home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ អត់ពិបាកទេ

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ អត់ពិបាកទេ

ជំងឺ​មហារីក ៥ ប្រភេទ មាន​មហារីក​មាត់ស្បូន សុដន់ ក្រពះ-ពោះវៀនធំ សួត និង​ថ្លើម កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ញឹក​ញាប់​ជាង​គេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ លោក​វេជ្ជបណ្ឌិត​ថា តួលេខ​នេះ​បាន​មក​ពី​តាម​មន្ទីរពេទ្យ មិន​មែន​ជា​ស្ថិតិ​ជាតិ​នោះ​ទេ ហើយ​វ័យ​ដែល​កើត​ជំងឺ​មហារីក មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​អាយុ​ចាប់​ពី ៤៨-៥១ឆ្នាំ ។

ដ្បិត​តែ​មហារីក​ជា​ជំងឺ​កាច​សាហាវ តិច​និក​បង្ការ​មិន​ពិបាក​នោះ​ទេ។ ខាង​ក្រោម​នេះ​ជាមូល​ហេតុ និង​កត្តា​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក​តាម​ប្រភេទ​នីមួយៗ និង​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ទាំង​នោះ។

១. ជំងឺ​មហារីក​មាត់​ស្បូន

នៅ​កម្ពុជា​ជំងឺ​មហារីក​មាត់​ស្បូន​កើត​ច្រើន​ជាង​គេ ហើយ​ក៏​ជា​ជំងឺ​មហារីក​ទី១ នៅ​លើ​ស្ត្រី។ ជំងឺនេះ​បង្ក​ឡើង​ដោយ មេរោគ Human Papilloma Virus ឬ HPV ដែល​មាន​ដល់​ទៅ​ជា ១០០ ប្រភេទ​ឯណោះ ក្នុង​នោះ​មាន ជាង ៣០ ប្រភេទ​ដែល​បង្ក​ទៅ​ជា​ជំងឺ​មហារីក។
ជំងឺ​មហារីក​មាត់​ស្បូន គឺ​ជា​ជំងឺ​ដែល​ស្ត្រី​ម្នាក់ៗ​អាច​ការពារ​បាន ដោយ​ការ​ចាក់​វ៉ាក់​សាំង​ការពារ ដោយ​ក្មេង​ស្រីៗ​អាច​ចាក់​វ៉ាក់សាំង​នេះ​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ក្រោយ​ចាក់​រួច បើ​ស្រ្តី​បាន​ឆ្លង​កាត់​ការ​រួម​ភេទ ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់។ ចំពោះ​ស្ត្រី​ដែល​ធ្លាប់​រួមភេទ ត្រូវ​តេស្ត​កោសិកា​មាត់​ស្បូន​ពិនិត្យ​រក​មេរោគ HPV សិន បើ​លទ្ធផល​អវិជ្ជមាន​ទើប​អាច​ចាក់​វ៉ាក់​សាំង​បាន។

២. ជំងឺ​មហារីក​សុដន់

មហារីក​សុដន់​កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ មហារីក​សុដន់ គឺ​ជា​ជំងឺ​មហារីក​ដែល​កើត​មាន​លើ​ស្ត្រី និង​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​លើ​ពិភព​លោក ដោយ​ឡែក​នៅ​កម្ពុជា​ជំងឺ​មហារីក​សុដន់​ឈរ​នៅ​លំដាប់​លេខ​២ បន្ទាប់​ពី​ជំងឺ​មហារីក​មាត់​ស្បូន ដែល​បាន​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ ហើយ​មក​ដល់​ពេល​នេះ​ពុំ​ទាន់​ដឹង​មូល​ហេតុ​ច្បាស់​លាស់​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​សុដន់​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បញ្ជាក់ ស្ត្រី​ម្នាក់​អាច​កើត​ជំងឺ​មហារីក​សុដន់​ទៅ​បាន ត្រូវ​មាន​បម្រែ​បម្រួល​ហ្សែន​នៅ​ក្នុង​ខ្លួន ដែល​ហ្សែន​នោះ​បង្កើត​ចេញ​ជា​កោសិកា​មហារីក។

​ដ្បិត​តែ​គ្មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ តែ​យើង​អាច​បង្ការ​បាន​តាម​រយៈ​ការ​ទៅ​ថត​សុដន់ ឬ​ធ្វើ​អេកូ រក​មើល​ជំងឺ​មហារីក​ជាប្រចាំ និង​ការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង កាល​ណា​រក​ឃើញ​ជំងឺ​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូង ភាគ​រយ​ព្យាបាល​ជា​សះ​ស្បើយ​ខ្ពស់។

៣. ជំងឺ​មហារីក​ថ្លើម

មហារីក​ថ្លើម សំដៅ​លើ​បញ្ហា​មាន​ដុំ​មិន​ប្រក្រតី​កើត​មាន​នៅ​ក្នុង​កោសិកា​ថ្លើម ដែល​កើត​លើ​ប្រុសៗ​ច្រើន​ជាង​ស្ត្រី ភាគ​ច្រើន​ចន្លោះ​អាយុ​ពី ៥០-៧០ ឆ្នាំ។ មហារីក​ថ្លើម កើត​ឡើង​នៅ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​នៃ​​កោសិកា​ថ្លើម (ផ្លាស់​ប្តូរ​ហ្សែន DNA) ដោយ​ប្រែ​ប្រួល​មេតាប៉ូលីស​ក្នុង​ខ្លួន។ កោសិកា​ទាំង​នោះ នឹង​បាត់​បង់​ការ​គ្រប់​គ្រង ហើយ​បង្កើត​ជា​ដុំ​សាច់​មហារីក។

មូល​ហេតុ​កើត​មហារីក​ថ្លើម​ភាគ​ច្រើន មិន​ត្រូវ​បាន​គេ​កំណត់​ច្បាស់​លាស់​នោះ​ទេ ករណី​ខ្លះ​ជំងឺ​រលាក​ថ្លើម អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ថ្លើម​បាន ឯ​មូល​ហេតុ​ផ្សេង​ទៀត​រួម​មាន ជំងឺ​ក្រិន​ថ្លើម ឬ​ថ្លើម​ខូច​ខាត​ដោយ​សារ​ការ​ផឹក​ស្រា ធាត់ ឬ​ខ្លាញ់​រុំ​ថ្លើម​ជាដើម។
ចំពោះ​ជំងឺ​រលាក​ថ្លើម B យើង​អាច​ការពារ​ដោយ​ការ​ចាក់​វ៉ាក់​សាំង​តាំង​ពី​ពេល​ទារក​កើត​មក​ភ្លាម ចំពោះ​មនុស្ស​ធំ​វិញ​ត្រូវ​ឧស្សាហ៍​ពិនិត្យ​សុខភាព​បើ​សិន​ជា​ឃើញ​អង់ទីករ​ប្រឆាំង​មេរោគ​រលាក​ថ្លើម B ថយ​ចុះ ត្រូវ​ចាក់​ឡើង​វិញ។

៤. ជំងឺ​មហារីក​ក្រពះ

មហារីក​ក្រពះ សំដៅ​ទៅ​លើ​ការ​រីក​ដុះ​ដាល​នៃ​ដុំ​មហារីក​ក្នុង​ក្រពះ កើត​ឡើង​នៅ​ពេល​មាន​កោសិកា​ក្រពះ​កើន​ឡើង​ជា​ដុំ​សាច់។ មហារីក​ក្រពះ ជា​ជំងឺ​ឧស្សាហ៍​កើត​មាន និង​ងាយ​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ អាច​ស្លាប់​តែ​ម្តង។
មូល​ហេតុ​ពិត​ប្រាកដ​បង្ក​ឲ្យ​កើត​មហារីក​ប្រភេទ​នេះ នៅ​មិន​ទាន់​រក​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​កត្តា​ជំរុញ​ឲ្យ​កើត​មាន​មហារីក​ក្រពះ មាន​ដូច​ជា របប​អាហារ​សម្បូរ​សារធាតុ​នីត្រាត (Nitrates) អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ហានិភ័យ​កើត​មហារីក​នេះ។ សារធាតុ​នីត្រាត មាន​នៅ​ក្នុង​អាហារ​មាន​ជាតិ​ផ្សែង និង​ប្រៃ ត្រូវ​បាន​បំប្លែង​ដោយ​បាក់តេរី​ទៅ​ជា​នីទ្រី (Nitries) ដែល​ជា​សារ​ធាតុ​ធ្វើ​ឲ្យ​កើត​មហារីក។ អ្នក​មាន​មេ​រោគ​ក្រពះ (Helicobacter pylori) នឹង​ប្រឈម​កើត​មហារីក​ក្រពះ​កាន់​តែ​ខ្ពស់។

​ជំងឺ​មហារីក​ក្រពះ​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ និង​អត្រា​សង្ឃឹម​រស់​បាន​ខ្ពស់ ប៉ុន្តែ​ជំងឺ​មហារីក​ក្រពះ​នេះ កម្រ​នឹង​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​នៅ​ដំណាក់​កាល​ដំបូង​ណាស់។ កាលណា​បើ​វា​រាល​ដាល​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ វា​ពិបាក​នឹង​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ណាស់ និង​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​សង្ឃឹម​រស់​ទាប។ ដូច​នេះ មធ្យោបាយ​ល្អ​តែ​មួយ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ការ​លូត​លាស់​របស់​កោសិកា​មហារីក គឺ​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​។

៥. មហារីក​ពោះវៀន

កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន​រួម​មាន ការ​បរិភោគ​សាច់​ច្រើន កត្តា​អាយុ (លើស​ពី​៥០ឆ្នាំ) ការ​ផឹកស្រា ជក់បារី និង​ការ​ប្រែប្រួល​ហ្សែន។ ជំងឺ​នេះ​បើ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន នោះ​គឺ​អាច​ចម្លង​ទៅ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយ ក្លាយ​ជា​ជំងឺ​តំណពូជ។
វិធី​តែ​មួយ​គត់​ដែល​អាច​ឲ្យ​យើង​រក​ឃើញ​ជំងឺ​មហារីក​ពោះវៀន​ធំ​នៅ​ដំណាក់​កាល​ដំបូង និង​បង្ការ​ជំងឺ​នេះ​បាន គឺ​ការ​ឆ្លុះ​ពោះវៀន ហើយ​ក្រុម​គ្រួសារ​របស់​អ្នក​ជំងឺ​ទាំងអស់ តម្រូវ​ឲ្យ​ឆ្លុះ​ពោះវៀន ១-២ឆ្នាំ/ម្តង នៅ​ពេល​ពួកគេ​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ។

វេជ្ជបណ្ឌិត អ៊ាវ សុខា
វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ចាក់ប៉ុន្មានដង?

វះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចកើតមហារីកសុដន់ (វីដេអូ)

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន នៅពេលណាទើបមានប្រសិទ្ធភាព? (វីដេអូ)

ធ្វើម៉េចដឹងថា មហារីកសុដន់ឈានដល់ដំណាក់កាលចុងក្រោយ? (វីដេអូ)

មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

ញ៉ាំត្រីងៀត ត្រីឆ្អើរ អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន (វីដេអូ)

បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 14/09/2020
x