ពីមុនជំងឺនេះកើតតែលើមនុស្សចាស់ទេ តែក្មេងៗសម័យឥឡូវក៏ប្រឈមដែរ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្នុង​សម័យ​ទំនើប​នេះ ក្មេងៗ​សុទ្ធ​តែ​អាច​កើត​ជំងឺ​ដែល​ធ្លាប់​តែ​កើត​បាន​ទៅ​លើ​មនុស្ស​ដែល​មាន​វ័យចំណាស់​ដែរ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្រ្តាចារ្យ​មហា​បរិញ្ញា សេង សេរី ឯកទេស​​ជំងឺ​ទឹក​នោម​ផ្អែម។

លោក​សាស្រ្តាចារ្យវេជ្ជបណ្ឌិត នៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន សម្បូរ​ណាស់​ក្មេង​ៗ ដែល​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​ចាស់ៗ​ដែរ។ កាល​ពី​មុន​ក្មេង​ៗ អាច​កើត​បាន​ត្រឹម​តែ​ជំងឺ​ទឹកនោម​ផ្អែម​ធម្មតា​ទេ ប៉ុន្តែ​ឥឡូវ​នេះ សម្រាប់​ជំងឺ​ទឹក​នោម​ប្រភេទ២ ដែល​ធ្លាប់​តែ​កើត​ទៅ​លើ​មនុស្ស​ចាស់​ ដែល​មាន​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ ក៏​អាច​កើត​បាន​ចំពោះ​ក្មេងៗ​ដែរ។

ចំណែក​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សាហាវ​មួយ​នេះ គឺ​ដោយ​សារ​តែ​ពពួក​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​ផលិត​ឡើង​ដោយ​ស្ករ​សិប្បនិមិត្ត​អស់​នោះ​ហើយ។ ​

អត្ថបទពាក់ព័ន្ធ៖

លោក​វេជ្ជបណ្ឌិតបន្ត​ថា យើង​អាច​សង្កេត​ឃើញថា នៅ​តាម​សាលា​រៀនឥឡូវ​នេះ ភាគ​ច្រើន​នៃ​ក្មេង​ដែល​មាន​ជំងឺ​ធាត់ ហើយ​ក្មេង​ណា​ដែល​ធាត់​លើស​ទម្ងន់​ខ្លាំង ​គឺ​គេច​មិន​រួច​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ទេ។

“​ទម្លាប់​ខ្មែរ​យើង ជាពិសេស ម៉ាក់​ប៉ា ឬ​យាយតា​ភាគ​ច្រើន​ដែល​ឃើញ​កូន ឬ​ចៅ​មាន​សាច់​ធាត់ តែង​តែ​អួត​ប្រាប់​គេឯង​ហើយ​ថា កូន​ខ្ញុំ ចៅ​ខ្ញុំ​មាន​សុខភាព​ល្អ​ណាស់ ធាត់​ឲ្យ​ត្លូៗ តែ​តាម​ការពិត​ទៅ វា​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ”។ 

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 28/05/2020 | កែសម្រួលចុងក្រោយ 28/05/2020

អត្ថបទគួរអាន

ឈឺពោះ

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
ថែទាំកូន

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 បានអាន​ចំនួន
ផ្លូវចិត្ត

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 បានអាន​ចំនួន
បេះដូងពីកំណើត

មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 បានអាន​ចំនួន

អ្នកអាចចូលចិត្ត

វិធីបែងចែកស្នាមអុជក្រហម ដោយសារមូសខាំ និងស្នាមគ្រុនឈាម

គ្រុនឈាម - រដូវ​ធ្លាក់​ភ្លៀង ក៏​ជា​រដូវ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ ដែល​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ហើយនោះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 30/06/2020 . 1 បានអាន​ចំនួន

កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

ជំងឺមហារីក​ - ជា​ទូទៅ អ្នក​ជំងឺ​ដែល​កើត​ជំងឺ​មហារីក​ស្ទើរ​តែ​ទាំង​អស់​អត់​ដឹង​ខ្លួន​ថា កើត​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ទី១....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
តិចនិកសុខភាព, ជីវិត និងសុខភាព 30/06/2020 . 2 បានអាន​ចំនួន

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ

កូនមិនញ៉ាំបាយ - ម៉ាក់ប៉ាខ្លះពិបាកកូនអត់ចេះញ៉ាំបាយ តែសម្រាប់​មធ្យោបាយ​ដែល​ចង់​ឲ្យ​កូន​ងាក​ទៅ​ញ៉ាំ​បាយ​ពេល​ជាមួយ​មនុស្ស​ធំ​ដែរ គឺ​អាស្រ័យ​ទៅ​លើ....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
តិចនិកចិញ្ចឹមកូន, ចិញ្ចឹមកូន 30/06/2020 . 2 បានអាន​ចំនួន

ជឿអត់! ក្មេងៗចូលចិត្តលេងដីភក់ ភាគ​ច្រើន​មាន​សុខភាពល្អហើយ​ឆ្លាត​ទៀត

ចិញ្ចឹមកូន - ប៉ាម៉ាក់ ភាគច្រើនមិនចូលចិត្តឲ្យកូនលេងដីទេ ព្រោះគិតថាកខ្វក់ ប៉ុន្តែការសិក្សាបែបវិទ្យាសាស្រ្តរ ក្មេងៗចូលចិត្តលេងដីសុខភាពល្អ ហើយឆ្លាតទៀត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
តិចនិកចិញ្ចឹមកូន, ចិញ្ចឹមកូន 29/06/2020 . 3 បានអាន​ចំនួន