តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

តិចនិក​ជំរុញការផលិត​ខូឡាជែន​ ការពារ​ស្បែក​ពី​ស្នាម​ជ្រីវជ្រួញ

    តិចនិក​ជំរុញការផលិត​ខូឡាជែន​ ការពារ​ស្បែក​ពី​ស្នាម​ជ្រីវជ្រួញ

    នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​​ចាប់ផ្ដើម​ផលិត​កូឡាជែន​កាន់​តែ​តិច​ ហើយ​កង្វះ​កូឡាជែន​នេះ​ នឹង​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​លេច​ឡើង​​​​​​​ច្បាស់​ជាង​មុន​បន្តិច​ម្ដង​ៗ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិនបើ​ស្បែក​របស់​យើង​បាត់បង់​ភាព​យឺត​ វា​​នឹង​ប្រែ​ទៅ​ជា​យារ​ធ្លាក់​ ក៏​ដូចជា​មាន​ស្នាម​ជ្រីវជ្រួញ​​។​ ការ​ប្រែប្រួល​នៃ​ស្បែក​នេះ​ គឺ​ជា​សញ្ញា​ទូទៅ​ដែល​បញ្ជាក់​ថា​ខូឡាជែន​នៃ​ស្បែក​ត្រូវ​បាន​​ថយ​ចុះ​​។ យ៉ាង​ណា​មិញ​ ​ស្រីៗ​យើង​អាច​បំពេញ​បន្ថែម​នូវ​ខូឡាជែន​នៃ​ស្បែក​ ​និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ​។

    . ផលិតផល​ផ្សំ​ពី​​អាស៊ីដ​Hyaluronic

    អាស៊ីដ​Hyaluronic ​គឺ​ជា​សមាសធាតុ​ផ្សំ​សម្រាប់​ផលិត​ខូឡាជែន​នៃ​ស្បែក​ ហើយ​ស្រីៗ​យើង​​គួរ​​ជ្រើសរើស​សេរ៉ូម​ ឬ​គ្រីម​ដែល​​ផ្សំ​ពី​អាស៊ីដ​មួយ​ប្រភេទ​នេះ ដើម្បី​ពន្យារ​ស្នាម​ជ្រីវជ្រួញ​​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ បន្ថែម​ពី​នេះ​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​អាមីណូ​ ដូចជា​សណ្ដែក​ បន្លែ​មើម​ (ការ៉ុត​ ឆៃថាវ​ ដំឡូង…) ក៏​​មាន​ផ្ទុក​អាស៊ីដ​Hyaluronic នេះ​ដែរ​។

    . វីតាមីន​C

    ​​​​ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​ យើង​មិន​អាច​មើល​រំលង​វីតាមីន​C​បាន​ឡើយ​។​ ទោះបីជា​វីតាមីន​ដ៏​អស្ចារ្យ​នេះ​មិន​ត្រូវ​បាន​ផលិត​​នៅ​ក្នុង​រាងកាយ​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​​យើង​អាច​ទទួល​បាន​វា​តាម​រយៈ​អាហារ​សុខភាព​មួយ​ចំនួន​ដូចជា​ ផ្លែ​ក្រូច​ ល្ហុង​ ដំឡូង​បារាំង​ ស្វាយ​ និង​ផ្កា​ខាត់ណា​ជា​ដើម​។​ ​ជាក់​ស្តែង​ វីតាមីន​C​ មាន​តួនាទី​​សំខាន់​ណាស់​ក្នុង​ការ​ការពារ​​សុខភាព​ស្បែក​ និង​បង្កើត​ខូឡាជែន​នៅ​ក្នុង​រាងកាយ​។

    . ជែល​ប្រទាល​កន្ទុយ​ក្រពើ

    យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​​ប្រើប្រាស់​ប្រទាល​កន្ទុយ​ក្រពើ​​អាច​ជួយ​បង្កើន​ការ​ផលិត​អាស៊ីដ​Hyaluronicនិង​ខូឡាជែន​នៃ​ស្បែក​ទ្វេ​ដង​។ លើស​ពី​នេះ​ វា​ក៏​អាច​ជួយ​រំញោច​កោសិកា​ឲ្យ​លូតលាស់​​ ដើម្បី​កាត់​បន្ថយ​ការ​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។ ដូច​នេះ​ យើង​គប្បី​ជ្រើសរើស​ជែល​ប្រទាល​កន្ទុយ​ក្រពើ​​មក​លាប​នៅ​លើ​ស្បែក​ដោយ​ផ្ទាល់​ ឬ​ប្រើប្រាស់​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​ផ្សំ​ឡើង​ពី​ប្រទាល​កន្ទុយ​ក្រពើ​។​

    . សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម

    ​​រាងកាយ​របស់​យើង​ប្រើប្រាស់​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដើម្បី​ការពារ​ខ្លួន​ពី​រ៉ាឌីកាល់​សេរី​ ដែល​​បំផ្លាញ​ដល់​រាងកាយ​។​ ​ថ្វី​ត្បិត​តែ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មិន​អាច​ជួយ​ដល់​ការ​ផលិត​​ខូឡាជែន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ជួយ​ការពារ​ខូឡាជែន​ក្នុង​រាងកាយ​​មិន​ឲ្យ​បាត់បង់​ ក៏​ដូចជា​បំពេញ​មុខងារ​របស់​ខ្លួន​​បាន​យ៉ាង​ល្អ​ប្រសើរ​។ រី​ឯ​អាហារ​ដែល​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​មាន​ដូចជា​ តែ​បៃតង​ ផ្លែ​ប្លូប៊ឺរី​ ​និង​ជី​នាង​វង​ ជាដើម។​

    កូឡាជែន២

    ៥ ប្រើប្រាស់​ផលិតផល​ថែ​សម្រស់​ដែល​មាន​ផ្ទុក​Retinol

    ​​​Retinol គឺ​ជា សមាស​ធាតុ​ផ្សំ​ទូទៅ ដែល​មាន​​នៅ​ក្នុង​ផលិតផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​ ហើយ​​វា​ក៏​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ ដែល​​ចម្រាញ់​ចេញ​​ពី​វីតាមីន​A និង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បង្កើន​កម្រិត​ខូឡាជែន​នៅ​ក្នុង​ស្បែក​។​ ជាង​នេះ​ទៅ​ទៀត​ វា​ជួយ​បង្កើន​អាយុកាល​នៃ​ខូឡាជែន​ ក៏​ដូចជា​ទប់ស្កាត់​អង់ស៊ីម​មួយ​ចំនួន​ដែល​បំផ្លាញ​ខូឡាជែន​​ថែម​ទៀត​ផង​។​ ​

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthshots.com/beauty/skin-care/6-ways-to-boost-collagen-production-and-keep-wrinkles-at-bay/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 04/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត