backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ញ៉ាំអាហារទាំងនេះ រួមចំណែកជួយកាត់បន្ថយហានិភ័យជំងឺមហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 01, 2022

ញ៉ាំអាហារទាំងនេះ រួមចំណែកជួយកាត់បន្ថយហានិភ័យជំងឺមហារីក

មហារីកគឺជាជំងឺមួយប្រភេទស្ដែងចេញដោយការលូតលាស់នៃកោសិកាជាច្រើនរួមគ្នាមិនស្ថិតក្រោមការគ្រប់គ្រងរាងកាយ បង្កឲ្យ​មាន​ការឈឺចាប់ និងអាចកើតឡើងគ្រប់ទីកន្លែងនៃរាងកាយផងដែរ។ ជាក់ស្ដែងណាស់ថា របបអាហារមិនអាចព្យាបាល​ជំងឹមហារីកឲ្យជាសះស្បើយបានទាំងស្រុងនោះទេ ប៉ុន្ដែរបបអាហារអាចជួយទប់ស្កាត់ការកកើត និង ការវិវត្ដនៃជំងឺបានមួយ​ផ្នែក​ធំ​ផង​ដែរ​។ តាមការសិក្សាបានបង្ហាញពួកអាហារ​ មួយចំនួនអាចប្រឆាំង​នឹងការលូតលាស់ជំងឺនេះ គឺពពួកអាហារដែលមានផ្ទុកសមាសធាតុ វីតាមីន រ៉ែ និង phytochemicals ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. បន្លែបៃតង

ពពួកបន្លែមានច្រើនប្រភេទ ពិសេសបន្លែស្ពៃតែម្ដង ជាអាហារល្អ មានផ្ទុកសមាសធាតុ phytochemicals ថែមទាំងអាចជួយប្រឆាំងទៅនឹងអុកស៊ីតកម្ម និងបញ្ហារលាកផ្សេងៗអាចបង្កទៅជាជំងឺមហារីកបាន។ បន្លែទាំងនោះមានដូចជា ស្ពៃខៀវ ស្ពៃក្ដោប ខាត់ណា និងខាត់ណាខៀវជាដើម។ បន្លែទាំងនេះមិនត្រឹមតែមានប្រយោជន៍ប្រឆាំងទៅនឹងអុកស៊ីតកម្មនោះទេ ថែមទាំងជាប្រភពវីតាមីន ជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយផងដែរ។

២.បន្លែមើម

បន្លែមើមក៏មានគុណប្រយោជន៍មិនចាញ់គ្នានោះដែរ ។ តាមការសិក្សាបានរកឃើញថា ការ៉ុត ជាប្រភេទបន្លែមានផ្ទុកសារធាតុ Pigment ជាសមាសភាពពណ៌ មានសមត្ថអាចកាត់បន្ថយហានិភ័យ ជំងឺមហារីកក្រពេញប្រូស្ដាតលើបុរស និង មហារីកសុដន់ចំពោះ​ស្ដ្រី។ ក្រៅពីនោះទៀត ការ៉ុតជួយកាត់បន្ថយ មហារីកក្រពះពោះវៀន សួតផងដែរ។ បន្ថែមពីលើនេះទៀត នៅមាន ប្រភេទ ខ្ទឹមស ខ្ទឹមបារាំង សុទ្ធសឹងមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីកដូចគ្នា។

៣.គ្រាប់ Walnuts និង គ្រាប់ធញ្ញជាតិ

គ្រាប់ Walnuts ជាប្រភេទគ្រាប់ធញ្ញជាតិដែលមានផ្ទុកសារធាតុ Polyphenol អាចប្រឆាំងទៅនឹងការរលាកដោយអុកស៊ីតកម្ម បញ្ជៀសពីជំងឺរលាកបាន។ ក្រៅពីនោះ Walnuts ក៏មានមកជាមួយនឹងអាស៊ីតខ្លាញ់ អូមេហ្គា៣ ថែមទៀតផង។ នៅមានគ្រាប់ធញ្ញជាតិផ្សេងទៀត ដូជា គ្រាប់ស្វាយចន្ទី សណ្ដែក គ្រាប់almond គ្រាប់ផ្កាឈូរ័ត្ន និង គ្រាប់ល្ពៅជាដើម សុទ្ធជាប្រភេទគ្រាប់ធញ្ញជាតិជួយប្រឆាំងនឹងជំងឺមហារីក។

៤.ផ្លែឈើ

ប្រភេទផ្លែឈើសំខាន់មានដូចជា ផ្លែប៉ោម ឈើរី ក្រូច ប៊ឺ ទំពាំងបាយជូរ ស្ដ្រប៊ិរី ដែលផ្លែឈើទាំងនេះមានសារធាតុវីតាមីនចម្រុះ និង សារធាតុរ៉ែសំខាន់ៗដែលរាងកាយត្រូវការ ពិសេសប្រព័ន្ធភាពស៊ាំ។ ប្រព័ន្ធភាពស៊ាំរឹងមាំ ជួយរារាំងការកើតមានជំងឺរលាកផ្សេងៗដែលជាកត្ដាសំខាន់បង្កទៅជាជំងឺមហារីកនៅពេលខាងមុខ។

អាហារសរសៃ

អត្ថបទគួរអាន៖

ជារួម របបអាហារគឺជា​ចំណែកមួយនៃការការពាររាងកាយពីជំងឹផ្សេងៗ មិនថាជំងឹស្រាល ឬជំងឺធ្ងន់នោះទេ។ ប្រសិនជាយើងញ៉ាំអាហារណាដែលមានសារធាតុខ្លាញ់ ជាតិអាល់កុល អាហារផ្សែង នោះសុខភាពយើងប្រឈមនឹងកើតមានជំងឺខ្លាំងណាស់ដែរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 01, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម