backup og meta

មហារីក​មាត់​ស្បូន បង្ក​ការ​ឈឺ​ចាប់​អី​ខ្លះ? ទប់ទល់​​របៀបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Nov 15, 2019

    មហារីក​មាត់​ស្បូន បង្ក​ការ​ឈឺ​ចាប់​អី​ខ្លះ? ទប់ទល់​​របៀបណា?

    ពិត​ណាស់ មហារីក​មាត់​ស្បូន ​អាច​នាំ​ឲ្យ​គ្នា​យើង​ឈឺ​ចាប់​ខ្លាំង ជា​ពិសេស ត្រង់​ឆ្អឹង និង​ខ្នង ហើយ​ដើម​ហេតុ​បង្ក​ចម្បង​បង្ក​ឲ្យ​ឈឺ​ចាប់ គឺ​ការ​ហើម​តម្រង​នោម។ យ៉ាង​ណា ឈប់​ពិបាក​ចិត្ត​ទៀត​ទៅ “Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ​ខ្លះៗ​ជួយ​គ្នា​យើង ឬ​សម្រាប់​ជួយ​ចាស់ៗ​អាច​បំបាត់​ការ​ឈឺ​ចាប់​ទាំង​នោះ​បាន។ តើ​ឈឺ​អី​ខ្លះ ហើយ​កាត់​បន្ថយ​របៀប​ម៉េច?

    ១- ចាក់ម្ជុលវិទ្យាសាស្ត្រ

    ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ចាក់​ម្ជុល​វិទ្យាសាស្ត្រ អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ផ្នែក​សាច់ដុំ ក៏​ដូច​ជា​ឆ្អឹង បង្ក​ឡើង​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន។ ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ ​អាច​ជួយ​រាងកាយ​បញ្ចេញ​សារធាតុ​ម៉្យាង​ ​ជួយ​ឲ្យយើង​មាន​អារម្មណ៍​ធូរ​ស្រាល ពិសេស​នៅ​ពេល​​ ​កន្ត្រាក់​សាច់ដុំ​ ​បង្ក​ដោយ​ជំងឺ​មហារីក​ជា​ហេតុ​នាំ​ឲ្យ​យើង​ឈឺចាប់​កាន់​តែ​ធ្ងន់ធ្ងរ។

    ២- ទឹកខ្ញី

    ទឹក​ខ្ញី ជា​ឱសថ​មួយ​ប្រភេទ ​មាន​ប្រសិទ្ធិភាព​ការ​ព្យាបាល​ការ​ឈឺ​ចាប់។ លើស​ពី​នេះ​ ទឹក​ខ្ញី​មិន​​ប៉ះពាល់​ដល់​ម៉ាក់់អ៊ំ ឬគ្នាយើងមាន​ជំងឺ​មហារីក​ទេ ថែម​ទាំង​អាច​ជួយ​​សុខភាព​កាន់​តែ​ប្រសើរ​ឡើង​ ។ គប្បី​ផឹក​ទឹក​ខ្ញី​ឲ្យ​បាន ៤-៥ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ករណី​​ឈឺ​ចាប់​ធ្ងន់​ធ្ងរ ​អាច​សាកល្បង​ទំពារ​ខ្ញី​តែម្តង។

    ៣- សើច

    អាច​ជា​ករណី​ទៅ​មិន​រួច ពេល​ឈឺ​ចាប់ គ្មាន​អ្នកណា​សើច​ចេញ​ទេ ព្រោះ​ថា​ការ​ឈឺចាប់​បង្ក​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន​កាន់​តែ​ខ្លាំង​ឡើង យើង​ចាប់​ផ្តើម​​អារម្មណ៍​កាន់​តែតានតឹង ​កាន់​តែ​គិត​វា​​គ្រប់​ពេល។ យ៉ាង​ណា អាការៈ​ទាំង​នោះ​អាច​ធូរ​ស្បើយ​ឡើង​វិញ ​បើម៉ាក់អ៊ំ​ព្យាយាម​សើច​ឲ្យ​បាន​ច្រើន ​អាច​សាកល្បង​បណ្តោយ​ខ្លួន​ឲ្យ​សើច​បាន​ច្រើន ​តាម​រយៈ​ការ​មើល​រឿង​កំប្លែង វីដេអូ​សប្បាយ​ៗ ឬ​និយាយ​លេង​ជាមួយ​មិត្តភក្តិ ក្រុម​គ្រួសារ ជាដើម។ ​សើច​បានកាន់តែ​ច្រើន អារម្មណ៍​តាន​តឹងកាន់តែ​ធូរស្បើយ ​ភាព​ភ័យ​ខ្លាច ​ការ​ព្រួយ​បារម្ភ​នឹងខ្សត់ខ្សោយ​ផង​ដែរ។

    ៤- ហាត់ប្រាណនិងញ៉ាំអាហារត្រឹមត្រូវ

    ហាត់​ប្រាណ ​បូក​រួម​ជាមួយរបប​អាហារ​មាន​តុល្យភាព ​អាច​ជួយ​ឲ្យ​អាការៈ​ឈឺ​ចាប់ នឿយ​ហត់ ​អស់​កម្លាំង ​ថយ​ចុះ​បាន។ ហាត់​ប្រាណ​ថែម​ទាំង​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុងខ្លួន ​ប្រឆាំង​ជំងឺ​មហារីក​ទៀត​ផង។

    ជាមួយ​គ្នា​នេះ ញ៉ាំ​របប​អាហារ​ត្រឹម​ត្រូវ មាន​សារៈសំខាន់​ព្យាបាល​ជំងឺ​មហារីក​មាត់​ស្បូន ​ដូច​ជា​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ដូច​គ្នា។ ​ញ៉ាំ បន្លែ ផ្លែឈើ ​ស្រស់​ៗ​បាន​ច្រើន ការ​ឈឺចាប់​​កាន់​តែ​ថយ​ចុះ។

    ៥- ថ្នាំបំបាត់ការឈឺចាប់

    ការពារ​ ប្រសើរ​ជាង​​ព្យាបាល ហេតុនេះគប្បី​ប្រើ​ថ្នាំ​មុន​ពេលការ​ឈឺ​ចាប់​កាន់​តែ​ធ្ងន់ធ្ងរ។ គួរ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ចៀសវាង​ការ​ប្រើ​ថ្នាំលើសកម្រិត។ មួយ​​ទៀត ​គួរ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ប្រមាណ ៣០នាទី ​មុន​ចាប់​ផ្តើម​ហាត់​ប្រាណ។

    ៦- ទឹកម្ទេសក្តៅឧណ្ហៗ

    ទឹក​ម្ទេស​កាន់​តែ​ហឹរ គឺ​កាន់​តែ​ល្អ ​អាច​សាក​ល្បង​កិន​ម្សៅ Naga Bhut Jolokia ​កន្លះ​ក្រាម (​ជា​ផលិត​ផល​​ប្រទេស​ឥណ្ឌា) ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ទុក​ផឹក ព្រោះ​ជា​ម្សៅម្ទេស​ហឹរ​ខ្លាំង​បំផុត​មួយ។ លទ្ធផល​បាន​ពី​ការ​ស្ទង់​មតិបង្ហាញ​ថា ស្រីៗមាន​ជំងឺ​មហារីក ​ប្រើ​ម្សៅ​ប្រភេទ​នេះ ៣-៤ ដង​ក្នុង​មួយ​ថ្ងៃ មាន​អាការៈ​ធូរស្បើយ​ជាង​មុន​ដល់​ទៅ ៨០ ភាគរយ។

    ៧-វីតាមីន B2

    វីតាមីន B2 ​ជា​វីតាមីន​រលាយ​ក្នុង​ទឹក អាច​ជួយ​យើង​ឲ្យ​ចៀស​ផុត​ ​វត្តមាន​កោសិកា​បម្រុង​មហារីក ឬ​កោសិកា​មហារីក​នៅ​​មាត់​ស្បូន។ លើស​ពី​នេះ​ ​ថែម​ទាំង​អាច​ជួយ​ជួសជុល​ជាលិកា​មាត់​ស្បូន​ខូចខាត បន្ថយ​ការ​រលាក​ប្រព័ន្ធ​ប្រសាទ និង​បំបាត់​មេរោគ HPV ​ជួយ​កាត់​បន្ថយ​ហានិភ័យជំងឺ​មហារីក​មាត់​ស្បូន​ទៀត​ផង។ អាហារ​សម្បូរ​វីតាមីន B2 មាន​ដូច​ជា ថ្លើម ​ធញ្ញជាតិ ផ្សិត ស៊ុត អាល់ម៉ុន ទឹកដោះគោ និងត្រី​សាឌីន។

    How-to-Do-Exercise-If-You-Have-Ovarian-Cancer

    ៨- សមាធិ

    ធ្វើ​សមាធិ ជា​វិធីសាស្រ្ត​មួយ​អាច​ជួយ​កាត់​បន្ថយ​ភាព​ឈឺចាប់​ដោយ​មិន​ចាំ​បាច់​ប្រើ​ថ្នាំ។ ទោះ​បី​បច្ចេក​ទេស​សមាធិ​មាន​ច្រើន​ប្រភេទ​ក៏​ដោយ វិធី​សមាធិ​ទាំង​អស់ ​សុទ្ធ​តែ​អាច​ផ្តល់​ប្រសិទ្ធិភាព​ខ្ពស់​​កាត់​បន្ថយ​ការ​ឈឺចាប់​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។

    ៩- រមៀត

    រមៀត មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ កាត់​បន្ថយ​ការ​រលាក​កោសិកា​មាត់​ស្បូន បំផ្លាញ​មេរោគមហារីក​មាត់​ស្បូន កាត់​បន្ថយ​រោគសញ្ញា​មហារីក (ឧ. ករណីហូរ​ឈាម​ធ្ងន់ធ្ងរ ​ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក) ព្យាបាល​ដំបៅ​មាត់​ស្បូន និង​ទប់ស្កាត់​ការ​រីក​រាល​ដាល​​​កោសិកា​មហារីក​មាត់​ស្បូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម