មហារីកបេះដូងគឺជាជំងឺកម្រដែលកើតឡើងនៅលើបេះដូងផ្ទាល់ណាស់ ប៉ុន្ដែក៏មិនមែនថាវាមិនអាចកើតនោះដែរ។ ជាក់ស្ដែងជំងឺមហារីកបេះដូង គឺជាការបង្កឡើងដោយការលូតលាស់ជាលិកាដុំសាច់កើតមានលើបេះដូងដោយមិនអាចគ្រប់គ្រងបាន។ ភាគច្រើនជំងឺមហារីកបេះដូង កើតឡើងដោយឆ្លងពីសរីរាង្គផ្សេងទៀត នៅក្បែរវា និងតាមរយៈចរន្ដឈាម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ដំបូងមានដុំសាច់មួយប្រភេទអាចកើតមានលើបេះដូងផ្ទាល់ តែករណីនេះគឺជាករណីកម្របំផុត ចំណែកមួយប្រភេទទៀត អាចឆ្លងពីសររីាង្គដទៃ។ ពេលជាលិកាសាច់ដុះចេញជារូបរាង វាចែកចេញជាពីរប្រភេទ គឺប្រភេទដុំសាច់ស្លូត ជាដុំសាច់មិនអាចបង្កជាជំងឺមហារីក និងមិនអាចរាតត្បាតទៅសរីរាង្គផ្សេង និងមួយប្រភេទទៀតហៅថា ដុំសាច់កាច វាអាចវិវត្ដទៅជាជំងឺមហារីក ហើយវាអាចរាតត្បាតទៅសរីរាង្គផ្សេងទៀត ដែលនៅក្បែរបេះដូង។ ការណ៍ដែលគួរឲ្យភ័យខ្លាចបំផុតគឺជាលិកាដុំសាច់កាច ជាមហារីកដ៏គ្រោះថ្នាក់បំផុត ហើយវាមានប្រភេទផ្សេងៗគ្នា។
ប្រភេទ Angiosarcomas គឺជាមហារីកមានប្រភពចេញពីជញ្ជាំងកោសិកាសរសៃឈាមបេះដូង។ វាជាធម្មតាច្រើនកើតនៅថតខាងលើផ្នែកខាងស្ដាំបេះដូង ហើយវាជាជំងឺមហារីកដុំសាច់កាចក្នុងបេះដូងដែលកើតឡើងច្រើនចំពោះយុវ័យ។
ប្រភេទ Cardiac rhabdomyosarcoma គឺជាប្រភេទមហារីកបេះដូងកើតឡើងភាគច្រើនលើកុមារ និង យុវវ័យ។ វាមានប្រភពពីកោសិកាសាច់ដុំបេះដូង ដែលបង្កទៅជាជំងឺមហារីក យ៉ាងគ្រោះថ្នាក់។
ប្រភេទមហារីកផ្សេងៗទៀត កាន់តែកម្រកើតមាន ដូចជា liposarcomas, mesotheliomas, fibrosarcomas, fibrous histiocytomas និង schwannomas។ ជំងឺមហារីកទាំងនេះកម្រកើតមានណាស់ ប៉ុន្ដែវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។
អត្ថបទគួរអាន៖
ស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកបេះដូង គឺមិនមានរោគសញ្ញានោះទេ ហើយដំណាក់កាលវិវត្ដ វានៅតែបង្ហាញរោគសញ្ញាក្នុងរូបភាពស្រដៀងទៅនឹងជំងឺបេះដូងផ្សេងទៀតចឹងដែរ។ រោគសញ្ញាទាំងនោះមានដូចជា៖ ការឈឺទ្រូងភ្លាមៗ ការក្អកដោយមានកំហាកពណ៌ផ្កាឈូក មានក្លិនស្អុយ ជួនកាលអ្នកជំងឺអាចក្អួតឈាម ការចុះខ្សោយ អស់កម្លាំង គ្រុន ការកើនឡើងចង្វាក់បេះដូង ឬចង្វាក់បេះដូងមិនទៀងទាត់ ហើមជុំវិញជើង និងកជើង ការឡើងទម្ងន់ ឬស្រកទម្ងន់ភ្លាមៗ ការផ្លាស់ប្តូរភ្លាមៗនៅក្នុងស្ថានភាពផ្លូវចិត្ត ដូចជាការភាន់ច្រឡំ ការភ្លេចភ្លាំង ការយល់ច្រលំ ឬការវង្វេងច្រើន ការកាត់បន្ថយលទ្ធភាពនៃការផលិតទឹកនោម ការពិបាកដកដង្ហើម ដង្ហើមថប់ៗ និង បេះដូងមានភាពចុះខ្សោយ។
![បេះដូង](https://cdn.hellokrupet.com/wp-content/uploads/2022/06/ឈឺទ្រូង.jpg)
ជារួម ជំងឺមហារីកបេះដូង កម្រកើតមានណាស់ ប៉ុន្ដែក្នុងករណីខ្លះវាក៏អាចកើតងាយបំផុត ដោយឆ្លងពីសរីរាង្គផ្សេងទៀតមានកើតជំងឺនេះ ដូចជា មហារីកសួត មហារីកសុដន់ មហារីកបំពង់អាហារ មហារីកតម្រងនោម ជំងឺមហារីកឈាម ជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកស្បែកជាដើម។ មហាររីកទាំងនោះអាចចម្លងទៅកាន់បេះដូង តាមរយៈលំហូរឈាម ក្នុងករណីដែលសរីរាង្គខ្លះនៅជាប់បេះដូង វានឹងបង្កការឆ្លងបានលឿន។