តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន

    ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន

    តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ការ​ឡើង​ទម្ងន់​មានទំនាក់ទំនង​ទៅ​នឹង​ទម្លាប់​នៅ​ពេល​ល្ងាច ឬ​មុន​ចូលគេង។ ដូចនេះ​ការ​ដឹង​ពី​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់​ភ្លាមៗ​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហាឡើង​ទម្ងន់ និង​មាន​ផល​ល្អ​ដល់​សុខភាព​ផង​ដែរ។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​កំហុស​មុន​ចូលគេងមួយ​ចំនួន​​ដែល​ធ្វើ​ឲ្យយើង​​ឡើង​ទម្ងន់បាន។​

    . ការ​ញ៉ាំ​អាហារ​សម្រន់​ពេល​យប់

    យើង​ដឹង​ពី​ច្បាប់​ដែល​មិន​គួរ​ញ៉ាំ​អាហារ​ក្រោយ​ម៉ោង​៦ល្ងាច ប៉ុន្តែ​នេះ​មិន​បាន​បញ្ឈប់​យើង​ពី​ការ​ឃ្លាន​ពេល​យប់ និង​ការ​ញ៉ាំ​អាហារ​សម្រន់​ពេល​យប់​ទេ។ ការសិក្សា​ជាច្រើន​ក៏​បាន​ឲ្យ​ដឹង​ថា​ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ បន្ថែម​ពី​នេះ​ទៀត​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ូល កម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លីន និង​មាន​ផល​អវិជ្ជមាន​ចំពោះ​ការ​កំណត់​របស់​អ័រម៉ូន។ ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​ភាគច្រើន​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ ហើយ​ការ​ញ៉ាំ​កាឡូរី​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​បាន​ដុត​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។

    . ការ​ផឹក​កាហ្វេ​នៅ​ពេល​យប់

    ការ​ផឹក​កាហ្វេ​នៅ​ពេល​ល្ងាច​អាច​ប៉ះពាល់​ដល់​ដំណេក។ យើង​គួរ​ផឹក​កាហ្វេ​យ៉ាង​តិច​៦ម៉ោង​មុន​ចូល​គេង។ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ពី​អាស៊ីត chlorogenic ដែល​មាន​ក្នុង​កាហ្វេ​​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ ដូចនេះ​ដើម្បីឲ្យឡើងទម្ងន់​គ្នាយើងគួរ​ជំនួស​កាហ្វេ​ដោយ​ផឹក​តែ​រុក្ខជាតិ (Herbal tea) និង​ទឹក​ក្តៅវិញ​។

    . ការ​គេង​មិន​គ្រប់គ្រាន់

    ការ​គេង​ឲ្យ​គ្រប់​គ្រាន់​គឺ​គេ​ងពី​៧​ទៅ​៨ម៉ោង ហើយការគេងរាល់ថ្ងៃតិចជាងនេះអាចនាំឲ្យសុខភាពជួបនឹង​បញ្ហា​ផ្សេងៗ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ផ្លាស់ប្តូរ​ការ​ធ្វើ​មេតាប៉ូលីសរបស់រាងកាយ។ ក្រៅ​ពី​នេះ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ផ្លាស់​ប្តូរ​អ័រម៉ូន Leptin ដែលជាអ័រម៉ូនរក្សាការឃ្លាន និង​ចំណង់អាហារ ហើយការគេងមិនគ្រប់គ្រាន់កាត់បន្ថយការបញ្ចេញអ័រម៉ូន leptin​នេះ។ ម៉្យាងទៀត​អ័រម៉ូន​នេះ​នឹងធ្វើ​ឲ្យ​រាងកាយ​ចង់​ញ៉ាំ​តែ​អាហារ​សំបូរ​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់។

    . ការ​មិន​ហាត់​ប្រាណ

    ការ​ហាត់ប្រាណ​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់​ដោយ​ជួយ​ដល់​ការ​ធ្វើ​មេតាប៉ូលីស និង​ការ​ដុត​កាឡូរី។ ដូចនេះ​គួរ​ហាត់ប្រាណ​ជា​ប្រចាំ។ ការ​ដើរ​ប្រហែល១៥នាទី អាច​ជួយ​ដុត​បំផ្លាញ​បាន​១០០​កាឡូរី។

    អត្ថបទពាក់ព័ន្ធ៖

    . ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិច​នៅ​ពេល​ល្ងាច

    ការ​សិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិច​ដែល​បញ្ចេញ​នូវ​ពន្លឺ​ពណ៌​ខៀវ (blue light) មុន​ចូល​គេង​អាច​ធ្វើ​ឲ្យ​គេង​មិន​គ្រប់គ្រាន់​ ហើយ​យូរ​ទៅ​នឹង​​ឡើង​ទម្ងន់។ គ្រឿង​អេឡិចត្រូនិច​ទាំង​នេះ​រំខាន​ដល់​រាងកាយ​ក្នុង​ការ​ផលិត​អ័រម៉ូន melatonin ដែល​ជួយ​ដល់​ការ​គេង។ ដូចនេះ​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូវនិច គួរ​អាន​សៀវភៅ ឬ​ស្តាប់​ចម្រៀងវិញ​។

    អត្ថបទពាក់ព័ន្ធ៖

    . ក្រោកពីគេងថ្ងៃពេក

    អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​អ្នក​ដែល​ទទួល​បាន​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​អាច​សម្រក​ទម្ងន់​បាន​ជាង​អ្នក​មិន​ទទួល​បាន។ ដូចនេះ​ការ​ទទួល​បាន​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​រយៈពេល ២០​ទៅ​៣០នាទី​គឺ​មាន​ផល​ល្អ​សម្រាប់​ទម្ងន់​រាងកាយ។

    . ការ​លាប​ពណ៌​បន្ទប់​ខុស

    ពណ៌​ខៀវ​គឺ​អាច​បន្ធូរ​អារម្មណ៍​ដែល​នាំ​ឲ្យ​គេង​លក់​ស្រួល ហើយ​នៅ​ជួយ​ទប់​ចំណង់​ក្នុង​ការ​ញ៉ាំ​អាហារ​ទៀតផង។ រីឯ​ពណ៌​ក្រហម ឬ​ទឹកក្រូច​ធ្វើ​ឲ្យ​យើង​មាន​ថាមពល និង​ឃ្លាន។​ ដូចនេះ​គ្នាយើង​គួរ​ពិចារណា​ឡើង​វិញ​ពី​ពណ៌​បន្ទប់គេង​របស់យើង។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://brightside.me/inspiration-health/7-bedtime-mistakes-that-make-us-gain-weight-at-night-516210/

    Here’s what really happens when you’re sleep deprived

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: