backup og meta

ម៉ាក់ណាខ្លះប្រឈមបញ្ហាក្លិនខ្លួនពេលពពោះ? សាកវិធីនេះលមើល៍!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 19, 2022

ម៉ាក់ណាខ្លះប្រឈមបញ្ហាក្លិនខ្លួនពេលពពោះ? សាកវិធីនេះលមើល៍!

ស្រ្តីពពោះភាគច្រើនប្រឈមនឹងផលវិបាកផ្សេង​ៗ​ដូចជា​ រមាស់​ស្បែក​ បែក​ញើស​ច្រើន​ អស់​កម្លាំង និង​បញ្ហា​ក្លិន​ខ្លួន។ យ៉ាងណាមិញ តើបញ្ហាក្លិនខ្លួនកើតឡើងបណ្តាលមកពីអ្វី? ហើយម៉ាក់ៗអាចដោះស្រាយបែបណា?

មូលហេតុមួយចំនួនដែលស្រ្តីពពោះមានក្លិនខ្លួនមិនល្អ

១. បែកញើសច្រើន

ដោយសារតែការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះ ការផ្គត់ផ្គង់ឈាមទៅកាន់ស្បែក​នឹង​កើនឡើង ដែលនាំឲ្យម៉ាក់ៗបែកញើសច្រើនជាងមុន ក៏ដូចជាកើនឡើងបញ្ហាក្លិនខ្លួន​ដូច​គ្នា។

២. ទទួលអារម្មណ៍ដឹងក្លិនខ្លាំង

ទន្ទឹម​នឹង​នេះ​ដែរ នៅ​ពេល​ដែល​អ័រម៉ូន​កើន​ឡើង​​អំឡុង​ពេល​ពពោះ គ្នា​យើង​ខ្លះអាច​ចាប់ផ្តើមទទួលអារម្មណ៍​ដឹង​ក្លិន​ខ្លាំង​ជាង​មុន។

៣. ការប្រែប្រួលរបប​អាហារ

ស្រ្តី​ពពោះ​មួយ​ចំនួន​ អាច​ផ្លាស់ប្តូររបប​អាហារ ដើម្បី​ទទួលបានអាហារូបត្ថម្ភដ៏​ល្អ​បំផុត ស្របពេលដែល​អ្នកខ្លះ​ទៀត​បណ្តោយ​ខ្លួន​ញ៉ាំ​អាហារ​ផ្សេង​ៗ ដូចជា​សាច់​ គ្រឿង​សមុទ្រ ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ក្តោប ឬពពួក​ខ្ទឹម​បារាំង ខ្ទឹម​ស អាច​បណ្តាលឲ្យយើងមានក្លិន​ខ្លួន​មិន​ល្អ។

ក្លិនខ្លួន២

៤. ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ

ពិត​ណាស់​ ការ​ពពោះ​ក៏​អាច​នាំ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ​មានអាការៈ​ក្រហាយ រមាស់ ឬ​ធ្លាក់​ឈាម។ ប្រសិនបើ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ទាំង​នេះ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​​ ពីព្រោះ​វា​អាច​ជា​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស

អត្ថបទគួរអាន៖

យើង​អាច​គ្រប់គ្រង​ក្លិន​ខ្លួ​ន​ អំឡុង​ពេល​ពពោះ​យ៉ាង​ម៉េច?

វិធីសាស្រ្ត​ខាង​ក្រោម​ អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្លិន​ខ្លួន​អំឡុង​ពេល​ពពោះ ដែល​ម៉ាក់​ៗ​អាច​សាកល្បង​បាន។

  • ងូត​ទឹក​២​ដង​ក្នុង​១​ថ្ងៃ ដោយ​ប្រើ​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់។
  • កាត់តម្រឹម​រោម​ក្លៀក​ និង​រោម​ប្រដាប់​ភេទ ដើម្បី​បញ្ចៀស​ក្លិន​ខ្លួន​មិន​ល្អ និង​ការ​លូតលាស់​នៃ​ពពួក​បាក់តេរី។
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ។
  • ស្លៀក​សំលៀក​បំពាក់​ធ្វើ​ពី​កប្បាស​ដែល​មាន​ខ្យល់​ចេញ​ចូល ដើម្បី​កាត់បន្ថយ​សីតុណ្ហភាព​រាងកាយ និង​ការ​បែក​ញើស។
  • ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង ដូចជា​ខ្ទឹម​ស ខ្ទឹម​បារាំង និង​គ្រឿង​សមុទ្រ ដោយ​​ជំនួស​ដោយ​ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។
  • លាង​សម្អាត​ទ្វារ​មាស​ដោយ​ប្រើ​ទឹក​ធម្មតា ដើម្បី​ជួយ​រក្សា​កម្រិត​pH និង​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារ​​មាស។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 19, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម