តើរោគសញ្ញានៃការរលាកទ្វារមាសដោយបាក់តេរីមានអ្វីខ្លះ?
ស្ត្រីមានគភ៌ដែលមានជំងឺរលាកទ្វារមាសដោយបាក់តេរីប្រហែលអាច ឬមិនអាចរងគ្រោះពីរោគសញ្ញាដែលកើតមានណាមួយ។ក្នុងករណីខ្លះអ្នកជំងឺអាចឃើញការធ្លាក់សារធាតុរាវពណ៌ស ឬប្រផេះជាមួយក្លិនឆ្អាបដែលនេះជាតរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀត។។ សម្រាប់ការធ្វើរោគវិនិច្ឆ័យការពិនិត្យត្រគាកគឺចាំបាច់បំផុត។ ជាមួយគ្នានេះគ្រូពេទ្យនឹងធ្វើតេស្តលើការធ្លាក់សដោយពិនិត្យលើកម្រិតជាតិទឹក (ប្រើមីក្រូស្កុបតេស្តសន្លឹក) pHតេស្ត(ជួនកាលបាក់តេរីបង្កឲ្យមានកម្រិតpH៤.៥ឬខ្ពស់ជាងនេះ)តេស្តសន្លឹកKOH(ប្រើមីក្រូស្កុបតេស្តសន្លឹក)ឬតេស្តwhiff (ល្បាយមួយដែលបង្កើតបានក្លិនឆ្អាប)។
តើការលាកទ្វារមាសដោយបាក់តេរីបង្កឡើងដោយសារអ្វី?
រហូតមកដល់ពេលនេះនៅមិនទាន់មានហេតុផលច្បាស់លាស់អំពីការរលាកទ្វារមាសដោយបាក់តេរីនោះទេ ព្រោះការរលាកនេះមានទំនាក់ទំនងជាមួយការរួមភេទដែលអ្នកជំនាញបានចាត់ទុកនៅក្នុងបញ្ជីនៃជំងឺឆ្លងតាមការរួមភេទ។
តើការរលាកទ្វារមាសដោយបាក់តេរីអាចប៉ះពាល់ការមានគភ៌ដោយរបៀបណា?
នៅក្នុងរបាយការណ៍មួយចំនួនគ្រូពេទ្យបានរកឃើញពីទំនាក់ទំនងជាក់លាក់មួយរវាងការរលាកទ្វារមាសដោយបាក់តេរី និងការសម្រាលកូនមិនគ្រប់ខែ។ លើសពីនេះទៀតការសិក្សាផ្សេងទៀតបានជំរុញឲ្យផ្ទៀងផ្ទាត់ពីព័ត៌មានមុនៗនិងរកភស្តុតាងជាបន្ថែមដើម្បីបញ្ជាក់ពីផលវិបាកពីការរលាកទ្វារមាស ដែលរួមមានការរលូតកូន កូនកើតមិនគ្រប់ខែ និងការដាច់រហែកភ្នាសកោសិកាមុនខែ ជាដើម។