អាហារមួយចំនួនពេលញុំាជាមួយគ្នាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ហើមពោះ ចុកពោះ ឆាប់អស់កម្លាំង និងខូចសុខភាព។ តើមានប្រភេទអាហារអ្វីខ្លះដែលយើងមិនគួរញុំាក្នុងពេលជាមួយគ្នា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អាហារមួយចំនួនពេលញុំាជាមួយគ្នាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ហើមពោះ ចុកពោះ ឆាប់អស់កម្លាំង និងខូចសុខភាព។ តើមានប្រភេទអាហារអ្វីខ្លះដែលយើងមិនគួរញុំាក្នុងពេលជាមួយគ្នា?
ការញ៉ាំប្រូតេអ៊ីនច្រើនក្នុងពេលតែមួយធ្វើឱ្យយើងពិបាករំលាយអាហារ។ ជម្រើសដ៏ល្អដើម្បីជៀសវាងបញ្ហានេះគឺការប្តូរសាច់ទៅជាបន្លែ បើយើងញ៉ាំស៊ុតក្នុងពេលជាមួយគ្នានោះដែរ។
ការបន្ថែមទឹកដោះគោស្រស់ទៅក្នុងទឹកតែកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែការធ្វើដូច្នេះអាចធ្វើឱ្យខូចប្រសិទ្ធភាពរបស់សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងតែ។ ម៉្យាងទៀតសារជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែក៏អាចធ្វើឱ្យរាងកាយកាត់បន្ថយការស្រូបយកជាតិកាល់ស្យូមពីទឹកដោះគោស្រស់ដែរ។
ដំណាប់ផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ ឯនំបុ័ងធ្វើឡើងពីម្សៅស្រូវសាឡី។ ការញុំាអាហារទាំង ២ ក្នុងពេលតែមួយធ្វើឱ្យជាតិស្ករក្នុងឈាមឡើង និងធ្លាក់ចុះយ៉ាងឆាប់រហ័សដែលអាចធ្វើឱ្យយើងឆាប់អស់កម្លាំង និងឃ្លាន។
ដំឡូងបារាំងបំពងមានជាតិសូដ្យូម និងខ្លាញ់ខ្ពស់ ហើយនឹងនំប៊ឺហ្គឺមានកាបូអ៊ីដ្រាតខ្ពស់ដែរ។ ការញុំាអាហារទាំង ២ ជាមួយគ្នាអាចធ្វើយើងហើមពោះ និងទល់លាមក។
ដំឡូងបារាំងសម្បូរជាតិម្សៅ ឯសាច់មានជាតិខ្លាញ់ឆ្អែតខ្ពស់។ ការញុំាអាហារទាំង ២ ក្នុងពេលជាមួយគ្នានឹងបង្កបញ្ហាដល់ការរំលាយអាហារ។ ការញុំាបែបនេះក្នុងរយៈពេលយូរនឹងធ្វើឱ្យប្រព័ន្ធភាពសុំារបស់យើងចុះខ្សោយ។
ចង់ស្វែងយល់បន្ថែមពីបញ្ហារំលាយអាហារ ចុចទីនេះ!
ប៉ាស្តាផ្ទុកទៅដោយសារធាតុម្សៅដែលពិបាករំលាយ ម៉្យាងទៀតជាតិអាស៊ីដនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យការរំលាយអាហារកាន់តែពិបាកដែលអាចធ្វើឱ្យយើងហើមពោះ។
ភីហ្សាផ្ទុកទៅដោយម្សៅ និងប្រូតេអ៊ីនដែលពិបាក្នុងការរំលាយ បូកជាមួយនឹងបរិមាណជាតិស្ករខ្ពស់នៅក្នុងទឹកក្រូចធ្វើឱ្យការរំលាយអាហារកាន់តែពិបាក។ ម៉្យាងទៀតអាហារទាំង ២ ធ្វើឱ្យប៉ះពាក់ដល់កម្រិតជាតិស្ករក្នុងឈាម ព្រមទាំងធ្វើឱ្យយើងចង់ញុំាកាន់តែច្រើន។
នៅពេលដែលជាតិអាស៊ីដពីផ្លែឈើប៉ះនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោជូរ វាមិនត្រឹមតែប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ជាតិសរសៃនៅក្នុងផ្លែឈើប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យយើងពុលទៀតផងដែលអាចបណ្តាលឱ្យយើងអាលែកហ៊្សី។
ទឹកដោះគោត្រូវការពេលយូរក្នុងការរំលាយ។ ពេលយើងញុំាផ្លែឈើអម្បូរក្រូចដូចជា ក្រូច ក្រូចឆ្មារក្នុងពេលញុំាទឹកដោះគោស្រស់ វានឹងធ្វើឱ្យទឹកដោះគោស្រស់កកដែលអាចបណ្តាលឱ្យយើងហើមពោះ និងក្រហាយទ្រូង។
ទឹកដោះគោស្រស់ និងចេកត្រូវការពេលយូរក្នុងការរំលាយ។ ខណៈពេលដែលអាហារទាំងពីរកំពុងរំលាយ យើងអាចនឹងអស់កម្លាំង។
ប្រសិនបើយើងញុំាអាហារដែលមិនគួរញុំាក្នុងពេលជាមួយគ្នាក្នុងរយៈពេលយូរ អាចបណ្តាលឱ្យឡើងកន្ទួលរមាស់ (អាលែកហ៊្សី) មានបញ្ហាក្នុងការរំលាយអាហារ និងមានខ្យល់ដង្ហើមមិនល្អ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕