home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារប្រចាំថ្ងៃ ដាក់ប៊ីចេងប៉ុន្មានទើបមិនប៉ះពាល់សុខភាព?

អាហារប្រចាំថ្ងៃ ដាក់ប៊ីចេងប៉ុន្មានទើបមិនប៉ះពាល់សុខភាព?

នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់​សុទ្ធតែ​បាន​ប្រើ​គ្រឿង​ទេស​ជាច្រើន​មុខ ដើម្បី​ផ្សំ​រសជាតិ​អាហារ​ឲ្យ​ឈ្ងុយឆ្ងាញ់។ ក្នុង​ចំណោម​គ្រឿង​ទេស​ទាំងអស់ ប៊ីចេង ឬ​ម្សៅ​ស៊ុប​ត្រូវ​បាន​ប្រើប្រាស់​ច្រើន ហើយ​អ្នក​ខ្លះ​និយាយ​ថា ប៊ីចេង​នេះ​ពេល​ញ៉ាំ​ច្រើន​មិន​ល្អ​ចំពោះ​សុខភាព​ទេ។ ដូចនេះ​តើ​គួរ​ប្រើ​ប៉ុនណាទៅ ទើប​មិន​គ្រោះថ្នាក់​ដល់​សុខភាព?

លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ណែនាំ​ថា ប៊ីចេង ឬម្សៅស៊ុប (Monosodium Glutamate) ជា​គ្រឿង​បន្ថែម​រសជាតិ​លេខ​មួយ ដែល​ធ្វើឲ្យ​អណ្ដាត​យើង​ដឹង​រសជាតិ​ឆ្ងាញ់ ដោយ​វា​មាន​លេខ​សម្គាល់​ក្នុង​ឧស្សាហកម្ម​គីមី​ចំណី​អាហារ E261។ នៅ​ក្នុង​ខ្លួន​មនុស្ស​មាន​ជាតិ Glutamate ពី​ធម្មជាតិ​ប្រមាណ ១០ ក្រាម៖

– សាច់ដុំ ៦ ក្រាម
– ខួរក្បាល ២,៣ ក្រាម
– ថ្លើម ០,៧ ក្រាម
– តម្រងនោម ០,៧ ក្រាម និងក្នុងឈាម ០,០៤ ក្រាម

ញ៉ាំអាហារលឿនៗ

ដូចនេះ​ការ​ប្រើ​ប៊ីចេង ជួយ​បង្កើន​រសជាតិ​ចំណី​អាហារ​គួរតែ​មាន​ក្នុង​កម្រិត​មួយ​ទាប​បំផុត ដើម្បី​សុខភាព​អ្នក​បរិភោគ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​លើស​ពី ២ ក្រាម (មួយ​ស្លាប​ព្រា​កាហ្វេ) ក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​អំបិល​វិញ កុំ​ឲ្យ​លើស​ពី ៥ ក្រាម​ក្នុង​មួយ​ថ្ងៃ ព្រោះ​សារជាតិ​ទាំង​ពីរ​នេះ អាច​ធ្វើឲ្យ​សរសៃរ​ឈាម​ក្រិន ដែល​គ្រោះ​ថ្នាក់​បំផុត​ដូចជា៖

– មាន​ជំងឺ​លើស​សម្ពាធ​ឈាម
– ជំងឺ​បេះដូងនិងសរសៃឈាម
គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល

វេជ្ជបណ្ឌិតរូបនោះ​បញ្ជាក់​ថា ការ​បរិភោគ​អាហារ​របស់​យើង​ប្រចាំ​ថ្ងៃ​នេះ បាន​ប្រើប្រាស់​គ្រឿង​ទេស​ទាំង​នោះ​ច្រើន​លើស​លុប​ហើយ ជាពិសេស​អ្នក​ដែល​ញ៉ាំ​អាហារ​ខាង​ក្រៅ​ផ្ទះ លើស​កម្រិត​ស្តង់ដារ​បាត់​ទៅ​ហើយ។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 03/09/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត