ្យមាន​ការ​បង្ក​រោគ​រ៉ាំរ៉ៃ ​ប្រឈម​មុខ​ខ្ពស់​នឹង​ហានិភ័យ​ដែល​នាំ​ឲ្យ​ស្លាប់​ដូច​ជា ជំងឺ​ក្រិន​ថ្លើម និង​ជំងឺ​មហារីក​ថ្លើម​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។

១. ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ឆ្លង​ដោយ​របៀប​ណា?

– ឆ្លង​ពី​ម្ដាយ​ទៅ​កូន​អំឡុង​ពេល​ពពោះ

– ការ​ប៉ះពាល់​ផ្ទាល់​នឹង​ឈាម​អ្នក​ជំងឺ (ជា​ពិសេស ចម្លង​ពី​ក្មេង​រលាក​ថ្លើម ​B ទៅ​ក្មេង​ដទៃ​អំឡុង​ពេល​៥​ឆ្នាំ​ដំបូង​នៃ​ជីវិត)

– ឆ្លង​តាម​ការ​ប្រើ​ប្រាស់​ម្ជុល​ចាក់​ថ្នាំ ចាក់​សាក់ ឬ​ចោះ​ក្រវិល ដែល​មាន​ប្រឡាក់​ឈាម​អ្នក​ជំងឺ​រលាក​ថ្លើម

– ឆ្លង​តាម​ទឹក​មាត់ រដូវ ។ល។ (រាល់​សារធាតុ​រាវ​ដែល​ចេញ​ពី​ក្នុង​ខ្លួន​អ្នក​ជំងឺ)

– រួម​ភេទ​ក៏​អាច​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ពី​ម្នាក់​ទៅ​ម្នាក់​ដែរ

– អាច​ឆ្លង​បាន​តាម​រយៈ​ការ​ប្រើ​ប្រាស់​ឧបករណ៍​រួម​ជាមួយ​អ្នក​ជំងឺ។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

២. រលាក​ថ្លើម​ប្រភេទ​ B ​ចេញ​រោគ​សញ្ញា​បែប​ម៉េច?

ប្រសិន​បើ​អ្នក​ជំងឺ​ទើប​តែ​ឆ្លង​មេរោគ ​HBV ភាគ​ច្រើន​មិន​មាន​ចេញ​រោគ​សញ្ញា​អី​ឲ្យ​ដឹង​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ធ្ងន់ធ្ងរ អាច​ចេញ​រោគ​សញ្ញា​ដូច​ជា៖

– ស្បែក និង​ភ្នែក​លឿង (ជំងឺ​ខាន់​លឿង)

– ទឹក​នោម​មាន​ពណ៌​ខ្មៅ

– អស់​កម្លាំង ឬ​ខ្សោយ​ខ្លាំង

– ចង្អោរ

– ក្អួត ឬ​ឈឺ​ចុក​ចាប់​ក្នុង​ពោះ។ល។

អង់ទីករការពាររលាកថ្លើម B

៣. អ្នកណា​ខ្លះ​ប្រឈម​នឹង​ការ​បង្ក​រោគ​រលាក​ថ្លើម​ប្រភេទ​ B រ៉ាំរ៉ៃ?

ចំពោះ​កុមារ និង​ទារក

– ៨០-៩០% នៃ​ការ​បង្ក​រោគ​លើ​ទារក នៅ​អំឡុង​ពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត អាច​វិវត្ត​ទៅ​ជា​ការ​បង្ក​រោគ​រ៉ាំរ៉ៃ

– ៣០-៥០% នៃ​ការ​បង្ក​រោគ​ចំពោះ​កុមារ​មុន​អាយុ ​៦​ឆ្នាំ​ អាច​វិវត្ត​ទៅ​ជា​ការ​បង្ក​រោគ​រ៉ាំ​រ៉ៃ។

ចំពោះ​មនុស្ស​ពេញ​វ័យ

– តិច​ជាង ​៥%​ នៃ​អ្នក​មាន​សុខភាព​ល្អ​ដែល​រង​ការ​បង្ក​រោគ​នៅ​ពេល​ពេញ​វ័យ អាច​នឹង​វិវត្តទៅ​ជា​ការ​បង្ក​រោគ​រ៉ាំរ៉ៃ

– ២០-៥០% នៃ​មនុស្ស​ពេញ​វ័យ​ដែល​រង​ការ​បង្ក​រោគ​រ៉ាំរ៉ៃ​អាច​នឹង​វិវត្ត​ទៅ​ជា​ក្រិន​ថ្លើម និង​មហារីក​ថ្លើម។

អត្ថបទពាក់ព័ន្ធ៖

៤. ការពារ​មិន​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ដោយ​របៀប​ណា?

ការ​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទB គឺ​ជា​កត្តា​ចម្បង​ក្នុង​កា​ទប់​ស្កាត​មិន​ឲ្យ​ជំងឺ​រលាក​ថ្លើម​ B ​កើត​ឡើង​ចំពោះ​យើង។ WHO បាន​ណែនាំ​​ថា គ្រប់​ទារក​ទាំង​អស់​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ឲ្យ​បាន​ឆាប់​បំផុត យក​ល្អ គឺ​អំឡុង​ពេល​ ២៤​ ម៉ោង ​ក្រោយ​កើត។ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ អាច​ការពារ​បាន​យ៉ាង​តិច​២០​ឆ្នាំ ឬ​អាច​ការពារ​យើង​បាន​មួយ​ជីវិត ហើយ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​១៨​ឆ្នាំ ឬ​លើស​នេះ​តែ​នៅ​មិន​ទាន់​បាន​ចាក់​ការពារ គួរ​ពិចារណា​ទៅ​ចាក់​ការពារ​ឲ្យ​ហើយ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នេះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hepatitis B, https://www.who.int/news-room/fact-sheets/detail/hepatitis-b#:~:text=Hepatitis%20B%20is%20a%20potentially,from%20cirrhosis%20and%20liver%20cancer.

Hepatitis B virus testing and interpreting test results, https://hepatitisb.org.au/hepatitis-b-virus-testing-and-interpreting-test-results/

How you can get hepatitis B, https://www.nhs.uk/conditions/hepatitis-b/#:~:text=Hepatitis%20B%20is%20a%20liver,have%20hepatitis%20B%20long%2Dterm.

កំណែ​ប្រែបច្ចុប្បន្ន

18/08/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន

វ៉ាក់សាំងរលាកថ្លើមប្រភេទ B ត្រូវចាក់នៅពេលណាខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម