តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ

    មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ

    អំឡុង​ពពោះ​ម៉ាក់​ពិបាកខ្លាំង​ណាស់ ម្នាក់ៗស៊ូទ្រាំនឹងការលំបាក ប្រយ័ត្ន​រឿង​គ្រប់​យ៉ាង ដើម្បី​កូន​កើត​មាន​សុខភាពល្អ ឆ្លាត​វាងវៃ។ ថ្ងៃនេះ Hello គ្រូពេទ្យ​មាន​រឿង​សំខាន់​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ឲ្យ​ប្រយ័ត្ន​កុំ​កើតជំងឺ ៣ មុខ រួម​មាន ជំងឺស្អូច អុតស្វាយ និង កញ្ជ្រឹល អំឡុង​ពេល​មាន​បេប៊ី មិនអ៊ីចឹង​ទេ កូន​នឹង​បញ្ហា​ធំ​មិនខាន។

    ស្ត្រីមានផ្ទៃពោះមានបញ្ហាសុខភាព

    ១- ជំងឺស្អូច
    ជំងឺ​នេះ​បង្ក​ឡើង​ដោយ​វីរុស ឈ្មោះ Rubella កើត​ទាំង​លើ​កូន​ក្មេង និង​មនុស្ស​ពេញ​វ័យ។ ស្អូច​ជា​ជំងឺ​ឆ្លង​តាម​រយៈ​ការ​ដក​ដង្ហើម និង​ការ​ប៉ះពាល់​អ្នក​ជំងឺ។ ជំងឺ​នេះ​អាច​ព្យាបាល​បាន តែ​បើ​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​បង្ក​ផល​ប៉ះពាល់​ដល់​កូន​ អាច​ឲ្យ​បេប៊ី​ស្លាប់​ក្នុង​ពោះ ឬ​កើត​មក​មិន​គ្រប់​លក្ខណៈ ដូចជា​ក្បាលតូច ឬធំ ថ្លង់ មាន​បញ្ហាភ្នែក ត្រចៀក សួត បេះដូង ប្រព័ន្ធ​ប្រសាទ ជាដើម។

    រោគសញ្ញាជំងឺស្អូច៖
    – ក្តៅ​ខ្លួន
    – ភ្នែក​ក្រហម​
    – ឡើង​កូន​កណ្តុរនៅក ក្រោយត្រចៀក​
    – ឈឺ​សន្លាក់​ដៃ​ជើង​
    – ចេញ​កន្ទួល​ក្រហម​នៅ​លើ​ស្បែក​ ​ពី​ក្បាល​រហូត​ដល់​ចុង​​ជើង (បាត់ទៅវិញ ៣-៧ថ្ងៃ)។

    វិធីបង្ការជំងឺស្អូច៖
    ជំងឺ​នេះ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​តាំង​ពីក្មេង និង​មុនពេល​ចាប់​ផ្តើម​ចង់​បាន​អាអូន (ចំពោះ​ស្រីៗ)។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​មិន​បាន​ចាក់វ៉ាក់សាំង​តាំង​ពី​ក្មេង គ្មាន​អង់ទីគ័រ​ការពារ ឬ​មុន​ពេល​មានបេប៊ី អាច​បង្ការ​ការ​ឆ្លង​ជំងឺ​ស្អូច​នេះ ដោយ​មិន​ត្រូវ​ប៉ះពាល់ ឬ​ទៅ​ជិត​អ្នក​ជំងឺ។

    ២- ជំងឺអុតស្វាយ
    អុតស្វាយ​ជា​ជំងឺ​ឆ្លង កើត​លើ​មនុស្ស​គ្រប់​វ័យ បង្ក​ឡើង​បង្ក​ឡើង​ដោយ​វីរុស​ឈ្មោះ Varicella Zoster។ អំឡុង​ពពោះ​បើ​ម៉ាក់ៗ​កើត​មាន ឬ​ឆ្លង​ជំងឺ​អុតស្វាយ នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាអូន​ក្នុង​ផ្ទៃ អាចរលូតកូន ស្លាប់​ក្នុងពោះ ឬ​កើត​មក​មាន​ភាព​មិន​ប្រក្រតី។

    រោគសញ្ញាអុតស្វាយ៖
    – ក្តៅខ្លួន
    – អស់កម្លាំង
    – ល្ហិតល្ហៃ
    – ទន់ដៃទន់ជើង
    – មានស្នាមកន្ទួលលើស្បែក
    – ចេញពងបែក ឈឺពេញរាងកាយ។

    វិធីបង្ការ៖
    អុត​ស្វាយ​ជា​ជំងឺ​ឆ្លង​តាម​រយៈ​ពងទឹកលើស្បែក ការ​ក្អក កណ្តាស់​របស់​អ្នក​ជំងឺ ដូច្នេះ​ហើយ​ដើម្បី​បង្ការ​មិន​ឲ្យ​ឆ្លង ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ម៉ាក់ៗ​មិន​ត្រូវ​នៅ​ក្បែរ​អ្នក​ជំងឺ​អុតស្វាយ​នោះ​ទេ។

    ៣- ជំងឺកញ្ជ្រឹល
    កញ្ជ្រឹល​ជាជំងឺ​ឆ្លង បង្ក​ឡើង​ដោយ​វីរុស Measles ដែល​ងាយ​កើត​ចំពោះ​ក្មេងៗ​ខ្វះ​អាហារូបត្ថម្ភ មិន​មាន​អនាម័យ​គ្រប់​គ្រាន់។ ត្បិត​តែ​ជំងឺ​នេះ​កម្រ​កើត​មាន​លើ​មនុស្ស​ចាស់​មែន តែ​បើ​កើត​មានលើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ឲ្យ​កូន​លូតលាស់​យឺត គ្រឿង​ក្នុង​ខ្សោយ ខូច​បេះដូង ថ្លង់ ឬ​ពិការ​ផ្នែក​បញ្ញា។

    រោគ​សញ្ញា​ជំងឺ​កញ្ជ្រឹល៖
    – គ្រុន​ក្តៅ
    – ហៀរ​សំបោរ
    – ឈឺ​ភ្នែក
    – ក្អក
    – រាករូស
    – មានកន្ទួល​ក្រហម​លើ​ស្បែក។

    វិធីបង្ការ​ជំងឺ​កញ្ជ្រឹល៖
    ការ​ចាក់​វ៉ាក់សាំង​ការពារ​មាន​ប្រសិទ្ធភាព​បំផុត តែ​បើ​ពុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ទេ យើង​មិន​ត្រូវ​ទៅ​ក្បែ​អ្នក​ជំងឺ​កញ្ជ្រឹល​ឡើយ ព្រោះ​មេរោគ​កញ្ជ្រឹល​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​ការ​កណ្តាស់ ក្អក និង​ប៉ះពាល់​អ្នក​ជំងឺ។

    ស្រី​ដែល​ត្រៀម​យក​បេប៊ី​ទាំង​អស់​បញ្ចៀស​កុំ​ឲ្យ​កើត​ជំងឺ​ឆ្លងទាំង ៣ មុខ​នេះឲ្យ​បាន​ណា ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​មុន​ពេល​មាន​អាអូន ដើម្បី​សុវត្ថិភាព កូន​កើត​មក​មាន​សុខភាព​ល្អ ឆ្លាត​វាងវៃ។ តែក្នុង​ករណី​ម៉ាក់​សង្ស័យថា​កើត​មាន​ជំងឺ​ទាំង ៣ មុខនេះ មិន​ត្រូវ​បង្អែ​បង្អស់​ឡើយ ប្រញាប់​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។

    អត្ថបទពាក់ព័ន្ធ៖

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: