backup og meta

អំឡុងពពោះ ស្រីៗកន្ត្រាក់ស្បូនជាសញ្ញាជិតសម្រាលកូនទាំងអស់មែនទេ?

អំឡុងពពោះ ស្រីៗកន្ត្រាក់ស្បូនជាសញ្ញាជិតសម្រាលកូនទាំងអស់មែនទេ?

ជា​ទូ​ទៅ ស្រី្ត​មាន​ផ្ទៃ​ពោះ​តែង​មាន​អាការៈ​កន្រ្តាក់​ស្បូន នៅ​ក្នុង​អំឡុង​ពេល​ត្រី​មាស​ទី​៣​នៃ​ការ​ពពោះ ដែល​វា​ជា​សញ្ញាបញ្ជាក់ថា ​ត្រៀម​សម្រាល ឬ​ដល់​ថ្ងៃ​សម្រាលកូន

បើ​តាមការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់ ​មន្ទីរពេទ្យ​កាល់ម៉ែត ការ​កន្ត្រាក់​ស្បូន​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២គឺ​ កន្រា្តក់​ស្បូន​ធម្មតា​ក្នុង​ពេល​ពពោះ និង​កន្រ្តាក់​ស្បូន​កំឡុង​ពេល​ត្រៀម​សម្រាល។

អត្ថបទពាក់ព័ន្ធ៖

សម្គាល់​ការ​កន្ត្រាក់​ស្បូន​ទាំង២​ប្រភេទ៖

– ការ​កន្រ្តាក់​ស្បូន​ក្នុង​ពេល​ពពោះ៖ ពេល​ដែល​ស្បូន​កន្ត្រាក់ ស្រី្ត​ចាប់ផ្តើម​ឈឺពោះ​ប្រហែល​ពី​១-២​នាទី តែ​វា​មិន​ទៀង​ទាត់​ទេ ហើយ​ការ​កន្រ្តាក់​ស្បូន​នេះ​មាន​តិច​តួច​ណាស់​។ នៅ​ក្នុង​អំ​ឡុង​ពេល​គត៌​បាន​២០​សប្តាហ៍ ស្បូន​អាច​កន្ត្រាក់​ប្រហែល​១-២​ដង/ថ្ងៃ និង​១-២​ដង​/​១​ម៉ោង​នៅ​ពេល​ដែល​គ្រប់​ខែ។ ធម្មតា ២​សប្តាហ៍​មុន​ពេល​សម្រាល ស្បូន​ចាប់​ផ្តើម​កន្រ្តាក់​ញាប់​ជាង​មុន​ពី​៥-៦​ដង​/១​ម៉ោង។

– ​ការ​កន្រ្តាក់​ស្បូន​អំឡុង​ពេល​ត្រៀម​សម្រាល​៖ ស្រ្តី​ចាប់ផ្តើម​ឈឺ​ពោះ​២-៣​ដង​/១​ម៉ោង ហើយ​ស្បូន​ចាប់ផ្តើម​កន្ត្រាក់​ទៀង​ទាត់ និង​មាន​ការ​ឈឺ​ចាប់​ជាង​មុន។ នៅពេលដែលស្រ្តីចាប់ផ្តើមឈឺពោះសម្រាល ស្បូកកន្តា្រក់ថេ ២-៤ដង/នាទី​ មាន​រយៈ​ពេល​ប្រហែល​១-២​នាទី។ ក្នុង​ពេល​ឈឺ​ពោះ​សម្រាល​ស្បូន​កន្រ្តាក់ រួច​សម្រាក​យ៉ាង​តិច​៥០​នាទី ឬ​លឿន​ជាង​នេះ រួច​កន្រ្តាក់​បន្ត​ទៀត។

ដូច​នេះ ក្នុង​ករណី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ ចាប់ផ្តើម​មាន​អាការៈ​ឈឺ​ចុក​ចាប់​ពោះ​ដោយ​កន្រា្តក់​ស្បូន សូម​ប្រញាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ដើម្បី​ត្រៀម​សម្រាល​ទារក​ក្នុង​ផ្ទៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/03/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម