សម្រាលកូនរួច វិធីឆ្ពុងជួយអ្វីបានខ្លះ? បាត់ជាំមុខទេ?​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 29/11/2019
Share now

ពេល​ពពោះ ដោយសារ​តែ​អ័រម៉ូន​មាន​ការ​ប្រែប្រួល ទើប​ធ្វើឲ្យ​រូបរាង​កាយ​ម៉ាក់​ៗ​ខ្លះ​មាន​សភាព​ខុសប្លែក​ពី​មុន ដោយ​អ្នក​ខ្លះ​ទៅ​ជា​មុខ​ជាំ មុន ស្បែក​ខ្មៅ អាចម៍រុយ ជាដើម ហើយបើ​តាម​ទម្លាប់​របស់​ចាស់​ៗ​ តម្រូវ​ឲ្យ​យើង​ឆ្ពុង​ក្រោយ​ពី​សម្រាល​កូន​រួច ហើយ​មក​ទល់​ពេល​នេះ​ក៏​នៅ​តែ​ប្រកាន់​ខ្ជាប់​បែប​នោះ​ដែរ។ ចំពោះ​បញ្ហា​នេះ អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល មិន​ហ៊ាន​អះអាង​ថា​ល្អ ឬ​អាក្រក់​ឡើយ អាស្រ័យ​លើ​បច្ចេកទេស​នៃ​ការ​ឆ្ពុង។

អ្នកគ្រូពេទ្យ​​ក៏​បាន​បន្ថែម​ទៀត​ថា ការ​ឆ្ពុង​នេះ បើ​ម៉ាក់​ៗ​ណា​មាន​បច្ចេកទេស​ត្រឹមត្រូវ​អាច​ជំនួយ​បាន​ច្រើន ​ដូច​ជា​ជួយ​ឲ្យ​សាច់​ស្អាត​ ធ្វើ​ឲ្យ​សរសៃ​ឈាមរីក កាត់​បន្ថយ​អាការៈ​​ជាំមុខ ។ តែ​ប្រសិនបើ​យើង​ធ្វើ​មិន​បាន​ត្រឹមត្រូវ ពេល​ខ្លះ​ចំហាយ​ក្ដៅ​នៅ​ពេល​កំពុង​ឃ្លុំ​នោះ អាច​បណ្ដាលឲ្យ​រលាក​វិញ​ផង​ក៏​មាន។ សម្រាប់​បទ​ពិសោធ​អ្នក​គ្រូ គឺ​ធ្លាប់​មាន​ស្ត្រី​កូន​ខ្ចី​មួយ​ចំនួន​មាន​បញ្ហា​ជាំ​មុខ ព្រោះ​កម្ដៅ​ក្ដៅ​ក្នុង​ឆ្នាំង​ដី មិន​បាន​បិទ​បាំង​មុខ ហើយ​បូក​រួម​នឹង​ការ​បើក​គម្របបញ្ចេញ​ផ្សែង​នោះ​ខ្លាំង​ពេក។

សម្រាលកូន

ករណី​មួយ​ទៀត ម៉ាក់​ៗ​សម័យ​ឥឡូវ​លែង​ប្រើ​វិធី​បុរាណ ដោយ​កន្ទេល ឬ​ភួយ​គ្រប​ទៀត​ហើយ គឺ​មាន​ទូ​សម្រាប់​ឆ្ពុង ហើយ​អ្នក​ជួប​ករណី​ផ្ទុះ​សេ​ខ្សែភ្លើង ឬ​អ្នក​ខ្លះ​បែក​ឆ្នាំង​ដី​ទាំង​ខ្លួន​កំពុង​នៅ​ក្នុង​ទូរ​ធ្វើ​ឲ្យ​រលាក​រលួយ​សាច់​ខូច​អស់​ក៏​មាន។

សម្រាប់​អ្នក​ដែល​គិត​ថា ការ​ឆ្ពុង​អាច​ជួយ​បាន គ្រូពេទ្យ​ក៏​មិន​ហ៊ាន​ប្រកែក​ថា​មិន​បាន​ដែរ ព្រោះ​អ្នក​ខ្លះ​ធ្វើ​ទៅ​បាន​ផល​មែន តែ​បើ​មិន​ចង់​ក៏​មិន​អី​ដែរ។ បើ​ចង់​ឲ្យ​សាច់​ឈាម​ភ្លឺ​ថ្លា យើង​គួរ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ដូចជា​ត្រី សាច់ បន្លែ ផ្លែឈើ​គ្រប់​មុខ កុំ​ញ៉ាំ​តែ​ក្រៀមក្រោះ និង​ផឹក​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២ លីត្រ/​ថ្ងៃ។

អត្ថបទ​ពាក់ព័ន្ធ៖ សម្រាលកូនរួចសុខភាពនឹងល្អដូចដើម បើម៉ាក់ៗធ្វើរឿងទាំងនេះបាន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

    រលាកសន្លាក់ - ជំងឺ​រលាក​សន្លាក់ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សាច់ដុំ និង​ឆ្អឹង ហើយ​ជាពិសេស​នៅ​បរិវេណ​គន្លាក់​ឆ្អឹង​តែម្ដង។ អ្នក​កើត​ជំងឺ​រលាក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

    COVID-19 - បន្ទាប់​ពី​ស្ងប់ស្ងាត់​ជា​ង១ខែ កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ចំនួន​២​ករណី​បន្ថែម​ទៀត លើ​បុរស​ខ្មែរ​ម្នាក់​ពី​ប្រទេស​ហ្វីលីពីន និង​...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    កូនអាយុក្រោម ៦ ខែ ម៉ាក់ៗគួរឲ្យញ៉ាំទឹកអត់? (វីដេអូ)

    ក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​មិន​ឲ្យ​ទារកអាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​នោះ​ទេ ...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ Chan Vutha

    សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

    ពពោះ-ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 25 ខែ​ឧសភា 2020

    អត្ថបទគួរអាន

    ពពោះ

    ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    ឱសថ

    ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    ថែទាំកូន

    កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    សុកពាំងមាត់ស្បូន

    សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020