ថ្វីបើមហារីកមិនមែនជាជំងឺឆ្លងដូចជាផ្ដាសាយ ឬជំងឺកាមរោគ ប៉ុន្តែមានចំណុចមួយចំនួនធ្វើឲ្យអ្នកខ្លះច្រឡំ ឬគិតថាមហារីកជាជំងឺឆ្លង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ថ្វីបើមហារីកមិនមែនជាជំងឺឆ្លងដូចជាផ្ដាសាយ ឬជំងឺកាមរោគ ប៉ុន្តែមានចំណុចមួយចំនួនធ្វើឲ្យអ្នកខ្លះច្រឡំ ឬគិតថាមហារីកជាជំងឺឆ្លង។
មនុស្សយើងមិនអាចឆ្លងជំងឺមហារីកពីអ្នកផ្សេងនោះទេ។ ការនៅជិតស្និទ្ធគ្នា ការរួមភេទ ការថើប ការប៉ះពាល់គ្នា ញ៉ាំអាហារជាមួយគ្នា ឬតាមរយៈខ្យល់ដង្ហើមជាដើម សុទ្ធតែមិនអាចឆ្លងជំងឺមហារីកនោះទេ។ កោសិកាមហារីករបស់អ្នកណាម្នាក់មិនអាចរស់នៅក្នុងរាងកាយអ្នកផ្សេងម្នាក់ទៀតដែលកំពុងមានសុខភាពល្អនោះទេ។ ប្រព័ន្ធភាពរបស់មនុស្សយើងនឹងបំផ្លាញកោសិកាមកពីខាងក្រៅ រួមទាំងកោសិកាមហារីករបស់អ្នកផ្សេងផងដែរ។
ទោះបីជាមហារីកមិនមែនជាជំងឺឆ្លង តែមានស្ថានភាពមួយចំនួនអាចធ្វើឲ្យមនុស្សយើងយល់ច្រឡំថាវាអាចឆ្លងពីម្នាក់ទៅម្នាក់ទៀត។ ស្ថានភាពទាំងនោះមានដូចជា៖
ទោះបីជាមហារីកមិនអាចឆ្លងទៅអ្នកផ្សេងទៀតបាន ប៉ុន្តែមានមេរោគមួយចំនួនបានដើរតួសំខាន់ក្នុងការបង្កឲ្យកើតជាជំងឺមហារីកជាក់លាក់មួយចំនួន។ ការណ៍នេះហើយបានជាធ្វើឲ្យមនុស្សមួយចំនួនយល់ច្រឡំថាមហារីកជាជំងឺឆ្លង។ ការឆ្លងរោគដែលអាចបង្កជាហានិភ័យកើតជំងឺមហារីកមានដូចជាការឆ្លងវីរុស បាក់តេរី និងប៉ារ៉ាស៊ីត ជាដើម។
បើសិនជាជំងឺមហារីកអាចឆ្លងរាលដាលមាន យើងប្រហែលជាអាចមានការផ្ទុះឆ្លងរាលដាលជំងឺមហារីក ដូចជាជំងឺផ្ដាសាយធំដែរ។ មួយវិញទៀត បើមហារីកជាជំងឺឆ្លង យើងអាចស្រមៃមើលថាវានឹងឆ្លងពេញទាំងគ្រួសារ និងសូម្បីតែគ្រូពេទ្យដែលកំពុងព្យាបាលអ្នកជំងឺមហារីកផង ប៉ុន្តែវាមិនមានករណីបែបនេះទេ។
ជាការពិតថាមហារីកអាចកើតឡើងចំពោះគ្រួសារណាមួយលើសមាជិកលើសពីម្នាក់ ប៉ុន្តែមិនមែនមានន័យថាសមាជិកគ្រួសារដែលមានជំងឺមហារីកជាអ្នកចម្លងជំងឺនេះទៅសមាជិកម្នាក់ទៀតនោះទេ។ ហេតុផលដែលសមាជិកគ្រួសារអាចមានជំងឺមហារីកលើសពីម្នាក់អាចមកពី៖
នៅពេលសហគមន៍មួយមានអ្នកកើតជំងឺមហារីកច្រើន ក៏នាំឲ្យមានការគិតថាមហារីកជាជំងឺឆ្លងដែរ។ ប៉ុន្តែថាការកើតមានជំងឺមហារីកជាចង្កោមបែបនេះស្ទើរតែមិនអាចឆ្លុះបញ្ចាំងពីកម្រិតនៃការកើតមហារីកក្នុងសហគមន៍នេះ ឬសហគមន៍នោះ ខ្ពស់ជាងសហគមន៍ផ្សេងនោះទេ។ មូលហេតុនាំ ឲ្យសហគមន៍មួយមានមនុស្សកើតជំងឺមហារីកច្រើនគ្នា ក៏ពិបាកនឹងកំណត់ដែរ តែគេអាចមើលលើកត្តាបរិស្ថានរស់នៅ ទម្លាប់នៃការរស់នៅរបស់ប្រជាសហគមន៍ទាំងនោះ ថាជាដើមចមនៃការបង្កជំងឺមហារីកឬយ៉ាងណា។
ក្នុងករណីដ៏កម្រ កោសិកាមហារីករបស់អ្នកបរិច្ចាគសរីរាង្គ អាចធ្វើឲ្យមហារីកលូតលាស់ក្នុងរាងកាយអ្នកទទួល។ ករណីនេះ មិនងាយនឹងកើតមានទេ ព្រោះថាប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងបានតាមដាន និងបំផ្លាញកោសិកាមកពីក្រៅដែលមិនមែនជាកោសិការបស់ខ្លួន។ ប៉ុន្តែ អ្នកប្ដូរសរីរាង្គ ត្រូវគេប្រើថ្នាំសម្រាប់ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដើម្បីកុំឲ្យប្រព័ន្ធភាពស៊ាំវាយប្រហារលើសរីរាង្គដែលនឹងត្រូវវះកាត់ដាក់ឲ្យ។ ដើម្បីបញ្ចៀសបញ្ហាប្រឈមនៃជំងឺមហារីកនេះ អ្នកបរិច្ចាគសរីរាង្គ ត្រូវគេស្កែនពិនិត្យយ៉ាងល្អិតល្អន់រកមហារីក មុននឹងផ្ដល់សរីរាង្គបាន។
យ៉ាងណា ការសិក្សាថ្មីៗនេះបានបង្ហាញថា ជំងឺមហារីកច្រើនកើតលើអ្នកវះកាត់ដូរសរីរាង្គ។ រឿងនេះអាចទំនងជាមកពីថ្នាំដែលគេប្រើដើម្បីកាត់បន្ថយហានិភ័យលើករណីបដិសេធសរីរាង្គថ្មីជាជាងការឆ្លងរាងដាលមហារីកពីសរីរាង្គបរិច្ចាគ។ ថ្នាំគេប្រើនេះ ធ្វើឲ្យប្រព័ន្ធភាពស៊ាំអ្នកទទួលសរីរាង្គចុះខ្សោយ និងអាចរារាំងដល់ប្រព័ន្ធភាពស៊ាំក្នុងការស្វែងរក និងបំផ្លាញកោសិកា ឬវីរុសបង្កជំងឺមហារីក។
ថ្វីបើម្ដាយមានជំងឺមហារីក តែកម្រនឹងឆ្លងទៅកាន់កូនក្នុងផ្ទៃណាស់។ ជំងឺមហារីកប្រភេទខ្លះអាចឆ្លងពីម្ដាយទៅកាន់ទងសុក ប៉ុន្តែជំងឺមហារីកភាគច្រើនមិនអាចឆ្លងទៅកូនបានទេ។
ដោយហេតុថាជំងឺមហារីកមិនមែនជាជំងឺឆ្លង មិត្តភ័ក្ដិ ឬសមាជិកគ្រួសារ មិនគួរទុកអ្នកជំងឺមហារីកឲ្យនៅតែឯងនោះទេ។ ការមិនយកចិត្តទុកដាក់ពីសាច់ញាតិ ឬមិត្តភ័ក្ដិនឹងធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ឯកោ។ អ្នកជំងឺមហារីក ត្រូវការការគាំទ្រ និងយកចិត្តទុកដាក់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ