ផលប៉ះពាល់ក្រោយការវះកាត់រយៈពេលខ្លីនៃការវះកាត់ស្បូនចោល មានដូចជា ការឆ្លងមេរោគ ការហូរឈាម ការកកឈាម និងការខូចខាតដោយចៃដន្យទៅលើបំពង់បង្ហូរនោម ប្លោកនោម ឬរន្ធគូទ។
ចំណែកកត្តាប្រឈមទៅនឹងផលប៉ះពាល់រយះពេលយូរមានតិចតួចតែអាចធ្ងន់ធ្ងរ រួមមាន:
- ប្រឈមនឹងការរួមខ្លី និងស្ងួតរបស់ទ្វារមាស និងអាចឈឺនៅពេលរួមភេទ
- ហៀរទឹកនោម
- ហើមដៃ និងជើង (ដោយសារការចាល់ទឹកក្នុងខ្លួន)
- ស្ទះពោះវៀន(ដោយសារការកកស្ទះរបស់ជាលិកាដែលទើបជាហើយឡើងផ្លែនោះ ហើយអាចតម្រូវឲ្យធ្វើការវះកាត់ព្យាបាល)
ដោយសារតែស្បូនអ្នកត្រូវបានកាត់ចេញក្រោយវះកាត់ ដូចនេះអ្នកមិនអាចមានកូនបានទៀតនោះទេ។
អត្ថបទពាក់ព័ន្ធ៖ មហារីកមាត់ស្បូន បង្កការឈឺចាប់អីខ្លះ? ទប់ទល់របៀបណា?
៣-ការវះកាត់យកសរីរាង្គទាំងអស់ពីអាងត្រគាក
ការវះកាត់យកសរីរាង្គទាំងអស់ពីអាងត្រគាក គឺជាការវះកាត់មានទម្រង់ធំសម្រាប់អ្នកជំងឺដែលកើតមហារីកម្ដងទៀតបន្ទាប់ពីការវះកាត់ព្យាបាលបានជោគជ័យ។ អ្នកជំនាញនឹងព្យាបាលតាមវិធីនេះបើសិនមហារីករាលដាលដល់អាងត្រគាក តែវាមិនទាន់ឆ្លងទៅក្រៅពីតំបន់នេះ។ ការវះកាត់យកសរីរាង្គទាំងអស់ពីអាងត្រគាក ចែកជាពីរដំណាក់កាល៖
- គ្រូពេទ្យនឹងកាត់យកផ្នែកដែលមានមហារីកចេញរួមទាំងប្លោកនោមរន្ធគូទទ្វារមាស និងផ្នែកក្រោមនៃពោះវៀនធំ។
- នៅលើពោះអ្នកនឹងមានប្រហោងពីរដែលត្រូវបានចោះសំរាប់ផ្ទុកលាមក និងទឹកនោម (stomas)។
តាមរយៈការវះកាត់យកសរីរាង្គពីអាងត្រគាកគ្រូពេទ្យក៏អាចជួសជុលទ្វារមាសអ្នកឡើងវិញដោយយកស្បែកនិង ជាលិកាពីផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកដែលមានន័យថាអ្នកនៅអាចរួមភេទបានបន្ទាប់ពីវះកាត់ហើយទោះជាវាត្រូវការពេលបន្តិចក៏ដោយ។ គប្បីធ្វើការពិគ្រោះ ក៏ដូចជាប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យរបស់អ្នកឲ្យបានល្អិតល្អន់ជាមុន មុនពេលនឹងសម្រេចចិត្តជ្រើសរើសវិធីព្យាបាលណាមួយដើម្បីធ្វើការថ្លឹងថ្លែងរវាងកត្តាប្រឈម និងអត្ថប្រយោជន៍របស់វាឲ្យបានច្បាស់លាស់។
អត្ថបទពាក់ព័ន្ធ៖ ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។