home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B

ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B

អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា មក​ទល់​នឹង​ពេល​នេះ ​មាន​មនុស្ស​ប្រមាណ ២៤០​ លាន​នាក់​ជុំ​វិញ​ពិភព​លោក កើត​​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B។ ជំងឺ​រលាក​ថ្លើម ​កើត​ឡើង​ដោយ​វីរុស​ទៅ​បំផ្លាញ​កោសិកា​ថ្លើម ​អាច​ឲ្យ​កើត​ជំងឺ​ស្រួច​ស្រាវ​ ឬ​រ៉ាំ​រ៉ៃ។ ដោយ​សារអត្រា​អ្នក​កើត​​ជំងឺ​នេះ​ មាន​ចំនួន​ច្រើន​នៅ​ជុំវិញ​ពិភព​លោក ហើយមាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ជុំវិញ​ជំងឺ​នេះ។

១- ស្រួល​ខ្លួន​មាន​ន័យ​ថា​ ថ្លើម​លែង​រលាក​

ក្នុង​ដំណាក់​កាល​ស្រួច​ស្រាវ អ្នក​​ជំងឺ​ភាគ​ច្រើន​គ្មាន​រោគ​សញ្ញា​អ្វី​នោះ​ឡើយ តែ​ខ្លះទៀតក៏​មាន​រោគ​សញ្ញា​រាប់​សប្តាហ៍​ឯណោះ ដូច​ជា ភ្នែក​ និង​ស្បែក​ឡើង​លឿង ទឹក​នោម​ពណ៌​លឿង​ចាស់​ខ្លាំង ល្ហិត​ល្ហៃ​ខ្លាំង ចុក​ពោះ ចង់​ក្អួត​ ជាដើម។

ចំពោះអ្នក​​ជំងឺ​មួយ​ចំនួន វីរុស​រលាក​ថ្លើម​ប្រភេទ B អាច​បង្ក​ជា​រលាក​ថ្លើម​រ៉ាំរ៉ៃ ​ធ្វើ​ឲ្យ​ថ្លើម​វិវត្ត​ទៅ​រក​ជំងឺ​​ក្រិនថ្លើម ឬ​អាច​ឈាន​ដល់មហារីក​ថ្លើមតែម្ដង។

មាន​ជំនឿ​មិន​គួរ​ឲ្យ​ជឿ​មួយ បាន​លើក​ឡើង​ថា ច្រើន​ជាង ៩០% ចំពោះ​មនុស្ស​វ័យ​ជំទង់ កើត​​ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺ​មាន​សុខភាព​ល្អ និង​ជា​ដាច់​ហើយ​ គ្មាន​វីរុស​នេះ​ក្នុង​ខ្លួន​ទៀត​ឡើយ​ ត្រឹម​រយៈ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ។

២- មិន​បាច់​ពិនិត្យ​រក​មើល​ជំងឺ​ថ្លើម​ទេ ​បើ​អត់​ញៀន​ថ្នាំ​ ឬ​ដៃ​គូរួម​ភេទគ្មានជំងឺ​នេះ​

ដោយ​ហេតុ​ថា ​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ដូច​នេះ ​ពេល​ពពោះ​ ​ចាំ​បាច់​ពិនិត្យ​រក​មេរោគ ​និង​ជំងឺ​មួយ​ចំនួន​ធំ រួម​ទាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ដើម្បី​គ្រូពេទ្យ​អាច​រក​ថ្នាំ​ការ​ពារ​ កុំ​ឲ្យ​ឆ្លង​ជំងឺ​ទាំង​នោះ​ទៅគភ៌​មុន​ពេល​សម្រាល ព្រោះ​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​ចំពោះ​គភ៌​ក្នុង​ពោះ​បាន​យ៉ាងមាន​ប្រសិទ្ធភាព។ ទោះ​បី​ជា​ម្តាយ​គ្មាន​​ផ្ទុក​មេរោគ​ក៏​ដោយ ក៏​គួរ​​ចាក់​វ៉ាក់​សាំង​ការពារ​ឲ្យ​​កូន​ដែរ ព្រោះ​ថា​ក្មេង​អាច​ឆ្លង​ពី​អ្នក​ដទៃ​បាន ដូច​ជា សាច់​ញាតិ ​បង​ប្អូន និង​អ្នកថែ​ទាំ​ ជាដើម។

ក្មេង​ជា​ច្រើន​ឆ្លង​ជំងឺ​នេះ​តាំង​ពី​ក្មេង (អាយុ​ក្រោម ៦​ឆ្នាំ) ​នឹង​វិត្ត​ទៅ​ជា​ជំងឺ​រ៉ាំ​រ៉ៃ​ និង​ជំងឺ​មហារីក​ទៅ​ថ្ងៃ​ក្រោយ។ ហេតុ​ដូច​នេះ​ហើយ​ ការពារ​ជា​មុន ​ពិត​ជារឿង​​សំខាន់បំផុត​ប៉ាម៉ាក់​ត្រូវ​ធ្វើ។

អត្ថបទពាក់ព័ន្ធ៖

  • វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C
  • រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម
  • មាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច

៣- ចាក់​វ៉ាក់សាំង​ពេល​កើត​ភ្លាម​ អាច​ការពារ​មួយ​ជីវិត

ក្រោយ​ពេល​ចាក់​វ៉ាក់​សាំង​ហើយ មិន​ថា​ចាស់ ​ឬ​ក្មេង​នោះ​ឡើយ ប្រមាណ​ ៩៥%​ នឹង​មាន​ប្រ​ព័ន្ធ​ការពារ​ប្រឆាំង​នឹង​វីរុសថ្លើម​ប្រភេទ​​នេះ។ វា​អាច​ការពារ​យើង​បាន​ប្រមាណ ២០ ​ឆ្នាំ​ ឬ​រហូត​ដល់​ពេញ​មួយ​ជីវិត​ឯណោះ។

តែ​មនុស្ស​មួយ​ចំនួន​តូច​វិញ ប្រព័ន្ធ​ការពារ​ខ្លួន​មិន​វិវត្ត​ឡើយ​ ទោះ​បី​ប្រើ​វ៉ាក់​សាំង​ដូច​គ្នា​ក៏ដោយ ជា​ពិសេស​ចំពោះ​បុគ្គលិក​សុខា​ភិបាល ពេល​ប៉ះពាល់​ផ្ទាល់​នឹង​មេរោគ ​គួរ​ពិនិត្យ​មើល​ប្រព័ន្ធ​ការពារ​ខ្លួនឯង ដើម្បី​ឲ្យ​ដឹង​ថា​វា​គ្រប់​គ្រាន់​ ឬ​ទេ​ ដើម្បី​ការពារ​នឹង​វីរុស។ បើ​សិន​ជា​ខ្សោយ ​ឬ​មិន​គ្រប់​គ្រាន់​នោះ គួរ​ចាក់​ឡើង​វិញ ឬ​ចាក់​រំលឹក​វ៉ាក់​សាំង ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B។

៤- មុត​ម្ជុល​ ឆាប់​ឆ្លង​មេរោគ​អេដស៍​ ជាង​មេរោគ​រលាក​ថ្លើម​ B

ផ្ទុយ​ពី​ជំនឿ​ខាងលើ​ ពេល​មុត​ម្ជុល​ ងាយ​ឆ្លង​មេរោគរលាក​ថ្លើម​ប្រភេទ​ B ​ជាង​មេរោគ​អេដស៍ទៅទៀត។ ឱកាស​​ឆ្លង​មេរោគអេដស៍ដោយ​សារ​មុត​ម្ជុល​ មាន​ត្រឹម​ ០,៣% ប៉ុណ្ណោះ ខណៈ​ឱកាស​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ B មាន​ដល់ ៣០% មានន័យ​ថា ច្រើន​ជាងដល់​ទៅ ​១០០ ដង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ 13/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល
x