Toxicology Test (តេស្ត​ពិនិត្យ​ជាតិពុល)

Toxicology Test (តេស្ត​ពិនិត្យ​ជាតិពុល)

និយមន័យ

១- អ្វី​ជាតេស្ត​ជាតិពុល?

តេស្ត​ជាតិ​ពុល​នេះ​ប្រើ​ដើម្បី​ពិនិត្យ​សារធាតុ​ថ្នាំ ​និង​សារធាតុ​គីមីផ្សេង​ទៀត​ដែលអាច​មាន​​នៅ​ក្នុង​ខ្លួន​យើង​តាម​រយៈ​ការបិនិត្យ​ឈាម ទឹកនោម ទឹកមាត់ សារធាតុ​នៅ​ក្នុង​ក្រពះ​ ឬ​ញើស​ជាដើម។

ថ្នាំ​និង​សារធាតុ​គីមី​ទាំង​នេះ​អាចពិនិត្យ​បាន​មិន​ត្រឹម​តែ​ចំពោះ​ថ្នាំ​ដែលមាន​វេជ្ជបញ្ជា ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​ទេ (Aspirin Acetaminophen) ថែម​ទាំង​វីតាមីន អាហារ​បំប៉ន ស្រា​ និងថ្នាំញៀនដូចជា​កូការអ៊ីន​ និង​ហេរ៉ូអ៊ីន​ទៀត​ផង។ មនុស្ស​យើង​អាច​នាំ​សារធាតុ​ទាំងនេះ​ចូល​ក្នុង​ខ្លួន​បាន​ដោយ​ចេតនា ឬជាការចៃដន្យណាមួយ​។

អត្ថបទពាក់ព័ន្ធ៖

ចំនួន​អតិបរមានៃ​ថ្នាំ​ដែលតេស្ត​នេះ​អាចពិនិត្យ​បាន​គឺ​ដល់​ទៅ ​៣០ ក្នុង​មួយដង។ មាន​ហេតុផល ៣​យ៉ាង ដែល​ការ​ធ្វើតេស្ត​នេះ​ច្រើនធ្វើ​ទៅ​លើ​ទឹកនោម​ ជាង​ឈាម ​និង​ទឹកមាត់។ ទីមួយការ​ធ្វើ​តេស្ត​ទឹក​នោម​ គឺ​ថ្នាំភាគច្រើន​មាន​សល់​ក្នុង​ទឹក​នោម​ច្រើនជាង​ទឹកមាត់ ឬឈាម។ មួយវិញ​ទៀត ការធ្វើតេស្ត​ទឹក​នោម​ គឺ​នៅ​តែ​ស្រួលជាង​ធ្វើតេស្តឈាម និង​ទឹកមាត់ ដោយហេតុថា​ដាន​ថ្នាំ​អាច​នៅ​ក្នុង​ទឹក​នោម​យូរជាង​នៅ​ក្នុង​ឈាម និង​ទឹក​មាត់។ ចំណុចចុងក្រោយគឺការធ្វើតេស្ត​លើ​ទឹក​មាត់អាច​រកឃើញ​ដាន​ថ្នាំ​ត្រឹមតែ​ថ្ងៃចុងក្រោយ​ប៉ុណ្ណោះ ខណៈធ្វើតេស្ត​លើ​ទឹក​នោម​អាច​រកឃើញ​ដល់ទៅ​រយៈពេល​ប្រាំ​ថ្ងៃចុងក្រោយ។

២- ហេតុ​អ្វី​បាន​ជា​ត្រូវធ្វើ​វាតេស្តជាតិពុល​?

យើង​ប្រើតេស្តនេះ​​នៅ​ក្នុង​ស្ថានភាពសង្គ្រោះ​បន្ទាន់​ដូចជា​ដើម្បី​កំណត់​ថ្នាំ​ដែល​លេប​ដោយ​ចៃដន្យ​ឬដោយ​ចេតនា ហើយការ​លេបនោះ​​លើសចំនួន​ ឬបណ្ដាល​ឲ្យ​ពុល ដើម្បី​រក​មូលហេតុ​ពុល​ថ្នាំ​ធ្ងន់ធ្ងរ និង​តាមដានមនុស្ស​ដែល​ប្រើ​ថ្នាំ​ជាប្រចាំ និង​កំណត់​អត្តសញ្ញាណ​នៃថ្នាំ​មួយចំនួន​នៅក្នុង​រាងកាយ​ក្នុង​​គោលបំណង​វេជ្ជសាស្ត្ រឬ​ផ្លូវ​ច្បាប់។

ហេតុផល​ផ្សេង​ទៀត​មាន​ដូច​ជា៖

ការ​ត្រៀម​ខ្លួន

៣- តើខ្ញុំ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ធ្វើ​តេស្តជាតិ​ពុល​?

ការធ្វើតេស្តរកជាតិពុក​ដោយ​ប្រើទឹកនោម​ ឬឈាម​នឹង​ផ្ដល់​លទ្ធផលល្អ​និង​កាន់តែច្បាស់​ជាងការប្រើ​ទឹកមាត់។ ជាទូទៅការ​រកជាតិ​ថ្នាំ​ក្នុង​ទឹកនោម​ងាយស្រួលជាងរកក្នុង​ឈាម​ប្រសិន​បើ​ប្រើ​តាម​វិធី​មន្ទីពិសោធន៍។

វិធីសាស្ត្រដែល​បាន​ប្រើដើម្បី​ធ្វើ​តេស្ត​នេះអាច​​ប៉ះពាល់ដល់​ភាពត្រឹមត្រូវនៃ​លទ្ធផល។ ប្រសិនបើ​ថ្នាំ​ដែល​គ្នាយើងបាន​លេប​រក​មិនឃើញ ​គេ​ហៅថា​លទ្ធផលមិន​ពិត​អវិជ្ជមាន។

អត្ថបទគួរអាន៖

យ៉ាងហោចណាស់គួរ​​​ប្រើពីរ​វិធី​ដើម្បី​បញ្ជាក់​លទ្ធផល​ញៀនថ្នាំ​ដែលអាច​ចេញលទ្ធផលខុស ដោយសារ​ផលវិបាក​ដែលអាចកើតមាន និងទិដ្ឋភាព​ផ្នែកច្បាប់​នៃការ​ធ្វើ​តេស្ត​គ្រឿងញៀន។​​ ជាទូទៅ​មិនអាច​ទៅរួចទេ​ក្នុង​ការ​ប្ដូរ​លទ្ធផល​ដោយ​ការ​ផឹកទឹកច្រើន​ ឬលេបសារធាតុ​ផ្សេងទៀតបន្លំ​ចូល។

ដើម្បីការពារការ​ផ្លាស់ប្ដូរ​ ឬ​បាត់បង់​គំរូនៃការធ្វើតេស្តនេះ ​ក្នុង​ករណី​សង្ស័យ​ប្រើ​គ្រឿងញៀន គេ​ត្រូវ​ប្រើឯកសារ “ច្រវាក់​ដាក់អ្នកទោស” ​រក្សាទុក​រួមជាមួយ​របាយការណ៍តេស្ត​និង​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខាលើគ្រប់​អ្នក​ដែលត្រូវគ្រប់គ្រង​។ អ្នកដែល​ហាត់កាងារ​ក៏ត្រូវបាន​ពិនិត្យ​ទឹកនោម ឈាម​និង ទឹកមាត់​​ដែរ។

ថ្នាំ​ញៀនដែល​ហឺតចូល​មិន​ត្រូវបាន​រកឃើញ​ដោយ​តេស្ត​ស្តង់ដារទេ។ នៅពេលនរណាម្នាក់ស្រូប​យកផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ​ដើម្បី​សម្រើប នេះ​ហៅថាហឺត​​ញៀនថ្នាំ​ ដូច​ជាកាវ ទឹកលាង​សម្អាតក្រចក ស្ព្រៃបាញ់ថ្នាំ និងទឹកសម្រាប់​លាង​សម្អាត​ជាដើម។

អត្ថបទពាក់ព័ន្ធ៖

យល់ដឹងពីដំនើរការ

៤- តើខ្ញុំ​ត្រូវ​ត្រៀម​អ្វី​ខ្លះ​មុន​នឹង​ធ្វើ​តេស្ត​នេះ?

ចូរ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ដោយ​ប្រុង​ប្រយ័ត្ន​រាល់ការ​សង្ស័យ​ពី​ស្ថានភាព​សុខភាព ឬថ្នាំ​ដែល​យើង​កំពុង​លេប ដើម្បី​ទទួល​បាន​លទ្ធផលល្អ។ ជាទូទៅ​មិន​មាន​ការ​រៀប​ចំ​អ្វី​ពិសេស​សំរាប់តេស្តនេះ​ទេ។ តេស្តនេះ​ត្រូវបាន​ធ្វើ​នៅពេលមាន​​ការ​ស៊ើប​អង្កេត​គ្រឿងញៀន។ ក្នុង​ករណីនេះទាម​ទារ​ឲ្យ​មាននិតិវិធីពិសេស​ដូចជាកិច្ចព្រមព្រៀង​ពិសេស ការគ្រប់គ្រងនិង​ស្លាក់សញ្ញា​នៃ​គំរូជាដើម​។

៥- តើ​មាន​អ្វី​កើតឡើង​ពេល​កំពុង​ធ្វើតេស្ត​?

នៅពេល​តេស្ត​នេះ​រួចរាល់​ហើយ អ្នកធ្វើតេស្ត​នឹង​បូម​ឈាម​តាម​សរសៃ​វ៉ែន​ក្នុងបរិមាណណាមួយ។ បន្ទាប់​មក​គំរូ​ទាំង​នេះ​នឹងត្រូវបាន​ពិនិត្យ​និង​សន្និដ្ឋាន​ដោយតេស្ត។ នៅពេលធ្វើតេស្ត​ ដើម្បី​ការពារ​ការ​រំខាន​នៅ​ក្នុង​វត្ថុ​គំរូ ការអនុវត្ត​ច្បាប់​ ឬ​បុគ្គលិក​ពេទ្យ​នឹង​ត្រូវបាន​ស្នើ​សុំ​ឲ្យ​ត្រួត​ពិនិត្យ​ដំណើរការ​នៃទឹកនោម​​។

៦- តើ​មាន​រឿង​អ្វី​កើតឡើង​បន្ទាប់​ពី​ធ្វើ​តេស្ត?

បន្ទាប់​ពីការធ្វើ​តេស្ត អ្នក​ដែលត្រូវគេតេស្តនឹង​ត្រូវ​តាមដាន​ដើម្បី​ធានា​លទ្ធផល​​ ឬ​វាស់ពីកម្រិត​ថ្នាំណាមួយ។

យល់ដឹងពីលទ្ធផល

៧- តើ​លទ្ធផល​ខ្ញុំ​មាន​ន័យ​ដូច​ម្តេច?

លទ្ធផល​តេស្ត​ធម្មតា៖ មិនមាន​ថ្នាំ​សង្ស័យ​ក្នុង​ឈាម ទឹកនោម ឬទឹកមាត់។ កម្រិត​ថ្នាំ​មាន​វេជ្ជបញ្ជា ឬ​មិនមាន​វេជ្ជបញ្ជា​រកឃើញ​នៅក្នុង​ឈាម ទឹកនោម ឬទឹកមាត់ស្ថិត​ក្នុង​កម្រិត​មាន​ប្រសិទ្ធភាព។

លទ្ធផលមិន​ប្រក្រតី៖ ថ្នាំ​ដែលគេ​សង្ស័យ​​ត្រូវរកឃើញ​ក្នុង​ឈាម ទឹកនោម ឬទឹកមាត់។ កម្រិត​ថ្នាំ​មានវេជ្ជបញ្ជា ឬ​មិនមាន​វេជ្ជបញ្ជា​ត្រូវបាន​រកឃើញ​ក្នុងឈាម ទឹកនោម​ ឬទឹកមាត់​ក្នុង​កម្រិត​ទាបពេក ឬខ្ពស់ពេកដែលអាចឲ្យពុល។

កម្រិតខ្ពស់៖ ក្នុង​កម្រិត​ខ្ពស់ពេក​ ឬ​ប្រើ​រយៈពេលយូរ​ពេកលទ្ធផល​អាច​នឹងលើស​កម្រិត។ ថ្នាំ​លើស​កម្រិត​អាចមក​ពីកម្រិត​ខ្ពស់ពេក​នៃ​ថ្នាំ​មានវេជ្ជ​បញ្ជា​និង​មិនមាន​វេជ្ជបញ្ជា។ ពេលណា​យើង​ចាប់ផ្ដើម​លេប​ថ្នាំ​ថ្មីក៏​អាចនឹងមាន​ប្រតិកម្មដែរ។ ការលេបថ្នាំខុស​ ឬ​ព្យាបាលមិន​បាន​ត្រឹមត្រូវក៏​ត្រូវចាត់ទុកថា​ជាមូលហេតុពី​នៃ​ការលើសកម្រិតដែរ។

កម្រិតទាប៖​ កម្រិតទាប​នៃ​ថ្នាំ​មានវេជ្ជបញ្ជា​ និង​មិនមាន​វេជ្ជបញ្ជាក៏​អាច​និយាយ​បាន​ជាការលេប​ថ្នាំ​ខុស​។

៨- តើអ្វី​ដែល​អាច​ប៉ះពាល់​ដល់​ការធ្វើតេស្ត?

លទ្ធផល​តេស្ត​អាច​គ្មាន​ប្រយោជន៍​ប្រសិន​ជា៖

  • ថ្នាំ​ខ្លះអាច​ច្រលំ​ជាមួយ​ថ្នាំ​ផ្សេង។ ឧទាហរណ៍ ថ្នាំ​ក្អកដែលមិនមាន Narcotics អាច​រក​ឃើញ​ថាមាន។
  • ការផឹកនិង​ញ៉ាំ​អាហារ​ខ្លះ(ដូចជា​អាហារ​ដែលមាន​ជាតិអាភៀន)
  • មានឈាមនៅក្នុង​ទឹកនោម
  • ពេលវេលាលេបថ្នាំ ​និងពេល​យក​​គំរូ
  • មិនមាន​គំរូ​ទឹកនោម​ច្រើន

ក៏​មាន​ថ្នាំ​មួយ​ចំនួន​អាច​ប្ដូរ​លទ្ធផល​តេស្ត​នេះ​បាន​ដែរ។ យើង​​ត្រូវប្រាកដថា​បាន​ប្រាប់​ពេទ្យ​អំពី​ថ្នាំ​ទាំងអស់​ដែលបានប្រើប្រាស់។

លទ្ធផល​នៃតេស្ត​អាច​ប៉ះពាល់​ដោយសារ​ថ្នាំ​ដែល​យើង​​លេប។ យ៉ាងណាក៏ដោយ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ថ្នាំ​ទាំង​នោះ។

លទ្ធផល​អាច​ខុសៗ​គ្នា​អាស្រ័យ​លើ​មន្ទីរ​ពិសោធន៍​ និង​មន្ទីរ​ពេទ្យ។ សូម​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ដើម្បីព័ត៌មាន​លម្អិត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ 11/05/2020

ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម