backup og meta

មានបញ្ហាលើសឈាមហើយក៏មានផ្ទៃ​ពោះទៀត ត្រូវចេះវិធីការពារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jun 14, 2022

    មានបញ្ហាលើសឈាមហើយក៏មានផ្ទៃ​ពោះទៀត ត្រូវចេះវិធីការពារទាំងនេះ

    នែ៎! ស្រីៗ​គ្នា​យើង ប្រយ័ត្ន​ផង បើ​មាន​ជំងឺ​លើស​ឈាម​រ៉ាំរ៉ៃ ហើយ​មាន​ផ្ទៃ​ពោះ អត់​ចេះ​ការពារ​សុខភាព អាច​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទាំង​​ម៉ាក់ៗ និង​បេប៊ី។ ប៉ុន្តែ​កុំ​ទាន់​បារម្ភ អត្ថបទ “Hello គ្រូពេទ្យ” មួយនេះ​អាច​ជួយ​បង្ការ​បញ្ហា​ គេច​ផុត​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ពេល​ពពោះ​បាន។

    នៅ​ពេល​សម្ពាធ​ឈាម​កើន​ដល់ ១៤០/៩០ មិល្លីម៉ែត្រ​បារ៉ត ឬ​ខ្ពស់​ជាង​នេះ មាន​ន័យ​ថា​យើង​មាន​ជំងឺ​លើស​ឈាម។ ទោះ​យ៉ាង​ណា ស្រីៗ​គ្នា​យើង​មាន​ជំងឺ​នេះ​ភាគ​ច្រើន នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​ យក​អូនៗ​ថ្លោស​គួរ​ឲ្យ​ខ្នាញ់​បាន​ គ្រាន់​តែផល​ប៉ះ​ពាល់​ខ្លះៗ។ ពិសេស​អំឡុងពេល​ពពោះ ជំងឺ​លើស​ឈាម​អាច​នឹង​លេច​ឡើង នាំឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្លាំង នៅ​មុន​សប្តាហ៍​ទី ២០ នៃ​គភ៌ ឬ​ក្រោយ​សម្រាល​បេប៊ី ១២ សប្តាហ៍។

    សម្ពាធឈាមខ្ពស់១

    វិធី​សាស្ត្រ​គ្រប់គ្រង​ជំងឺ​លើស​ឈាម​រ៉ាំរ៉ៃ​ពេល​ពពោះ

    ទោះមិន​អាច​ព្យាបាល​ជំងឺ​នេះ​ជា​ដាច់បាន យើង​នៅ​តែ​អាច​គ្រប់​គ្រង​ជំងឺ​នេះ​ពេល​មាន​ផ្ទៃពោះ​បាន តាម​រយៈ​វិធី​ងាយៗ​ដូច​ខាង​ក្រោម៖

    – ជួប​ពេទ្យ​តាម​ការ​ណាត់​ឲ្យ​បាន​ទៀងទាត់

    – កុំ​ជក់​បារី ផឹកស្រា ឬ​លេប​ថ្នាំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ពេទ្យ

    – តាមដាន​គីឡូ​​កុំ​ឲ្យ​លើស​ពី​គីឡូ​ដែល​ពេទ្យ​​​កំណត់

    – កុំ​ស្រ្តេស​ច្រើន ទោះ​រវល់​​ការងារ ឬ​មាន​ក្មេងៗ​ត្រូវ​មើល​ក៏ដោយ គួរ​ឆ្លៀត​ពេល​សម្រាក​ខ្លះ​ទៅ

    – ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព និង​កុំ​ញ៉ាំ​ប្រៃពេក ព្រោះ​វា​មាន​​ជាតិ​សូដ្យូម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង

    – ធ្វើ​សកម្មភាព​ឲ្យ​​ច្រើន លើក​លែង​តែ​ស្រីៗ​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ទើប​ពេទ្យ​ឲ្យ​​សម្រាក

    – ដើរ ឬ​ហែល​ទឹក ៤-៥ ដង​ក្នុង​មួយ​សប្តាហ៍ ទើប​ល្អ​សម្រាប់​ម៉ាក់ និង​បេប៊ី​ក្នុងផ្ទៃ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ជា​ទូទៅ សម្ពាធ​ឈាម​​ធ្លាក់​ចុះ​ពេល​​មាន​ផ្ទៃ​ពោះ​ត្រីមាស​ដំបូង អ៊ីចឹង​យើង​មិន​ចាំ​បាច់​ញ៉ាំ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ទេ លើកលែង​តែ​សម្ពាធ​ឡើង​កាន់​តែ​ខ្ពស់។ មុនប្រើ​ថ្នាំ​ណា​មួយ ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​សិន ព្រោះ​មាន​ថ្នាំ​តិចតួច​ប៉ុណ្ណោះ គ្នាយើង​មាន​ផ្ទៃ​ពោះ​អាច​លេប​បាន។ ថ្នាំបញ្ចុះ​សម្ពាធ​ឈាម​ទាំង​នោះ មាន​ដូច​ជា ក្រុម​ថ្នាំ ACE inhibitors (Angiotensin-converting enzyme inhibitors) និង​ក្រុម​ថ្នាំ Angiotensin II receptor ​blockers (ARBs)។ ពេទ្យ​អាច​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ អាស្ពីរីន កម្រិត​ទាប​ អំឡុង​ត្រីមាស​ទី ២ និងទី ៣ ដើម្បី​បន្ថយ​ហានិភ័យ​កើតជំងឺ​បម្រុង​ក្រឡា​ភ្លើង។

    អានបន្ថែម៖

    គួរ​ថែ​សុខភាព​ឲ្យ​បាន​ល្អ​ ពិសេស​អ្នក​​មាន​ផ្ទៃពោះ​ ហើយ​មាន​ជំងឹ​លើស​សម្ពាធ​ឈាម។ ពេល​យើង​ថែ​សុខភាព​​​ល្អ ការ​សម្រាល​កូន​​នឹង​មាន​សុវត្ថិភាព ហើយ​ទារក​ក៏​មាន​សុខភាព​ល្អដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Jun 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម