សញ្ញាអាសន្ននៃការហើមជើងពេលពពោះ ស្រីៗកុំប្រហែសឲ្យសោះ

    សញ្ញាអាសន្ននៃការហើមជើងពេលពពោះ ស្រីៗកុំប្រហែសឲ្យសោះ

    អាការៈ​ហើម​ជើង ស្ត្រី​ពពោះ​ច្រើន​តែ​ជួប​នៅ​ក្នុង​ត្រីមាស​ទី ៣ ចំពោះ​ស្ត្រី​ដែល​មាន​ទឹក​ភ្លោះ​ច្រើន ឬ​ពពោះ​កូន​ភ្លោះ។ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត អាការៈ​ហើម​ជើង​កើត​ឡើង​ដោយសារ ការ​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំៗ​របស់​អាង​ត្រគាក ទម្ងន់​កាន់​តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើ​ឲ្យ​លំហូរ​ឈាម​ពី​ចុង​ជើង​ត្រលប់​មក​បេះដូង យឺត​ជាង​ធម្មតា និង​ចាល់​ឈាម​បង្ក​ជា​ហើម​ជើង។

    ដ្បិត​អាការៈ​ហើម​ជា​រឿង​ធម្មតា​មែន តែ​បើ​មាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ជា​សញ្ញា​អាសន្ន​នៃ​ការ​ហើម​ជើង​អំឡុង​មាន​ផ្ទៃពោះ​ដែល​ស្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​ប្រញាប់​ទៅ​ជួប​ពេទ្យ។

    លើស​សម្ពាធ​ឈាម
    – ហត់​ដង្ហក់
    – ទឹក​នោម​តិច
    – ជើង​ឡើង​ក្រហម​ហើយ​ឈឺ -ល-។

    ផ្ទុយ​ទៅ​វិញ បើ​សិន​ស្ត្រី​មាន​អាការៈ​ហើមជើង​ដោយ​មូលហេតុ​ធម្មតា​នៃ​ការ​មាន​គភ៌ នោះ​យើង​គ្រាន់​តែ​ផ្លាស់ប្តូរ​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោមប៉ុណ្ណោះ៖

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    – គេង​ផ្អៀង​មក​ខាង​ឆ្វេង​ដៃ ដើម្បី​កាត់​បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ​លើ​សរសៃ​ឈាម​ធំៗ។
    – ដាក់​ជើង​ឲ្យ​បាន​ខ្ពស់ នៅ​ពេល​ធ្វើការ ឬ​គេង ហើយ​តម្រង់​ជើង​ឲ្យ​បាន​ញឹក​ញាប់​ពេល​អង្គុយ​លេង។
    – ចៀស​វាង​ការ​អង្គុយ​គង​អន្ទាក់​ខ្លា​យូរ។
    – ឧស្សាហ៍​ផ្លាស់​ប្តូរ​ឥរិយាបទ ឬ​ដើរ​ហាត់​ប្រាណ​ដើម្បី​ជួយ​ចលនា​ឈាម​ហូរ​បាន​ល្អ។
    – ចូរ​កុំ​បាក់​ទឹក​ចិត្ត ព្រោះ​វា​អាច​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​កូន​រួច។

    ហើមជើងពេលពពោះ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 18/08/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត