២- អាហារធ្វើពីម្សៅ (Starchy foods)
អាហារធ្វើពីម្សៅ (Starchy foods) ជាពពួកអាហារសម្បូរទៅដោយកាបូអ៊ីដ្រាត និងអាចប៉ះពាល់ផ្ទាល់ទៅដល់ជាតិស្ករក្នុងឈាមរបស់យើងបាន។ ដូចអ្វីសំខាន់បំផុត ត្រូវញ៉ាំអាហារទាំងនេះក្នុងកម្រិតតិចតួចបានហើយ ខណៈវិធីសាស្ត្រការពារជំងឺទឹកនោមផ្អែមពេលពពោះល្អបំផុត ត្រូវចៀសវាស និងញ៉ាំអាហារខាងក្រោមនេះឲ្យមានកម្រិតត្រឹមត្រូវ៖
– ដំឡូងបារាំង
– នំបុ័ង
– បាយស
– ប៉ាស្តា
លើសពីនេះ ទោះជាគ្រាប់ធញ្ញជាតិ ដូចជាប៉ាស្តា ស្រូវសាលី អង្កសម្រូប និងអាហារូបត្ថម្ភជាច្រើនផ្សេងទៀត សុទ្ធតែល្អសម្រាប់សុខភាពទូទៅ ក៏វានៅតែមានកាបូអ៊ីដ្រាតខ្ពស់។ ល្អបំផុត ត្រូវញ៉ាំអាហារទាំងអស់ក្នុងកម្រិតល្មមបានហើយ។
៣- អាហារមានលាក់ជាតិស្ករ និងកាបូអ៊ីដ្រាត
អាហារ និងភេសជ្ជៈមួយចំនួន មិនមែនជាប្រភពនៃជាតិស្ករ ឬកាបូអ៊ីដ្រាតក្តី ប៉ុន្តែអាហារទាំងនេះ នៅតាមអាហារមានផ្ទុកជាតិស្ករ ដែលកាន់តែមានហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាពទាំងម៉ាក់ៗ និងអូនៗក្នុងផ្ទៃ ខណៈអាហារទាំងនោះមានដូចជា៖
– អាហារកែច្នៃកម្រិតខ្ពស់
– អាហារ Fast Foods
– ជាតិអាល់កុល។
ត្រូវចាំថា ការកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវអំឡុងពេលពពោះ ជារឿងចាំបាច់សម្រាប់ម៉ាក់ៗទាំងអស់ត្រូវធ្វើ ព្រោះជំងឺទឹកនោមផ្អែមពេលពពោះ មិនត្រឹមតែកើតមានអំឡុងពេលពពោះនោះទេ វាអាចវិវត្តទៅជាទឹកនោមផ្អែមប្រភេទ ២ ក្រោយគ្នាយើងសម្រាល ខណៈអូនៗក៏ប្រឈមជំងឺទឹកនោមផ្អែមប្រភេទ ១ (ទឹកនោមផ្អែមពីកំណើត) និងបញ្ហាសុខភាពជាច្រើនទៀត។ ពិភាក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ បើសិនជាសង្ស័យថាយើងមានកើតជំងឺទឹកនោមផ្អែមពេលពពោះ។