backup og meta

ចេះតែរមាស់ស្បែក​ដោយគ្មានមូល​ហេតុ អាចមកពីជំងឺមួយ​​ប្រភេទនេះ

ចេះតែរមាស់ស្បែក​ដោយគ្មានមូល​ហេតុ អាចមកពីជំងឺមួយ​​ប្រភេទនេះ

ស្បែក​របស់​យើង​គ្រប់​គ្នា​ប្រៀប​បាន​ដូច​ជា​បង្អួច ដែល​អាច​ធ្វើ​ឲ្យ​សុខ​ភាព​របស់​យើង​ប្រែ​ក្លាយ​ទៅ​ជា​មាន​ជំងឺ ប្រសិន​បើ​ស្បែក​របស់​យើង​មាន​ការ​ប្រែ​ប្រួល។ បញ្ហា​រមាស់​ស្បែក​​អាច​ជា​សញ្ហា​មួយ​បង្ហាញ​អំពី​បញ្ហា​សុខ​ភាព​មួយ​ចំនួន មា​នដូច​ជា​ជំងឺ​ថ្លើម​ជា​ដើម។ ជា​ការ​ពិត​ទៅ​បម្រែ​បម្រួល​នៃ​ស្បែក​ គឺ​ជា​សញ្ញា​ដំបូង​របស់​ជំងឺ​ថ្លើម​សម្រាប់​អ្នក​ជំងឺ។

រមាស់​ស្បែក​គឺ​ជា​សញ្ញា​កើត​ឡើង​ច្រើន​ជាង​គេ ហើយ​វា​ក៏​ជា​រោគ​សញ្ញា​គួរ​ឲ្យ​ធុញ​ទ្រាន់​ជាង​គេ​សម្រាប់​ជំងឺ​ថ្លើម​ប្រម៉ាត់​នេះ​ផង​ដែរ។ វា​អាច​កើត​ឡើង​ឆាប់​បាត់​ទៅ​វិញ និង​អាច​មាន​សញ្ញា​តិច​តួច ឬ​អាច​កើត​ឡើង​រហូត និង​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ។ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​រមាស់​ពេញ​ដង​ខ្លួន​លើ​អ្នក​ជំងឺ​ថ្លើម គឺ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ក្រៅ​ពី​ការ​បក​ស្រាយ​ដែល​​ទាក់​ទង​ទៅ​នឹង​ការ​ស្ទះ​លំហូរ​នៃ​ទឹក​ប្រំម៉ាត់។

ក្រៅ​ពី​នេះ​គេ​ក៏​ជឿ​ដែរ​ថា​បញ្ហា​រមាស់​លើ​ស្បែក ក៏​បណ្ដាល​មក​ពី​បញ្ហា​លំហូរ​នៃ​ទឹក​ប្រម៉ាត់​ថយ​ចុះ (cholestasis) ដែល​ធ្វើ​ឲ្យ​ទឹក​ប្រម៉ាត់​ក្នុង​ចរន្ដ​ឈាម​កើន​ឡើង ដោយ​សារ​តែ​ប្រព័ន្ធ​បង្ហូរ​របស់​វា​ស្ទះ។ ទឹក​ប្រម៉ាត់​ត្រូវ​បាន​ផលិត​ឡើង​​ក្នុង​សាច់​ថ្លើម ហើយ​វា​ចេញ​ពី​ក្នុង​ថ្លើម​តាម​រយៈ​ប្រព័ន្ធ​ទឹក​ប្រម៉ាត់​ដែល​រត់​កាត់​លំពែង និង​ទៅ​បញ្ចេញ​ចោល​ក្នុង​ពោះ​វៀន​តូច​របស់​យើង។ វា​ជួយ​សម្អាត​កាក​សំណល់​ផលិត​ចេញ​ពី​ថ្លើម និង​ជួយ​ឲ្យ​ពោះ​វៀន​ស្រូប​អាហារ​ជាតិ​ខ្លាញ់​បាន​ល្អ។

ថ្លើម​បន្សាប​ជាតិ​ពុល និង​ច្រោះ​ជាតិ​ប្រៃ​ចេញ​ពី​ក្នុង​ទឹក​ប្រម៉ាត់។ ប្រសិន​បើ​មុខ​ងារ​ទាំង​នេះ​ធ្វើ​ការ​មិន​បាន​ល្អ វា​នឹង​ធ្វើ​ឲ្យ​ចាល់​ជាតិ​អំបិល​ក្នុង​ទឹក​ប្រម៉ាត់ ជាតិ​អាស៊ីដ​ក្នុង​ទឹក​ប្រម៉ាត់ និង​មាន​ជាតិ​ប៊ីលីរ៉ុយប៊ីន​កើត​ឡើង។ គេ​ជឿ​ថា​វត្តមាន​នៃ​សារធាតុ​ទាំង​អស់​នោះ​ គឺ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឡើង​រមាស់ និង​ក្រហាយ។ មាន​ការ​ស្រាវ​ជ្រាវ​កំពុង​ធ្វើ​ឡើង​ដើម្បី​សិក្សា​បន្ថែម​អំពី​សារធាតុ​គីមី​ជាក់​លាក់ ដែល​បង្ក​ឲ្យ​ស្បែក​រមាស់​ទាក់​ទង​ជាមួយ​ទឹក​ប្រម៉ាត់ ដែល​លទ្ធ​ផល​របស់​ការ​សិក្សា​នោះ​ អាច​ធ្វើ​ឲ្យ​យើង​រក​មធ្យោបាយ​ព្យាបាល​បញ្ហា​រមាស់​នេះ​បាន។

រមាស់ស្បែក

១- លក្ខណៈនៃបញ្ហារមាស់លើអ្នកមានជំងឺថ្លើម

រមាស់​ច្រើន​កន្លែង ឬ​រមាស់​ពេញ​ដង​ខ្លួន​បណ្ដាល​មក​ពី​ជំងឺ​ថ្លើម អាច​កើត​ឡើ​ង​មុខសញ្ញា​ ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ការ​វិវត្ដន៍​របស់​បញ្ហា​ចាល់​ទឹក​ប្រម៉ាត់។ រមាស់​ស្បែក​ក្នុង​បញ្ហា​ចាល់​ទឹក​ប្រម៉ាត់​មាន​លក្ខណៈ​ប្លែក​ខុស​ពី​គេ។ វា​ភាគ​ច្រើន​រមាស់​ខ្លាំង​តាម​អវយវៈ​ ជា​ពិសេស​គឺ​នៅ​លើ​បាត​ដៃ និង​បាត​ជើង។ វា​រមាស់​កាន់​តែ​ខ្លាំង​នៅ​ពេល​ល្ងាច​ជិត​យប់ និង​នៅ​ពេល​យប់ ដែល​វា​នឹង​រំខាន​ដល់​ដំណេក​របស់​យើង​។ វា​ច្រើន​កើត​ឡើង​កាន់​តែ​ខ្លាំង​ពេល​អ្នក​មក​រដូវ អ្នក​ព្យាបាល​ប្រើ​វិធី​ចាក់​អ័រម៉ូន មា​នផ្ទៃ​ពោះ​ក្នុង​សប្ដាហ៍​ដំបូង​ៗ ពេល​ប៉ះ​ជាមួយ​រោម​ចៀម និង​ប៉ះ​ជាមួយ​កម្ដៅ ដូច​ជា​ងូត​ទឹក​ក្ដៅ​ជា​ដើម។

វា​មិន​បាត់​ទៅ​វិញ​នៅ​ពេល​យើងអេះ ហើយ​វា​ភាគ​ច្រើន​ក៏​មិន​មាន​សញ្ញា​លេច​ឡើង​លើ​ស្បែក ក្រៅ​ពី​ស្នាម​អេះ​របស់​យើង​​នោះ​ទេ។ មាន​ពេល​ខ្លះ​​វា​អាច​ឡើង​ពង​ ឬ​ពក​លើ​ស្បែក​ ដែល​អាច​ធ្វើ​ឲ្យ​យើង​ច្រឡំ​វា​ជាមួយ​ជំងឺ​ស្បែក​ធម្មតា។

[embed-health-tool-bmr]

២- គ្រប់គ្រងបញ្ហារមាស់បណ្ដាលមកពីបញ្ហាថ្លើម

រមាស់​ស្បែក​បណ្ដាល​មក​ពី​បញ្ហា​ថ្លើម គឺ​អាច​បាត់​ទៅ​វិញ​បន្ទាប់​ពី​យើង​ដោះ​ស្រាយ​បញ្ហា​ស្ទះ​ចរន្ដ​លំហូរ​របស់​ទឹក​ប្រម៉ាត់​រួច។ ប្រសិន​បើ​យើង​មិន​អាច​​​ព្យាបាល​មូល​ហេតុ​​របស់​វា​បាន​ទេ​នោះ យើង​អាច​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា​ថ្នាំ Cholestyramine និង ថ្នាំ Rifampicin ដែល​ថ្នាំ​ទាំង​ពីរ​មុខ​នេះ​អាច​ជួយ​បំបាត់​បញ្ហា​រមាស់​បាន។ Cholestyramine ធ្វើ​ការ​ជា​អ្នក​ទៅ​ចាប់​ជាតិ​អំបិល​ក្នុង​ទឹក​ប្រម៉ាត់​នៅ​ក្នុង​ពោះ​វៀន ដូច​នេះ​វា​នឹង​អាច​ច្រោះ​ចោល​បាន​ល្អ​ជា​ជាង​ស្រូប​យក​វា​ចូល​ទៅ​ក្នុង​ចរន្ដ​ឈាម​វិញ។ Rifampicin គឺ​ជា​ថ្នាំ​ផ្សះ ដែល​វា​នឹង​ធ្វើ​ឲ្យ​ថ្លើម​របស់​យើង​​បង្កើន​ចលនា​មេកានីន​របស់​ទឹក​ប្រម៉ាត់ និង​សារធាតុ​គីមី​ជា​ច្រើន​ផ្សេង​ទៀត។

រមាស់​ស្បែក​បណ្ដាល​មក​ពី​បញ្ហា​ថ្លើម​ភាគ​ច្រើន គឺ​វា​មិន​សូវ​ឆ្លើយ​តប​ជាមួយ​ការ​ព្យាបាល​ទេ ដែល​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ ដូច​ជា​រំខាន​ដល់​ដំណេក រំខាន​សកម្មភាព​ប្រចាំ​ថ្ងៃ​ និងធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​អ្នក​ជំងឺ​ទៀត​ផង។ វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​វិវត្ដ​ទៅ​រក​ជំងឺ​បាក់​ទឹក​ចិត្ដ និង​អាច​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ផង​ក៏​មាន។ ក្នុង​ករណី​កម្រ​ខ្លះ បញ្ហា​រមាស់​លើ​អ្នក​ជំងឺ​ថ្លើម​ឈឺ​រ៉ាំ​រ៉ៃ​ដែល​មិន​អាច​គ្រប់​គ្រង​បាន គឺ​​អាច​ជា​សញ្ហា​មួយ​ឈាន​ទៅ​រក​ការ​ប្ដូរ​ថ្លើម​របស់​អ្នក​ជំងឺ ទោះ​បី​ជា​ថ្លើម​របស់​គាត់​មិន​ទាន់​ខូត​ខាត​ទាំង​ស្រុង​ហើយ​ក្ដី។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Recognizing and treating cutaneous signs of liver disease [Internet]. [cited 2018 Dec 18]. Available from: https://www.mdedge.com/ccjm/article/95017/gastroenterology/recognizing-and-treating-cutaneous-signs-liver-disease

Koulaouzidis A, Bhat S, Moschos J. Skin manifestations of liver diseases. Ann Hepatol. 2007 Sep;6(3):181–4.

https://www.livestrong.com/article/401667-itchy-skin-liver-problems/

Hegade VS, Kendrick SF, Rehman J, Jones DE. Itch and liver: management in primary care. Br J Gen Pract. 2015 Jun;65(635):e418–20.

Bhalerao A, Mannu GS. Management of Pruritus in Chronic Liver Disease [Internet]. Dermatology Research and Practice. 2015 [cited 2018 Dec 19]. Available from: https://www.hindawi.com/journals/drp/2015/295891/

 

កំណែ​ប្រែបច្ចុប្បន្ន

20/12/2024

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

សញ្ញាទាំង ៦ បង្ហាញថាសុខភាពថ្លើមចាប់ផ្តើមចុះខ្សោយហើយ!

ស្រី្តមា​ន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ដែក តែប្រយ័ត្នរឿងញ៉ាំថ្លើមសត្វ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ 6 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម