២. តើកាំរស្មីព្រះអាទិត្យបង្កជាជំងឺមហារីកស្បែកបែបណា?
ជាង៨០ភាគរយនៃជំងឺមហារីកស្បែកបង្កដោយការត្រូវកាំរស្មីព្រះអាទិត្យUVច្រើនខ្លាំងពេក។ កាំរស្មីព្រះអាទិត្យអាចបំផ្លាញDNA ក្នុងកោសិកាស្បែករបស់យើង ដែលអាចធ្វើឲ្យមានចំនួនការខូចខាតចេះតែកើនឡើង និងបង្កជាហានិភ័យនៃការបំប្លែងហ្សែន ដែលនាំឲ្យមានជំងឺមហារីកស្បែក។
ការត្រូវកម្ដៅថ្ងៃខ្លាំង ឬមានការរលាកដោយសារកម្ដៅថ្ងៃកាន់តែញឹកញាប់ ការខូចខាតស្បែកក៏កាន់តែច្រើន និងបង្កហានិភ័យកើតជំងឺមហារីកកាន់តែខ្ពស់។ ការសិក្សាខ្លះបានលើកឡើងថាត្រឹមការរលាកដោយកម្ដៅថ្ងៃម្ដងក្នុងរយៈពេលពីរឆ្នាំ ក៏អាចបង្កឲ្យមានហានិភ័យកើតជំងឺមហារីកស្បែកកើនឡើងដល់ទៅបីដង។
៣. វិធីចៀសវាងពីកម្ដៅថ្ងៃ
ប្រសិនជាយើងសម្គាល់ឃើញថាស្បែកប្រែជាពណ៌ផ្កាឈូក ឬឡើងក្រហម យើងគួរស្វែងរកម្លប់ កុំឲ្យត្រូវកម្ដៅថ្ងៃបន្តទៀត ដើម្បីបញ្ឈប់ការបំផ្លាញស្បែក។ ការលាបឡេការពារកម្ដៅថ្ងៃនឹងមិនមានប្រសិទ្ធភាពការពារស្បែកឲ្យសុវត្ថិភាពទាំងស្រុងទេបើយើងនៅតែនៅក្រោមកម្ដៅថ្ងៃខ្លាំង។