ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសជំងឺថ្លើម ក្រពះ និងពោះវៀន បានបកស្រាយឲ្យដឹងថា ក្រពះ ពោះវៀនរបស់យើងម្នាក់ៗ ទាមទារឲ្យមានការថែទាំដូចសរីរាង្គដទៃនៃរាងកាយដែរ ហើយចំពោះសរីរាង្គ២នេះ អាហារដែលយើងជ្រើសរើសដាក់ចូលមាត់ គឺវាសំខាន់ណាស់ ដើម្បីជួយថែក្រពះ ពោះវៀនឲ្យមានសុខភាពល្អ ជាពិសេស គឺបន្លែ ផ្លែឈើធម្មជាតិស្រស់ៗ។
លោកបន្តថា ចំណែកពពួកអាហារដែលមិនល្អ ហើយអំណោយផលដល់ការកើតឡើងនៃជំងឺមហារីកក្រពះ ឬមហារីកពោះវៀននោះគឺ ការញ៉ាំសាច់ច្រើនពេក (សាច់ក្រហម…)។
“ឧទាហរណ៍ នៅក្នុងប្រទេសជឿនលឿន សម្បូរអ្នកឈឺមហារីកពោះវៀន ដោយសារប្រទេសគេសម្បូរសាច់ញ៉ាំច្រើន ដូចជា steak អ៊ីហ្នឹង។ រីឯ ស្រុកដែលមិនសម្បូរសាច់ ញ៉ាំតែបន្លែ ផ្លែឈើ ដូចនេះ មិនសូវសម្បូរមហារីកពោះវៀនកើតឡើងទេ”។