backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 14, 2021

ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ?

បញ្ហា​ទឹកភ្លោះ​តិច ឬ​ច្រើនពេលពពោះ ​គឺ​មាន​គ្រោះថ្នាក់​ចំពោះ​កូន​ដូច​គ្នា ថ្ងៃនេះ Helloគ្រូពេទ្យ លើក​យក​បញ្ហា​​ទឹក​ភ្លោះ​ច្រើន​ជ្រុល​​នាំ​ឲ្យ​ទារក​មាន​គ្រោះថ្នាក់​។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន បាន​រៀបរាប់​ពី​ផល​លំបាក និង​មូលហេតុ​នាំឲ្យ​ទឹកភ្លោះ​ច្រើន។

លោក​បាន​បន្ត​ទៀត​ថា ទឹក​ភ្លោះ​ច្រើន​ជាការ​ប្រមូល​ផ្ដុំ​ហួស​កម្រិតរបស់ទឹកភ្លោះអំឡុង​ពេល​​មាន​ផ្ទៃ​ពោះ។ ទឹក​ភ្លោះ ​គឺ​ជា​សារធាតុ​រាវ​ដែល​ព័ទ្ធ​ជុំវិញ និង​ការពារ​គភ៌​ពេល​ស្ថិត​នៅ​​ក្នុង​ស្បូន​ម្ដាយ។ គ្រូពេទ្យ​អាច​ដឹង​​ថា​ទឹក​ភ្លោះ​ច្រើន​ចាប់ពី​សប្ដាហ៍​ទី ២០ ឡើង​ទៅតាមរយៈការមើលអេកូនិង​វាស់។ គេ​បែងចែក​ទឹកភ្លោះ​ជា ៣ កម្រិត៖

១. តិចតួច ៨-១១ សង់ទីម៉ែត្រ

២. មធ្យម ១២-១៥ សង់ទីម៉ែត្រ

៣. ច្រើន ធំជាង១៦ សង់ទីម៉ែត្រ

ពពោះ

បើ​ម៉ាក់​ៗ​មាន​ទឹកភ្លោះ​ច្រើន គ្រូពេទ្យ​នឹង​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​​ព្យាបាល គឺ​មាន​ភាព​ខុសគ្នា អាស្រ័យ​លើ​កម្រិត​ធ្ងន់​ធ្ងរ​នៃ​បញ្ហា។  ចំពោះ​ហេតុផល​ដែល​គ្រាន់តែ​ទឹកភ្លោះ​ច្រើន នាំឲ្យ​មាន​គ្រោះថ្នាក់​នោះ ព្រោះ​ទឹកភ្លោះ​ច្រើន​ធ្វើឲ្យ៖

– កូន​កាន់តែ​តូច កូន​វិល​ចុះ​ឡើង​ក្នុង​ទឹក​ភ្លោះ និង​នាំឲ្យកូន​កើត​មុន​ខែ

– បែក​ទឹកភ្លោះ​មុន​សម្រាល

– កូន​មិន​នៅ​ចំ​ទីតាំង ព្រោះ​វិល​ចុះ​ឡើង​ក្នុង​ទឹក​ភ្លោះ

– របើក​សុក

– ស្បូន​ខ្សោយ

ទឹកភ្លោះ​ច្រើន គឺជា​រឿង​ធម្មជាតិ មិនមែន​មកពី​ផឹកទឹក​ច្រើន​នោះ​ទេ តែ​បើ​ម៉ាក់​ៗ​ណា​មាន​កម្រិត​ទឹក​ភ្លោះ​ច្រើន ពេទ្យ​ក៏​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការ​ផឹកទឹក​ខ្លះ ព្រោះ​កូន​ផឹក​ទឹក​ភ្លោះ និង​ជុះ​នោម​ក្នុង​នោះ​តែម្ដង។

អត្ថបទពាក់ព័ន្ធ

  • Amniocentesis (ការ​ចោះ​បូម​ទឹក​ភ្លោះ)
  • ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល?
  • ប្រភេទអាហារល្អៗ ម៉ាក់ៗពពោះកូនដំបូងមិនគួររំលង
  • ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់?
  • បែក​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាល មកពីអ្វី? គ្រោះថ្នាក់ទេ?
  • ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ
  • ពេលពពោះខ្វះទឹកភ្លោះមកពីអី ហើយធ្វើម៉េចឲ្យមានគ្រប់គ្រាន់?
  • សប្តាហ៍ទី ៣១៖ ទឹកភ្លោះតិច ​ឬច្រើន​ពេក អាអូន​ច្បាស់​ជា​មានបញ្ហា
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 14, 2021

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម