backup og meta

ម៉ាក់ៗធ្លាប់ដឹងអត់ ហើមជើងពេលពពោះអាចជាសញ្ញាអាសន្ន ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 15, 2022

    ម៉ាក់ៗធ្លាប់ដឹងអត់ ហើមជើងពេលពពោះអាចជាសញ្ញាអាសន្ន ឬអត់?

    អំឡុង​ពេល​ពពោះ រាងកាយ​របស់​ម៉ាក់ៗ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ហើយ​ជួន​កាល​អាច​នឹង​ជួប​បញ្ហា​ហើម​ក​ជើង ឬ​ជើង ធ្វើ​ឲ្យ​ពិបាក​ដើរ ឬ​ផ្ដល់​អារម្មណ៍​មិន​ស្រណុក​ដល់​ម៉ាក់ៗ។ ការ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ជា​រឿង​ធម្មតា ឬ​ជា​រឿង​ម៉ាក់ៗ​គួរ​បារម្ភ?

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    វា​ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រី​មាន​បញ្ហា​ហើម​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ពិសេស​នៅ​លើ​ ក​ជើង ជើង និង​ម្រាម​ដៃ។ ​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា បញ្ហា​ហើម​ជើង​អំឡុង​ពេល​ពពោះ ឬ​ហើម​ត្រង់​ផ្នែក​ណា​មួយ​លើ​រាងកាយ​អំឡុង​ពេល​នេះ​អាច​កើត​ឡើង​បាន​ដោយ​មូលហេតុ​ដូច​ជា៖

    – លើស​ជាតិ​ទឹក​បណ្ដាល​មក​ពី​បម្រែបម្រួល​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ

    – ការ​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំៗ​របស់​អាង​ត្រគាក​ដោយ​ទម្ងន់​កាន់​តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើ​ឲ្យ​លំហូរ​ឈាម​ពី​ចុង​ជើង​ត្រលប់​មក​បេះដូង យឺត​ជាង​ធម្មតា​និង​ចាល់​ឈាម​បង្ក​ជា​ការ​ហើម​ជើង។ ដោយ​ហេតុ​ផល​នេះ ការ​ហើម​ភាគ​ច្រើន​កើត​មាន​នៅ​អំឡុង​​ត្រី​មាស​ទី៣​នៃ​ការ​ពពោះ ចំពោះ​ស្ត្រី​មាន​ទឹក​ភ្លោះ​ច្រើន ឬ​ពពោះ​កូន​ភ្លោះ

    – កង្វះ​ជាតិ​អាល់ប៊ុយមីន ដែល​អាច​បណ្ដាល​មក​ពី​បាត់​ជាតិ​សាច់​តាម​ទឹក​នោម (ជំងឺ​ទឹក​នោម​ប្រៃ)

    – ជំងឺ​ខ្សោយ​តម្រង​នោម ឬ​ខ្សោយ​បេះដូង​។

    សញ្ញា​អាសន្ន​នៃ​ការ​ហើម​ជើង​ពេល​ពពោះ

    នៅ​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ហើម​ជើង​បូក​រួម​នឹង​សញ្ញា​មួយ​ចំនួន​រួម​មាន៖

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចំពោះ​ការ​ហើម​ជើង​ពេល​ពពោះ​ជា​សញ្ញា​អាសន្ន ស្ត្រី​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន ដើម្បី​វិភាគ​រក​មូលហេតុ​ច្បាស់​លាស់ និង​រក​វិធី​ព្យាបាល​ត្រឹម​ត្រូវ។ ជួន​កាល ការ​ហើម​ជើង​ពេល​ពពោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ក៏​ថា​បាន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​​គ្រាន់​តែ​ជា​ការ​ហើម​ជើង​ធម្មតា​ទេ​នោះ ម៉ាក់ៗ​អាច​សម្រួល​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​បាន​ដោយ​៖

    ១. គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​កាត់​បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ​លើ​សរសៃ​ឈាម​ធំៗ។

    ២. ដាក់​ជើង​ឲ្យ​ខ្ពស់ គ្រប់​ពេល​ដែល​អាច​ធ្វើ​បាន​ដូច​ជា ពេល​ធ្វើ​ការ ឬ​ពេល​គេង ឬ​តម្រង់​ជើង​ឲ្យ​បាន​ញឹក​ញាប់​ពេល​អង្គុយ​លេង។

    ៣. ចៀស​វាង​អង្គុយ​គង​អន្ទាក់​ខ្លា​យូរ។

    ៤. ឧស្សាហ៍​ផ្លាស់​ប្ដូរ​ឥរិយាបថ ឬ​ដើរ​ហាត់​ប្រាណ ដើម្បី​ជួយ​ចលនា​ឈាម​ហូរ​បាន​ល្អ។

    ហើម​ជើង​អំឡុង​ពេល​ពពោះ​

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម