និយមន័យ
១- អ្វីជាតេស្តជាតិពុល?
តេស្តជាតិពុលនេះប្រើដើម្បីពិនិត្យសារធាតុថ្នាំ និងសារធាតុគីមីផ្សេងទៀតដែលអាចមាននៅក្នុងខ្លួនយើងតាមរយៈការបិនិត្យឈាម ទឹកនោម ទឹកមាត់ សារធាតុនៅក្នុងក្រពះ ឬញើសជាដើម។
ថ្នាំនិងសារធាតុគីមីទាំងនេះអាចពិនិត្យបានមិនត្រឹមតែចំពោះថ្នាំដែលមានវេជ្ជបញ្ជា ថ្នាំមិនមានវេជ្ជបញ្ជាទេ (Aspirin Acetaminophen) ថែមទាំងវីតាមីន អាហារបំប៉ន ស្រា និងថ្នាំញៀនដូចជាកូការអ៊ីន និងហេរ៉ូអ៊ីនទៀតផង។ មនុស្សយើងអាចនាំសារធាតុទាំងនេះចូលក្នុងខ្លួនបានដោយចេតនា ឬជាការចៃដន្យណាមួយ។
អត្ថបទពាក់ព័ន្ធ៖
ចំនួនអតិបរមានៃថ្នាំដែលតេស្តនេះអាចពិនិត្យបានគឺដល់ទៅ ៣០ ក្នុងមួយដង។ មានហេតុផល ៣យ៉ាង ដែលការធ្វើតេស្តនេះច្រើនធ្វើទៅលើទឹកនោម ជាងឈាម និងទឹកមាត់។ ទីមួយការធ្វើតេស្តទឹកនោម គឺថ្នាំភាគច្រើនមានសល់ក្នុងទឹកនោមច្រើនជាងទឹកមាត់ ឬឈាម។ មួយវិញទៀត ការធ្វើតេស្តទឹកនោម គឺនៅតែស្រួលជាងធ្វើតេស្តឈាម និងទឹកមាត់ ដោយហេតុថាដានថ្នាំអាចនៅក្នុងទឹកនោមយូរជាងនៅក្នុងឈាម និងទឹកមាត់។ ចំណុចចុងក្រោយគឺការធ្វើតេស្តលើទឹកមាត់អាចរកឃើញដានថ្នាំត្រឹមតែថ្ងៃចុងក្រោយប៉ុណ្ណោះ ខណៈធ្វើតេស្តលើទឹកនោមអាចរកឃើញដល់ទៅរយៈពេលប្រាំថ្ងៃចុងក្រោយ។
២- ហេតុអ្វីបានជាត្រូវធ្វើវាតេស្តជាតិពុល?
យើងប្រើតេស្តនេះនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ដូចជាដើម្បីកំណត់ថ្នាំដែលលេបដោយចៃដន្យឬដោយចេតនា ហើយការលេបនោះលើសចំនួន ឬបណ្ដាលឲ្យពុល ដើម្បីរកមូលហេតុពុលថ្នាំធ្ងន់ធ្ងរ និងតាមដានមនុស្សដែលប្រើថ្នាំជាប្រចាំ និងកំណត់អត្តសញ្ញាណនៃថ្នាំមួយចំនួននៅក្នុងរាងកាយក្នុងគោលបំណងវេជ្ជសាស្ត្ រឬផ្លូវច្បាប់។
ហេតុផលផ្សេងទៀតមានដូចជា៖
- ញៀនស្រា
- ស្ថានភាពពេលឈប់ផឹកស្រា
- បញ្ហាផ្លូវចិត្ត
- ពុលតម្រងនោម
- ផលវិបាកពេលតមស្រា (ប្រកាច់)
- ប្រកាច់
- បាត់ការចងចាំ
- តាមដានការញៀនថ្នាំ
- បញ្ហាគភ៌ជាមួយនឹងស្រា
- ការលេបថ្នាំលើសកម្រិតដោយចេតនា
- ដាច់សរសៃឈាមខួរក្បាលដោយសារជាតិកូកាអ៊ីន
- សង្ស័យថាមានករណីរំលោភ
ការត្រៀមខ្លួន
៣- តើខ្ញុំត្រូវដឹងអ្វីខ្លះមុននឹងធ្វើតេស្តជាតិពុល?
ការធ្វើតេស្តរកជាតិពុកដោយប្រើទឹកនោម ឬឈាមនឹងផ្ដល់លទ្ធផលល្អនិងកាន់តែច្បាស់ជាងការប្រើទឹកមាត់។ ជាទូទៅការរកជាតិថ្នាំក្នុងទឹកនោមងាយស្រួលជាងរកក្នុងឈាមប្រសិនបើប្រើតាមវិធីមន្ទីពិសោធន៍។
វិធីសាស្ត្រដែលបានប្រើដើម្បីធ្វើតេស្តនេះអាចប៉ះពាល់ដល់ភាពត្រឹមត្រូវនៃលទ្ធផល។ ប្រសិនបើថ្នាំដែលគ្នាយើងបានលេបរកមិនឃើញ គេហៅថាលទ្ធផលមិនពិតអវិជ្ជមាន។
អត្ថបទគួរអាន៖
- កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ?
- ប្រភេទនៃការញៀនឧស្សាហ៍កើតមានបំផុត
- ធ្លាប់ដេកហៀរទឹកមាត់អត់? នេះជាមូលហេតុ និងវិធីបំបាត់
យ៉ាងហោចណាស់គួរប្រើពីរវិធីដើម្បីបញ្ជាក់លទ្ធផលញៀនថ្នាំដែលអាចចេញលទ្ធផលខុស ដោយសារផលវិបាកដែលអាចកើតមាន និងទិដ្ឋភាពផ្នែកច្បាប់នៃការធ្វើតេស្តគ្រឿងញៀន។ ជាទូទៅមិនអាចទៅរួចទេក្នុងការប្ដូរលទ្ធផលដោយការផឹកទឹកច្រើន ឬលេបសារធាតុផ្សេងទៀតបន្លំចូល។
ដើម្បីការពារការផ្លាស់ប្ដូរ ឬបាត់បង់គំរូនៃការធ្វើតេស្តនេះ ក្នុងករណីសង្ស័យប្រើគ្រឿងញៀន គេត្រូវប្រើឯកសារ “ច្រវាក់ដាក់អ្នកទោស” រក្សាទុករួមជាមួយរបាយការណ៍តេស្តនិងតម្រូវឲ្យចុះហត្ថលេខាលើគ្រប់អ្នកដែលត្រូវគ្រប់គ្រង។ អ្នកដែលហាត់កាងារក៏ត្រូវបានពិនិត្យទឹកនោម ឈាមនិង ទឹកមាត់ដែរ។
ថ្នាំញៀនដែលហឺតចូលមិនត្រូវបានរកឃើញដោយតេស្តស្តង់ដារទេ។ នៅពេលនរណាម្នាក់ស្រូបយកផលិតផលប្រើប្រាស់ក្នុងផ្ទះដើម្បីសម្រើប នេះហៅថាហឺតញៀនថ្នាំ ដូចជាកាវ ទឹកលាងសម្អាតក្រចក ស្ព្រៃបាញ់ថ្នាំ និងទឹកសម្រាប់លាងសម្អាតជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ហេរ៉ូអុីនបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព កុំចង់សាកឲ្យសោះ
- ការប្រើប្រាស់គ្រឿនញៀន ជាមូលហេតុនាំឲ្យពលរដ្ឋអាមេរិក កើតជំងឺថ្លើមកាន់តែច្រើន
យល់ដឹងពីដំនើរការ
៤- តើខ្ញុំត្រូវត្រៀមអ្វីខ្លះមុននឹងធ្វើតេស្តនេះ?
ចូរពិភាក្សាជាមួយគ្រូពេទ្យដោយប្រុងប្រយ័ត្នរាល់ការសង្ស័យពីស្ថានភាពសុខភាព ឬថ្នាំដែលយើងកំពុងលេប ដើម្បីទទួលបានលទ្ធផលល្អ។ ជាទូទៅមិនមានការរៀបចំអ្វីពិសេសសំរាប់តេស្តនេះទេ។ តេស្តនេះត្រូវបានធ្វើនៅពេលមានការស៊ើបអង្កេតគ្រឿងញៀន។ ក្នុងករណីនេះទាមទារឲ្យមាននិតិវិធីពិសេសដូចជាកិច្ចព្រមព្រៀងពិសេស ការគ្រប់គ្រងនិងស្លាក់សញ្ញានៃគំរូជាដើម។
៥- តើមានអ្វីកើតឡើងពេលកំពុងធ្វើតេស្ត?
នៅពេលតេស្តនេះរួចរាល់ហើយ អ្នកធ្វើតេស្តនឹងបូមឈាមតាមសរសៃវ៉ែនក្នុងបរិមាណណាមួយ។ បន្ទាប់មកគំរូទាំងនេះនឹងត្រូវបានពិនិត្យនិងសន្និដ្ឋានដោយតេស្ត។ នៅពេលធ្វើតេស្ត ដើម្បីការពារការរំខាននៅក្នុងវត្ថុគំរូ ការអនុវត្តច្បាប់ ឬបុគ្គលិកពេទ្យនឹងត្រូវបានស្នើសុំឲ្យត្រួតពិនិត្យដំណើរការនៃទឹកនោម។
៦- តើមានរឿងអ្វីកើតឡើងបន្ទាប់ពីធ្វើតេស្ត?
បន្ទាប់ពីការធ្វើតេស្ត អ្នកដែលត្រូវគេតេស្តនឹងត្រូវតាមដានដើម្បីធានាលទ្ធផល ឬវាស់ពីកម្រិតថ្នាំណាមួយ។
យល់ដឹងពីលទ្ធផល
៧- តើលទ្ធផលខ្ញុំមានន័យដូចម្តេច?
លទ្ធផលតេស្តធម្មតា៖ មិនមានថ្នាំសង្ស័យក្នុងឈាម ទឹកនោម ឬទឹកមាត់។ កម្រិតថ្នាំមានវេជ្ជបញ្ជា ឬមិនមានវេជ្ជបញ្ជារកឃើញនៅក្នុងឈាម ទឹកនោម ឬទឹកមាត់ស្ថិតក្នុងកម្រិតមានប្រសិទ្ធភាព។
លទ្ធផលមិនប្រក្រតី៖ ថ្នាំដែលគេសង្ស័យត្រូវរកឃើញក្នុងឈាម ទឹកនោម ឬទឹកមាត់។ កម្រិតថ្នាំមានវេជ្ជបញ្ជា ឬមិនមានវេជ្ជបញ្ជាត្រូវបានរកឃើញក្នុងឈាម ទឹកនោម ឬទឹកមាត់ក្នុងកម្រិតទាបពេក ឬខ្ពស់ពេកដែលអាចឲ្យពុល។
កម្រិតខ្ពស់៖ ក្នុងកម្រិតខ្ពស់ពេក ឬប្រើរយៈពេលយូរពេកលទ្ធផលអាចនឹងលើសកម្រិត។ ថ្នាំលើសកម្រិតអាចមកពីកម្រិតខ្ពស់ពេកនៃថ្នាំមានវេជ្ជបញ្ជានិងមិនមានវេជ្ជបញ្ជា។ ពេលណាយើងចាប់ផ្ដើមលេបថ្នាំថ្មីក៏អាចនឹងមានប្រតិកម្មដែរ។ ការលេបថ្នាំខុស ឬព្យាបាលមិនបានត្រឹមត្រូវក៏ត្រូវចាត់ទុកថាជាមូលហេតុពីនៃការលើសកម្រិតដែរ។
កម្រិតទាប៖ កម្រិតទាបនៃថ្នាំមានវេជ្ជបញ្ជា និងមិនមានវេជ្ជបញ្ជាក៏អាចនិយាយបានជាការលេបថ្នាំខុស។
៨- តើអ្វីដែលអាចប៉ះពាល់ដល់ការធ្វើតេស្ត?
លទ្ធផលតេស្តអាចគ្មានប្រយោជន៍ប្រសិនជា៖
- ថ្នាំខ្លះអាចច្រលំជាមួយថ្នាំផ្សេង។ ឧទាហរណ៍ ថ្នាំក្អកដែលមិនមាន Narcotics អាចរកឃើញថាមាន។
- ការផឹកនិងញ៉ាំអាហារខ្លះ(ដូចជាអាហារដែលមានជាតិអាភៀន)
- មានឈាមនៅក្នុងទឹកនោម
- ពេលវេលាលេបថ្នាំ និងពេលយកគំរូ
- មិនមានគំរូទឹកនោមច្រើន
ក៏មានថ្នាំមួយចំនួនអាចប្ដូរលទ្ធផលតេស្តនេះបានដែរ។ យើងត្រូវប្រាកដថាបានប្រាប់ពេទ្យអំពីថ្នាំទាំងអស់ដែលបានប្រើប្រាស់។
លទ្ធផលនៃតេស្តអាចប៉ះពាល់ដោយសារថ្នាំដែលយើងលេប។ យ៉ាងណាក៏ដោយ សូមពិភាក្សាជាមួយគ្រូពេទ្យអំពីថ្នាំទាំងនោះ។
លទ្ធផលអាចខុសៗគ្នាអាស្រ័យលើមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ។ សូមពិភាក្សារជាមួយគ្រូពេទ្យដើម្បីព័ត៌មានលម្អិត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]