ការដើរលេងបោះតង់ កំពុងពេញនិយមខ្លាំងណាស់ ពិសេសយុវវ័យគ្នាយើងតែម្តង ចូលចិត្តដើរលេងគេងព្រៃស្រូបយកខ្យល់បរិសុទ្ធ និងគយគន់ភាពស្រស់បំព្រងរបស់ធម្មជាតិ។ យ៉ាងណា ដើរលេងគេងបោះតង់ក្នុងព្រៃ ក៏ត្រូវចេះតិចនិកខ្លះៗ ពិសេសរឿងការពារពីសត្វពស់ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់តិចនិកការពារខ្លួនខ្លះៗឲ្យគ្នាយើងបានដឹង។
១- រៀបចំតង់ឲ្យនៅឆ្ងាយពីជម្រកសត្វពស់
សត្វពស់ជាទូទៅ តែងវាចុះពីដើរឈើ ហេតុនេះ ត្រូវប្រាកដថា កន្លែងយើងបោះតង់ ត្រូវតែជាទីតាំងដែលវាល មិនមានដំបូក ឬដើមឈើ ដែលសត្វពស់អាចលាក់ខ្លួន ឬបិទបាំងពីភ្នែកយើងបាន។
២- មុនពេលចូលតង់ ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ
សត្វពស់ ជាសត្វល្មូន អាចពួនសម្ងំនៅខាងក្រោមតង់របស់យើងបាន។ នៅពេលថ្ងៃ បើយើងមានកម្មវិធីសប្បាយជួបជុំ ឬសកម្មភាពអ្វីផ្សេងខាងក្រៅតង់ ត្រូវតែបិទសំណាញ់តង់ឲ្យជិត ហើយមុនពេលចូលក្នុងតង់ ត្រូវប្រាកដណាស់ គ្មានមិត្តថ្មីរបស់យើងមកសម្ងំពួនក្នុងតង់ឡើយ។ ជាគំនិតល្អ ត្រូវពិនិត្យកាបូប ឬរបស់របរណាដែលសត្វពស់អាចលាក់ខ្លួនបាន មុននឹងគេង។
អត្ថបទពាក់ព័ន្ធ៖
៣- ពិនិត្យតង់ឲ្យបានត្រឹមត្រូវសព្វកន្លែង
ចំណុចសំខាន់បំផុត ត្រូវរូតបិទសំណាញ់តង់គ្រប់ពេលវេលាតាមតែអាចធ្វើបាន ហើយពិនិត្យតង់ឲ្យបានល្អិតល្អន់ ពិសេសរឿងតង់រហែកមានប្រហោង ព្រោះអាចនាំឲ្យពស់លូនចូលក្នុងតង់យើងបាន។
៤- ប្រមូលអាហារដែលមានក្លិនទាក់ទាញពស់ ចេញពីតំបន់យើងបោះតង់
ជាគំនិតល្អបំផុតមួយ ត្រូវរក្សាអាហារ រាប់បញ្ចូលទាំងអាហារសល់ ក្នុងថង់យើងចងឲ្យជិត ដើម្បីបញ្ចៀសការទាក់ទាញភ្ញៀវថ្មីរបស់យើង ដែលយើងមិនចង់ជួប។
ដើម្បីកុំឲ្យពស់ចាប់អារម្មណ៍តំបន់យើងបោះតង់ ត្រូវតែយកអាហារចេញឲ្យឆ្ងាញ ព្រោះក្លិនអាហាររបស់យើង មិនត្រឹមតែទាក់ទាញពស់នោះទេ អាចទាក់ទាញទាំងសត្វផ្សេងៗមកក្បែរតង់យើងបានទៀតផង រាប់បញ្ចូលទាំងកណ្តុរ និងសត្វស្លាប ដែលសុទ្ធសឹងជាអាហារពិសេសរបស់ពស់។
អត្ថបទពាក់ព័ន្ធ៖
- ទទួលបានវីតាមីន N ពីធម្មជាតិបៃតង ស្មើនឹងថ្នាំទិព្វជួយសុខភាពផ្លូវចិត្ត
- នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន
- ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង
៥- ប្រើស្ព្រាយគីមីបាញ់ជុំវិញតង់
បើយើងជាមនុស្សខ្លាចពស់ខ្លាំង ឬធ្លាប់មានបទពិសោធន៍ភ័យអស់ព្រលឹងដោយសារសត្វពស់ពីមុនមក អាចសាកល្បងប្រើស្ព្រាយមានផ្ទុះសារធាតុគីមីដែលពស់មិនចូលចិត្តបាន។
ស្ព្រាយទាំងនេះ គឺមានច្រើនប្រភេទ ទាំងប្រភេទប្រើខាងក្រៅតង់ និងខាងក្នុងតង់ ហើយបើគ្នាយើងមិនធ្លាប់ប្រើសោះ អាចសាកល្បងប្រភេទ Liquid Fence ដែលពេញនិយមបំផុតជុំវិញពិភពលោក នឹងងាយរកទិញ។ អាចសាកសួរតាមឱសថស្ថាន និងសុំការណែនាំពីគ្រូពេទ្យ ឬឱសថការីបានមុននឹងយកមកប្រើ។
អត្ថបទពាក់ព័ន្ធ៖
- គុណប្រយោជន៍ទាំងនេះ គ្រប់គ្រាន់ឲ្យគ្នាយើងងាកមករកការអានសៀវភៅវិញ
- ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ “ជីវិត”
“Hello គ្រូពេទ្យ’ ជូនពរឲ្យដំណើរកម្សាន្តជាមួយធម្មជាតិរបស់គ្នាយើងទាំងអស់ សប្បាយរីករាយ និងជួបតែសំណាងល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]