បញ្ហាដំណេកផ្សេងទៀត

បញ្ហា​ដំណេក​ផ្សេង​ទៀត - មិន​រើស​អាយុ​ទេ​រឿង​គេង​មិន​លក់ គេង​មិន​ស្កប់ ឧស្សាហ៍​ភ្ញាក់ គេងៗ​បាត់​ដង្ហើម ស្រមុក ឬ​បញ្ហា​ផ្សេង​ជា​ច្រើន​ទៀត ជុំវិញ​ផល​រំខាន​ដល់​ការ​គេង ។ សូម​ស្វែងយល់​ពី​មូលហេតុ ពី​បញ្ហា និង​ដំណោះស្រាយ​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាដំណេកផ្សេងទៀត

គេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ​ ប្រឈមហានិភ័យសុខភាពជាច្រើន

ការសិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​ ដែល​គេង​ត្រឹម​​៥​ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ បើ​ធៀប​នឹង​អ្នក​ដែល​គេង​បាន​យូរ​ជាង​នេះ។ សារព័ត៌មាន​ CNN កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២២ បាន​ដក​ស្រង់​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដីPLOS Medicine ដែល​បាន​ផ្ដោត​ទៅ​លើ​ក្រុម​មនុស្ស​ចំនួន​៨០០០​នាក់​ ​មិន​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​អាយុ​៥០​ឆ្នាំ។ ការ​សិក្សា​រក​ឃើញ​ថា ចំពោះ​អ្នក​ដែល​មាន​វ័យ​៥០​ឆ្នាំ ដែល​គេង​ត្រឹម​​៥​ម៉ោង ឬ​តិច​ជាង​នេះ ប្រឈម​នឹង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ចំនួន​៣០% បើ​ធៀប​នឹង​អ្នក​ដែល​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​អាយុ​៦០​ឆ្នាំ​ មាន​ហានិភ័យ​៣២% និង​នៅ​វ័យ​៧០​ឆ្នាំ ប្រឈម​នឹង​ហានិភ័យ​រហូត​ដល់​៤០%​ឯ​ណោះ។ ជំងឺ​រ៉ាំរ៉ៃ​ទាំង​នោះ រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​មហារីក​ ជំងឺ​សរសៃ​ឈាម​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង ជំងឺ​ខ្សោយ​បេះដូង ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ ជំងឺ​ថ្លើម​ ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺ​​វង្វេង ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​Parkinson’s និង​ជំងឺ​រលាក​សន្លាក់​​ជា​ដើម​។​ [embed-health-tool-bmr] ចំណែក​​ឯ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ដែល​គេង​មិន​គ្រប់គ្រាន់​ (តិច​ជាង​៧​ ទៅ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ) មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​រួម​មាន​ធាត់​ជ្រុល និង​សម្ពាធ​ឈាម​ខ្ពស់។ ខុស​ពី​ការ​សិក្សា​ដទៃ​ទៀត ការ​សិក្សា​ថ្មី​នេះ មិន​បាន​រក​ឃើញ​ថា​អ្នក​ដែល​គេង​ច្រើន​ជាង​៩​ម៉ោង​ មាន​បញ្ហា​សុខភាព​ឡើយ ប៉ុន្តែ​អ្នក​ចូលរួម​មួយ​ចំនួន​​បាន​គេង​ច្រើន​ជ្រុល និង​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​ផង​ដែរ។ ការ​គេង​មិន​គ្រប់គ្រាន់​​នៅ​វ័យ​កណ្ដាល​ និង​វ័យ​ចំណាស់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​រ៉ាំរ៉ៃ​ ហើយ​ការ​រក​ឃើញ​ទាំង​នេះ គាំទ្រ​​ដល់​ការ​លើក​កម្ពស់​ការ​គេង​ស្កប់ស្កល់​ និង​គ្រប់គ្រាន់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា […]

ស្វែងរក បញ្ហាដំណេកផ្សេងទៀត

បញ្ហាដំណេកផ្សេងទៀត

​ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ!

ធ្លាប់​អត់​ពេល​ខ្លះ​ក្រោក​ពី​គេង​ មាន​អារម្មណ៍​ថា​ខ្សោះ​អស់​ពី​ក្នុង​ខ្លួន​រលីង ទាំង​ដែល​យប់​ឡើង​គេង​ដូច​រាល់​ដង​សោះ? ចម្ងល់​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បណ្ដាល​មក​ពី​យើង​គេង​ខ្វះ​ខ្យល់​អុកស៊ីសែន និង​កត្តា​មួយ​ចំនួន​ទៀត។ រឿង​ខ្សោះ​អស់​កម្លាំង​នេះ​មិនមែន​មកពី​កន្លែង​គេង​នោះទេ អាច​មកពី​យើងជា​មនុស្ស​ធាត់ គេង​ផ្ងារ៖“ពេល​យើង​ក្រោក​ពី​គេង​ហើយ​ខ្សោះ​នោះ ច្រើន​តែ​ជា​អ្នក​ធាត់ ហើយ​គេ​ផ្ងារ និង​គេង​ស្រមុក។ ការ​គេង​ស្រមុក​នេះ​ទៀត​សោត ជា​សញ្ញា​ដក​ដង្ហើម​មិន​បាន​គ្រប់គ្រាន់ ហើយ​ខ្លួន​យើង​ខំប្រឹង​ដក​ដង្ហើម​ត្បៀត​នឹង​បំពង់​ខ្យល់ ចឹង​ហើយ​ពេល​គេង​យើង​មិន​ដឹង​ថា​មាន​រឿង​ឡើយ”។ លោក​បាន​បន្ត​ទៀត​ថា បើ​មិន​ចង់​ដេក​ស្រមុក គួរ​ចៀសវាង​ដេក​ផ្ងារ ហើយដូរ​មក​ដេក​ចំហៀង​វិញ​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ វេជ្ជបណ្ឌិត​វ័យ​ក្មេង​ខាង​លើ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា អាការៈ​បែប​នោះ​អាច​មកពី​ពេល​គេង​យើង​ឃ្លុំ​ជិត​មុខ​ពេក ឬ​ក៏​ក្នុង​បន្ទប់​គេង​ហប់​គ្មាន​ខ្យល់​អាកាស​គ្រប់គ្រាន់​ជាដើម។ អាការៈ​បែប​នេះ​មិន​បាច់​រក​ថ្នាំ ឬ​ព្យាបាល​អ្វី​ពិសេស​ឡើយ គ្រាន់តែ​យើង​ប្ដូរ​មក​គេង​ប្រកប​ដោយ​ផាសុកភាព ដោយ​ក្នុង​បន្ទប់​ត្រូវ​មាន​ខ្យល់​ចេញ​ចូល​ឲ្យ​បាន​គ្រប់គ្រាន់ និង​ឥរិយាបថ​មួយ​ចំនួន។ មួយ​វិញ​ទៀត​ករណី​នេះ​មិនមែន​មកពី​ការ​គេង​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ការ៉ូ​ដូច​ពាក្យ​ចចាមអារ៉ាម​កន្លង​មកនោះ​​ទេ ។ អត្ថបទពាក់ព័ន្ធ៖ ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ