backup og meta

ជំងឺមហារីកបេះដូង ធ្លាប់ឮអត់? ងាយ​កើតកម្រិតណាដែរ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 16, 2022

    ជំងឺមហារីកបេះដូង ធ្លាប់ឮអត់? ងាយ​កើតកម្រិតណាដែរ?

    មហារីកបេះដូងគឺជាជំងឺកម្រដែលកើតឡើងនៅលើបេះដូងផ្ទាល់ណាស់ ប៉ុន្ដែក៏មិនមែនថាវាមិនអាចកើតនោះដែរ។ ជាក់ស្ដែងជំងឺមហារីកបេះដូង គឺជាការបង្កឡើងដោយការលូតលាស់ជាលិកាដុំសាច់កើតមានលើបេះដូងដោយមិនអាចគ្រប់គ្រងបាន។ ភាគច្រើនជំងឺមហារីកបេះដូង កើតឡើងដោយឆ្លងពីសរីរាង្គផ្សេងទៀត នៅក្បែរវា និងតាមរយៈចរន្ដឈាម។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ដំបូងមានដុំសាច់មួយប្រភេទអាចកើតមានលើបេះដូងផ្ទាល់ តែករណីនេះគឺជាករណីកម្របំផុត ចំណែកមួយប្រភេទ​​ទៀត អាច​ឆ្លងពីសររីាង្គដទៃ។ ពេលជាលិកាសាច់ដុះចេញជារូបរាង វាចែកចេញជាពីរប្រភេទ គឺប្រភេទ​ដុំសាច់ស្លូត ជាដុំសាច់មិនអាចបង្កជាជំងឺមហារីក និងមិនអាចរាតត្បាតទៅសរីរាង្គផ្សេង និងមួយប្រភេទទៀតហៅថា ដុំសាច់​កាច វាអាចវិវត្ដទៅជាជំងឺមហារីក ហើយវាអាចរាតត្បាតទៅសរីរាង្គផ្សេងទៀត ដែលនៅក្បែរ​បេះ​ដូង។ ការណ៍ដែលគួរឲ្យភ័យខ្លាចបំផុតគឺជាលិកាដុំសាច់កាច ជាមហារីកដ៏គ្រោះថ្នាក់បំផុត ហើយវាមានប្រភេទផ្សេងៗគ្នា។

    ប្រភេទ Angiosarcomas គឺជាមហារីកមានប្រភពចេញពី​ជញ្ជាំង​កោសិកាសរសៃឈាមបេះដូង។ វាជាធម្មតាច្រើនកើតនៅថតខាងលើផ្នែកខាងស្ដាំបេះដូង ហើយវាជាជំងឺមហារីកដុំសាច់កាចក្នុងបេះដូងដែលកើតឡើងច្រើនចំពោះយុវ័យ។

    ប្រភេទ Cardiac rhabdomyosarcoma គឺជាប្រភេទមហារីកបេះដូងកើតឡើងភាគច្រើនលើកុមារ និង យុវវ័យ។ វាមានប្រភពពីកោសិកាសាច់ដុំបេះដូង ដែលបង្កទៅជាជំងឺមហារីក យ៉ាងគ្រោះថ្នាក់។

    ប្រភេទមហារីកផ្សេងៗទៀត កាន់តែកម្រកើតមាន ដូចជា liposarcomas, mesotheliomas, fibrosarcomas, fibrous histiocytomas និង schwannomas។ ជំងឺមហារីកទាំងនេះកម្រកើតមានណាស់ ប៉ុន្ដែវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។

    អត្ថបទគួរអាន៖

  • ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​
  • ​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស
  • សញ្ញា​ព្រមាន​ទាំង​៧ បញ្ជាក់​ថា​បេះដូង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកបេះដូង គឺមិនមានរោគសញ្ញានោះទេ ហើយដំណាក់កាលវិវត្ដ វានៅតែបង្ហាញរោគសញ្ញាក្នុងរូបភាពស្រដៀងទៅនឹងជំងឺបេះដូងផ្សេងទៀតចឹងដែរ។ រោគសញ្ញាទាំងនោះមានដូច​ជា៖ ការឈឺទ្រូងភ្លាមៗ ការក្អកដោយមានកំហាកពណ៌ផ្កាឈូក មានក្លិនស្អុយ ជួនកាលអ្នកជំងឺអាចក្អួតឈាម ការចុះខ្សោយ អស់កម្លាំង គ្រុន ការកើនឡើងចង្វាក់បេះដូង ឬចង្វាក់បេះដូងមិនទៀងទាត់ ហើមជុំវិញជើង និងក​ជើង ការឡើងទម្ងន់ ឬស្រកទម្ងន់ភ្លាមៗ ការផ្លាស់ប្តូរភ្លាមៗនៅក្នុងស្ថានភាពផ្លូវចិត្ត ដូចជាការភាន់ច្រឡំ ការភ្លេចភ្លាំង ការយល់ច្រលំ ឬការវង្វេងច្រើន ការកាត់បន្ថយលទ្ធភាពនៃការផលិតទឹកនោម​ ការពិបាកដកដង្ហើម ដង្ហើម​ថប់ៗ និង បេះដូងមានភាពចុះខ្សោយ។

    បេះដូង

    ជារួម ជំងឺមហារីកបេះដូង កម្រកើតមានណាស់ ប៉ុន្ដែក្នុងករណីខ្លះវាក៏អាចកើតងាយបំផុត ដោយឆ្លងពីសរីរាង្គផ្សេង​ទៀតមានកើតជំងឺនេះ ដូចជា មហារីកសួត មហារីកសុដន់ មហារីកបំពង់អាហារ មហារីកតម្រងនោម ជំងឺមហារីកឈាម ជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកស្បែកជាដើម។ មហាររីកទាំងនោះអាចចម្លងទៅកាន់​បេះ​ដូង តាមរយៈលំហូរឈាម ក្នុងករណីដែលសរីរាង្គខ្លះនៅជាប់បេះដូង វានឹងបង្កការឆ្លងបានលឿន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម